ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោងឆ្អឹង​ដាយ​ណូ​ស៊័​រ​មាន​អាយុ​១៣០​លាន​ឆ្នាំ​មុន

5 ឆ្នាំ មុន

អ្នក​ជីវសាស្ត្រ​ពី​រុ​ស្ស៊ី​បាន​រៀបរាប់​ពី​ការ​រក​ឃើញ​ថ្មី មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ឯកសារ​«Biological Communications» គឺជា​គ្រោងឆ្អឹង ឬ​ផូ​ស៊ី​ល​ដាយ​ណូ​ស័​៊​រ​ចំនួន​៧​ចំណិត នៅ​បរិវេណ​មាត់ទន្លេ​«Volga» ជិត​ភូមិ​មួយ​នៅ​ឆ្ងាយ​ពី​ក្រុង​Ulyanovsk ប្រហែល​៧​គីឡូម៉ែត្រ ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៊ី ។…

អ្នក​ជីវសាស្ត្រ​ពី​រុ​ស្ស៊ី​បាន​រៀបរាប់​ពី​ការ​រក​ឃើញ​ថ្មី មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ឯកសារ​«Biological Communications» គឺជា​គ្រោងឆ្អឹង ឬ​ផូ​ស៊ី​ល​ដាយ​ណូ​ស័​៊​រ​ចំនួន​៧​ចំណិត នៅ​បរិវេណ​មាត់ទន្លេ​«Volga» ជិត​ភូមិ​មួយ​នៅ​ឆ្ងាយ​ពី​ក្រុង​Ulyanovsk ប្រហែល​៧​គីឡូម៉ែត្រ ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៊ី ។

ជា​ធម្មតា​សត្វ​បុរាណ​នៅ​បរិវេណ​មាត់ទន្លេ​នោះ​មាន​ទំហំ​ធំ បើ​ប្រៀបធៀប​លើ​ក្រុម​សត្វ​ប្រភេទ​ដូច​គ្នា ។ ផូ​ស៊ី​ល​ទាំង​៧ បាន​បង្ហាញ​ថា​ជា​ឆ្អឹង​កន្ទុយ​របស់​ដាយ​ណូ​ស៊័​រ​ថ្មី​ឈ្មោះ​«Volgatitan» ឬ​ផ្នែក​វិទ្យាសាស្ត្រ​«Volgatitan simbirskiensis» បាន​កប់​នៅ​ក្នុង​ដី​យ៉ាង​យូរ​ដល់​ទៅ​១៣០​លាន​ឆ្នាំ ។ អ្នកជំនាញ​ខាងលើ​បាន​បញ្ជាក់​ថា​«Volgatitan» ជា​ដាយ​ណូ​ស៊័​រ​ស៊ី​រុក្ខជាតិ​ជា​ចំណី មា​នក​វែង កន្ទុយ​វែង​អាយុ​ជា​ច្រើន​លាន​ឆ្នាំ ទម្ងន់​ប្រហែល​១៧.០០០​គីឡូក្រាម ។

កាលពីមុន​នេះ​មាន​ជំនឿ​ថា​កា​រវិ​វ​ឌ្ឍ​របស់​ក្រុម​ដាយ​ណូ​ស៊័​រ​«Titanosaurus» ចាប់​កកើត​នៅ​អា​មេ​រិ​ក​ខាងត្បូង ប៉ុន្តែ​អាច​ផ្លាស់​ទី​ទៅ​ទ្វីបអាមេរិក​ខាងជើង អឺរ៉ុប និង​អា​ស៊ីតាម​យុគសម័យ គឺជា​ដំណាក់កាល​សំខាន់​នៃ​កា​រវិ​វ​ឌ្ឍ​របស់​ដាយ​ណូ​ស័រ​ប្រភេទ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ