ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សម្រេច​ដក​កងទ័ព​អា​មេ​រិ​ក​ទាំងអស់​ចេញ​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​បាន​ចេញ​បញ្ជា​ឲ្យ​ដក​កងទ័ព​អា​មេ​រិ​ក​ទាំងអស់​ចេញ​ពីស៊ី​រី ដោយ​វាយតម្លៃ​ថា​ពេល​នេះ​បាន​ច្បាំង​ឈ្នះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហើយ​។ នោះ​ជា​ការ​សម្រេច​មួយ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ការ​ប្រកាស​នោះ​របស់​លោក​ត្រាំ​ជា​ការ​កែប្រែ​យ៉ាង​ខ្លាំង​នូវ​ការ​ប្រៀបធៀប​កម្លាំង​នៅ​សី​ុ​រី ដែល​នៅ​ទីនោះ​រុ​ស្ស៊ី​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​។ វា​ក៏​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់​មួយ​ចំនួន​ដែល​ពង្រឹង​មុខមាត់​របស់​ប្រធានា​ធិបតី​ដែល​កាន់តែ​ឯកោ​មួយ​រូប…

សហរដ្ឋអាមេរិក​-​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​បាន​ចេញ​បញ្ជា​ឲ្យ​ដក​កងទ័ព​អា​មេ​រិ​ក​ទាំងអស់​ចេញ​ពីស៊ី​រី ដោយ​វាយតម្លៃ​ថា​ពេល​នេះ​បាន​ច្បាំង​ឈ្នះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហើយ​។ នោះ​ជា​ការ​សម្រេច​មួយ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

ការ​ប្រកាស​នោះ​របស់​លោក​ត្រាំ​ជា​ការ​កែប្រែ​យ៉ាង​ខ្លាំង​នូវ​ការ​ប្រៀបធៀប​កម្លាំង​នៅ​សី​ុ​រី ដែល​នៅ​ទីនោះ​រុ​ស្ស៊ី​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​។ វា​ក៏​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់​មួយ​ចំនួន​ដែល​ពង្រឹង​មុខមាត់​របស់​ប្រធានា​ធិបតី​ដែល​កាន់តែ​ឯកោ​មួយ​រូប ចំពោះ​សំណុំរឿង​នោះ​ក្នុង​ផ្ទៃ​រដ្ឋបាល​របស់​លោក​។

ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​២០០០​នាក់ បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​ភាគ​ខាងជើង​ស៊ី​រី ពិសេស​គឺ​កងកម្លាំង​ពិសេស ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ជួយ​ហ្វឹកហ្វឺន​កងកម្លាំង​មូលដ្ឋាន ក្នុង​បណ្ដា​តំបន់​ដែល​ដណ្ដើម​យក​បាន​ពី​ពួក​ជី​ហា​ដ​។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​អា​មេ​រិ​ក បាន​បង្កើន​ការ​ព្រមាន ប្រឆាំង​កា​រដក​ដោយ​ប្រញាប់ប្រញាល់​កងទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី ដែល​នឹង​អាច​ទុក​ផ្លូវ​ម៉ា​សេរី​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​នៃ​របប​លោក​បា​ចា​អាល់​អាសា​ដ ពិសេស​រុ​ស្ស៊ី​និង​អីុរ៉​ង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត​។

តាម​TWITTER​លោក​ត្រាំ​លើក​ឡើង​ថា យើង​បាន​ឈ្នះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម រួច​ដល់​ពេល​យើង​ត្រូវ​ដកទ័ព​មក​ស្រុក​វិញ​ហើយ​។ យុវជន យុវនារី​និង​បុរស​ៗ​របស់​យើង ត្រូវ​វិល​មក​ស្រុក​វិញ​ទាំងអស់​នា​ពេល​នេះ​។ វា​ជា​កា​រដក​កងទ័ព​ទាំងអស់​ដែល​ត្រូវធ្វើ​ដោយ​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ណាមួយ​ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ការ​សម្រេច​នោះ លើ​យុទ្ធនាការ វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​មេ​រិ​ក​នៅ​សី​ុ​រី​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៤​មក​នៅឡើយ​។
ពិត​ណាស់​ការ​ប្រកាស​នោះ​អាច​បណ្ដាល​ឲ្យ​ពួក​ជីវពល​ឃើ​តនៃ​ក្រុម​YPG ដែល​ប្រយុទ្ធ​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​អា​មេ​រិ​ក ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ជួប​សភាពការណ៍​ដ៏​លំបាក​បំផុត​។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១៧​ធ្នូ​បាន​ព្រមាន​ជា​ថ្មី ពី​ការ​កម្ចាត់​ក្រុម​ជីវពល​នោះ ប្រសិនបើ​អ្នក​ជួយ​ទ្រទ្រង់​អា​មេ​រិ​ក​មិន​ចាប់បង្ខំ​ពួក​គេ​ឲ្យ​ដកថយ​ពី​បណ្ដា​តំបន់​ជិត​ព្រំដែន​តួ​ក​គី​ទេ​នោះ​។ ពួក​ឃើ​ត​រស់នៅ​ក្នុង​ទីក្រុង​ឃើ​ត​QAMISHLI ភាគ​ពាយ័ព្យ​ស៊ី​រី​និយាយ​ថា ការ​ដកទ័ព​របស់​អា​មេ​រិ​ក​ជា​ការ​ក្បត់​នឹង​បណ្ដា​គោលការណ៍​មនុស្សធម៌​។ វា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទាំងស្រុង​ជាមួយ​បណ្ដា​ការ​សន្យា​របស់​ក្រុង​វ៉ា​ស៊ិន​តោន​ដែល​ថា ការពារ​ប្រជាជន​ឃើ​ត​ដែល​បាន​បូជា​យ៉ាងច្រើន​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ