ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ថា គាត់​ថា​ដាំ​ទុរេន​ធ្វើ​ម៉េច​បាន​ផ្អែម​ឆ្ងាញ់​ចឹ​ង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ទុរេន ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ផ្លែ​របស់​វា​មាន​ក្លិន​មុត​ហាក់ដូចជា ចម្លែក​ជាង​ក្លិន​ដំណាំ​ផ្សេង​ៗ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​បរិភោគ​ផ្លែ​របស់​វា​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ​ផង​ដែរ ។ ជាក់ស្តែង​មាន​កសិករ​មួយ​គ្រួ​សារបាន​បង្កើត​មុខរបរ​ដាំ​ដំណាំ​ទុរេន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ទទួល​បាន​ផល​លក់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង ។…

ខេត្ត​ប៉ៃលិន ៖ ទុរេន ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ផ្លែ​របស់​វា​មាន​ក្លិន​មុត​ហាក់ដូចជា ចម្លែក​ជាង​ក្លិន​ដំណាំ​ផ្សេង​ៗ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​បរិភោគ​ផ្លែ​របស់​វា​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ​ផង​ដែរ ។

ជាក់ស្តែង​មាន​កសិករ​មួយ​គ្រួ​សារបាន​បង្កើត​មុខរបរ​ដាំ​ដំណាំ​ទុរេន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ទទួល​បាន​ផល​លក់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ផា​ន់ រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ទុរេន​ជា​បន្តបន្ទាប់ ជាង​៧០០​ដើម រហូត​មក​ដល់​ចុងឆ្នាំ​២០១៨​នេះ​ចេញ​ផ្កា និង​ក្តិ​ប​ជា​ច្រើន គឺ​ជាង​២០០​ដើម ហើយ ប្រហែលជា​នៅ​ចុងខែ​ធ្នូ​ខាង​មុខ​នេះ អាច​នឹង​ប្រមូល​ផល​បេះ​លក់​ឱ្យ​ឈ្មួញ​បាន​ទាន់​ពេលវេលា ។

ម្ចាស់​ចម្ការ​បានឱ្យ​ដឹង​ដែរ​ថា គាត់​បាន​រៀន​របៀប​ដាំ​ទុរេន​នៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ លុះ​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ​ក៏​ចាប់ផ្តើម​ដាំ​ជា​បន្តបន្ទាប់​លើ​ដី​របស់​ខ្លួន ហើយ​ក៏​ប្រមូល​ផល​ជា​បន្តបន្ទាប់​ដែរ ។ ប្រភព​បន្ត​ថា ទុរេន​របស់​គាត់ បើ​លក់រាយ ក្នុង​១​គីឡូក្រាម​តម្លៃ​២២០០០ ទៅ​២៣០០០​រៀល ដោយ​មាន​ភ្ញៀវ​ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មក​ពី​ខេត្តបាត់ដំបង និង​តាម​បណ្តា​ខេត្ត​នានា​ចូល​ទិញ​ផង​ដែរ ។

ម្យ៉ាងវិញទៀត​ទុរេន​ដែល​គាត់​ដាំ​នេះ គឺ​បាន​នាំ​ពូជ​ចូល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មានឈ្មោះ​ថា «​ម៉ា​ន់​ថង និង​កាន់​យ៉ាវ​» ពោល គឺ​គាត់​យក​មក​បង្កាត់​ពូជ​ចូល​គ្នា​ក៏​ក្លាយទៅជា​ទុរេន​មួយ​ប្រភេទ​ទៀត ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ថែម​ទៀត ។ លើស​ពី​នេះ​ជា​អំណោយផល​ល្អ នៅ​ក្នុង​ចម្ការ​ដំណាំ​ទុរេន​របស់​គាត់​នា​ចុងឆ្នាំ​២០១៨​នេះ មិនសូវ​មាន​ជ្រុះ​ផ្កា ឬ​ក្តិ​ប​ច្រើន​ដូច​ឆ្នាំ​មុន​ៗ នោះ​ទេ ពោល គឺ​ចេញ​មក​គ្រប់​មែក​តែ​ម្តង ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ផល​ច្រើន​លើស​ជាង​ឆ្នាំ​មុន​ៗ​ដែរ ។

តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ចូល​ចិត្ត​ដាំ​ដំណាំ​ទុរេន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​អ្នកខ្លះ​លើក​ឡើង​ថា លំបាក​ក្នុង​ថែទាំ​តាំងពី​កូន​នៅ​តូច រហូត​ដល់​ធំ ព្រោះ​សម្បូរ​ទៅ​ដោយ​សត្វល្អិត​ចូល​ទៅ​ស៊ី​បំផ្លាញ​ដើម ត្រូវការ​ស្រោច​ទឹក​ដាក់​ជី​យ៉ាង​យកចិត្តទុកដាក់ ហើយ​ក៏​ចំណាយពេល​យូរ​ទម្រាំ​នឹង​បាន​ផល​លក់ដូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ