ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត​បញ្ជា​ទិញ​រថយន្ត​បូម​ធូលី​ដើម្បី​សំអាត​ផ្លូវ​សាធារណៈ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាន​បញ្ជា​ទិញ​រថយន្ត​បូម​ធូលី​សំអាត​ផ្លូវ​ចំនួន​២​គ្រឿង សម្រាប់​សំអាត​បរិស្ថាន​តាម​ផ្លូវ​សាធារណៈ​។ បើ​តាម​លោក​អភិបាលខេត្ត​បញ្ជាក់​ថា រថយន្ត​ដែល​បញ្ជា​ទិញ​នេះ​នឹង​នាំ​មក​ដល់​យ៉ាង​យូរ​នៅ​ស​ប្តា​ហ៍​ទី​៤​នា​ចុងខែ​ធ្នូ ២០១៨​នេះ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាន​បញ្ជា​ទិញ​រថយន្ត​បូម​ធូលី​សំអាត​ផ្លូវ​ចំនួន​២​គ្រឿង សម្រាប់​សំអាត​បរិស្ថាន​តាម​ផ្លូវ​សាធារណៈ​។

បើ​តាម​លោក​អភិបាលខេត្ត​បញ្ជាក់​ថា រថយន្ត​ដែល​បញ្ជា​ទិញ​នេះ​នឹង​នាំ​មក​ដល់​យ៉ាង​យូរ​នៅ​ស​ប្តា​ហ៍​ទី​៤​នា​ចុងខែ​ធ្នូ ២០១៨​នេះ​។

សូម​បញ្ជាក់​ថា នៅ​ខែធ្នូ ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​ក៍បាន​ទទួល​ជំនួយ​ពី​ក្រសួងបរិស្ថាន​នូវ​រថយន្ត​បូម​ធូលី​ដី​មួយ​ចំនួន​មក​ជួយ​សំអាត​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ និង​នៅ​ទីប្រជុំជន ក្នុងស្រុក​ព្រៃ​នប់​ផង​ដែរ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ​នេះ រថយន្ត​សំអាត​បរិស្ថាន​ចំនួន​២​គ្រឿង​បាន​មក​បោសសម្អាត​ផ្លូវជាតិ​លេខ​៤ ក្នុង​តំបន់​ទីប្រជុំជន​វាល​រេញ ក្នុង​នោះ​ក៍​មានការ​ចូលរួម​ពី​រដ្ឋបាល​ឃុំ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ពលរដ្ឋ​សាទរ ព្រោះ​ការ​សម្អាត​ផ្លូវ​ដោយ​រថយន្ត​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ទី​ប្រជុំជន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ