ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយជំងឺ​អាសន្ន​រោគ​នៅ​ហៃទីឡើង​ដល់​ជាង​1000នាក់

13 ឆ្នាំ មុន

យោង​តាម​តួលេខ​ប្រកាស​កាលពីថ្ងៃទី​​១៦ វិច្ឆិកា ​នៅទី​ក្រុង​ព័រ​​អូ​ប្រាំង​ ដោយក្រសួង​សុខាភិបាល​ថា តុល្យ​ការ​នៃ​ការ​ឆ្លង​រាលដាល​ជងឺ​​អាសន្ន​រោគ​នៅ​ហៃទី​ពេលនេះ​អ្នកស្លា.ប់​ ឡើ​​ង​ដល់​ជាង​១០០០​នាក់​ហើយ ។
ចាប់​តាំង​ពី​ជំងឺ​នេះលេច​នៅ​ហៃ​ទី កាលពី​៣​សបា្តហ៍​មុន​នេះមក​ចំនួន​អ្នក​ស្លា.ប់​មាន១.០៣៤​នាក់​ ចំណែក​មនុស្ស​ជាង​១៦.៧០០​នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​ក្នុង​ទូ​ ទាំង​ប្រទេស ។ ក៏ប៉ុន្តែ​​បណ្តា​អង្គ​ការ​មនុស្ស​ធម៌​​ទាំងឡាយ​ពិសេស​ក្រុម​គ្រូ​ពេទ្យ​ គ្មានព្រំ​ដែនបញ្ជាក់​ថា ចំនួន​​អ្នកឆ្លង​ជំងឺ​អាសន្ន​រោគ​មានច្រើន​ជាង​នេះព្រោះ​មនុស្ស​ដល់​ទៅ​ ១២.០០០នាក់ទៅ​ហើយ ដែល​ទទួល​ការ​ព្យា​បាលដោយ​ក្រុម​គ្រូ​ពេទ្យ​នៃអង្គ​ការ​នោះ​តែមួយគត់ ។

យោង​តាម​តួលេខ​ប្រកាស​កាលពីថ្ងៃទី​​១៦ វិច្ឆិកា ​នៅទី​ក្រុង​ព័រ​​អូ​ប្រាំង​ ដោយក្រសួង​សុខាភិបាល​ថា តុល្យ​ការ​នៃ​ការ​ឆ្លង​រាលដាល​ជងឺ​​អាសន្ន​រោគ​នៅ​ហៃទី​ពេលនេះ​អ្នកស្លាប់​ឡើ​​ង​ដល់​ជាង​១០០០​នាក់​ហើយ ។
ចាប់​តាំង​ពី​ជំងឺ​នេះលេច​នៅ​ហៃ​ទី កាលពី​៣​សបា្តហ៍​មុន​នេះមក​ចំនួន​អ្នក​ស្លាប់​មាន១.០៣៤​នាក់​ ចំណែក​មនុស្ស​ជាង​១៦.៧០០​នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​ក្នុង​ទូ​ទាំង​ប្រទេស ។ ក៏ប៉ុន្តែ​​បណ្តា​អង្គ​ការ​មនុស្ស​ធម៌​​ទាំងឡាយ​ពិសេស​ក្រុម​គ្រូ​ពេទ្យ​គ្មានព្រំ​ដែនបញ្ជាក់​ថា ចំនួន​​អ្នកឆ្លង​ជំងឺ​អាសន្ន​រោគ​មានច្រើន​ជាង​នេះព្រោះ​មនុស្ស​ដល់​ទៅ​១២.០០០នាក់ទៅ​ហើយ ដែល​ទទួល​ការ​ព្យា​បាលដោយ​ក្រុម​គ្រូ​ពេទ្យ​នៃអង្គ​ការ​នោះ​តែមួយគត់ ។
កាលពីថ្ងៃទី១២ វិច្ឆិកា កន្លង​មកនេះ អ.ស.ប បានធ្វើ​ការ​​​អំពាវនាវ​រក​មូល​និធិបន្ទាន់​ចំនួន​១៦៤លាន​ដុល្លារ ដើម្បីតស៊ូ​​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាលជំងឺ​នេះ ។ អ្នកនាំពាក្យ​របស់​ការិ យា​ល័យ​​សំរប​សំរួល​​កិច្ច​​ការមនុស្ស​ធម៌​របស់ អ.ស.ប​លោក​ស្រី​​ ELISABETH BYRS គូស បញ្ជាក់​ថា ​យើង​ពិតជា​​ត្រូវ​ការ​ទឹកប្រាក់​​នេះ​ក្នុង​ពេល​យ៉ាង​ឆាប់បំផុត ។
ម្យ៉ាង​ទៀត​សភាព​ការណ៍​បន្ត​តានតឹង​នៅ​ហៃ​ទី ដែលមានការបះ​បោរ​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស​ដែលសំដៅ​លើ​អ​​​​.ស.ប​ ។ ពួក​អ្នក​តវ៉ា​បាន​ចោទប្រកាន់​កង​ឯក​ភាព​មួក​ខៀវ នេប៉ាល់​ថា ជា​ប្រភព​នៃ​ការចម្លង​ជំងឺនេះ​ក្នុង​ប្រទេសរបស់ពួកគេ ។ ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​បះ​បោរ​ និងកង​ទាហាន​អ.ស.ប​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់យ៉ាង​តិច​២​នាក់ ៕