ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា សេដ្ឋីស្រុកចិនម្នាក់ត្រូវបានចាប់ខ្លួននៅហុងកុង ក្រោយពីទម្លាក់ក្រដាសប្រាក់ពីលើអគារមកលើផ្លូវ ដើម្បីបង្ហាញពីលុយរបស់ខ្លួនបានមកពីការប្រើប្រាស់ Bitcoin។
កាលពីរសៀលថ្ងៃសុក្រ ប្រជាជននៅក្នុងសង្កាត់ក្រីក្រ Sham Shui Po បានឃើញក្រដាស់ប្រាក់ ១០០ដុល្លារហុងកុង ធ្លាក់ចុះពីលើមេឃ។ វីដេអូមួយដែលបានថតពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញពីមនុស្សជាច្រើនស្រែកហ៊ោរ ហើយនៅគ្នាដណ្តើមរើសក្រដាសប្រាក់ទាំងនោះតាមតែអាចធ្វើទៅបាន។
គេបានដឹងថា បុរសដែលជាអ្នកជះលុយចោលឲ្យគេរើសបែបនេះ មានឈ្មោះថា Wong Ching-kit ដែលជាអ្នកល្បីខាងប្រើប្រាស់ការជួញដូរ Bitcoin ហើយជាម្ចាស់គេហទំព័ររូបិយប័ណ្ណគ្រីបតូ Epoch។ គេចាត់ទុកបុរសម្នាក់នេះ គឺជាសេដ្ឋីខាងជួញដូរ Bitcoin។
ស្រាប់តែនៅរសៀលថ្ងៃអាទិត្យ សេដ្ឋី Wong ត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅមុនពេលប្រុងនឹងទម្លាក់លុយម្តងទៀត។ ប៉ូលិសបានឃើញការ Live វីដេអូ ដែលមានលុយកាន់ពេញដៃ ហើយក៏មានធ្វើការចាប់ខ្លួនទាន់ពេលវេលា ពីបទបង្កចលាចលនៅធ្លាសាធារណៈ។
តាមពាក្យរបស់មនុស្សទូទៅ គេថា Wong គឺជាជនបោកប្រាស់ ដែលមានក្រុមធ្វើការទម្រង់ជាសាជី ដែលមានមេធំនៅខាងលើ ហើយកូនចៅផ្សេងៗទៀត ធ្វើការឲ្យមេម្នាក់នោះដោយបោកតៗគ្នា។
គេនៅមិនទាន់ដឹងថា លុយដែលបោះមកពីលើមេឃនោះអស់ប៉ុន្មាននោះទេ។ ប៉ូលិសថា រកឃើញត្រឹមតែក្រដាសប្រាក់៦០០សន្លឹកប៉ុណ្ណោះ ដែលស្មើនឹង ៦០០០ដុល្លារហុងកុង ខណៈដែលគេអះអាងលើ Twitter ថា ១០០លានដុល្លារហុងកុង៕ វីដេអូដកស្រង់ចេញពីហ្វេសប៊ុក ៖
https://www.facebook.com/Epoch.Cryptocurrency/videos/2040850349291318/
ចែករំលែកព័តមាននេះ