ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំ​រិ​ន បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​តំណាង​ដ៏​ខ្ព​ង​ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជ​កម្ពុជា ។ អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៧ ឆ្នាំ​២០១៨​នេះ មានការ​អញ្ជើញ​និមន្ត​ចូលរួម​ពី​សំណាក់​មន្ត្រី…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​តំណាង​ដ៏​ខ្ព​ង​ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជ​កម្ពុជា ។

អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៧ ឆ្នាំ​២០១៨​នេះ មានការ​អញ្ជើញ​និមន្ត​ចូលរួម​ពី​សំណាក់​មន្ត្រី និង​ឧបាសក ឧបាសិការ​សរុប​ចំនួន​ប្រមា​ន​៨០០​អង្គ​នាក់ ។ មហាសន្និបាត​បាន​ប្រារព្ធ​នៅ​សាលសន្និសីទ​ចតុមុខ ។

លោក ហ៊ឹ​ម ឆែម ទេស​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បាន​លើក​ឡើង​ថា សន្និបាត​នេះ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​របស់​មន្ត្រី​សង្ឃ​មួយ​ឆ្នាំ​កន្លង​មក (២០១៨) ។ នឹង​រក​ចំណុច​ខ្វះខាត ដើម្បី​រួម​គ្នា​កែ​លម្អ ។ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​នៅ​ទូ​ទាំង​ប្រទេស​សរុប​៧០៨៥៣​អង្គ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រសួង​ធម្មការ​នឹង​សាសនា​ក៏​បាន​ជំរុញ​ដល់ទី​វត្ត​អារាម​ធ្វើការ​កែ​លម្អ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ពី​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ចូល​ទស្សនា​ផង​ដែរ ។

លោក​បន្ត​ថា មហាសន្និបាត​នេះ ដើម្បី​ជំរុញ​មន្ត្រី​សង្ឃ​ទាំងអស់​គោរព​តាម​ច្បាប់​ត​ក្បូន​របស់​សង្ឃ​ក្នុង​ការ​គោរព​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ