ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩​ខាង​មុខ​មន្ទីរ​ជំនាញ​នឹង​ចង.ក្រង​បណ្តុំ​កសិករ​ផលិត​បន្លែ និង​ចិញ្ចឹមសត្វ​បន្ថែម

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ជំនាញ​កសិកម្ម​សហការ​ជាមួយ​គម្រោង​បច្ចេកទេស​ថ្មី ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហៅ​កាត់ (ASPIRE) នឹង​បង្កើន​ការ​ចងក្រង​បណ្តុំ​កសិករ​ក្នុង​ការ​ផលិត​បន្លែ និង​ចិញ្ចឹម​បន្ថែម​ទៀត​ជួយ​ដល់​កសិករ…

ខេត្តព្រះវិហារ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ជំនាញ​កសិកម្ម​សហការ​ជាមួយ​គម្រោង​បច្ចេកទេស​ថ្មី ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហៅ​កាត់ (ASPIRE) នឹង​បង្កើន​ការ​ចងក្រង​បណ្តុំ​កសិករ​ក្នុង​ការ​ផលិត​បន្លែ និង​ចិញ្ចឹម​បន្ថែម​ទៀត​ជួយ​ដល់​កសិករ ដើម្បី​នាំ​កសិករ​ទាំងនោះ​ឆ្ពោះទៅ​រក​ទីផ្សារ និង​ជួយ​ឲ្យ​ជីវភាព​កសិករ​ប្រសើរ​ឡើង ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ក្រោយ​បញ្ចប់​សិក្ខាសាលា​ស្តី​ពី​លទ្ធផល​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​បាន​មាន​ប្រសាសន៍​ថា គោលដៅ​ដែល​មន្ទីរ​ជំនាញ​សហការ​ជាមួយ​គម្រោង​បច្ចេកទេស​ថ្មី​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ចងក្រង​ក្រុម​ផលិត​ដំណាំ​កសិកម្ម​ក៏​ដូច​ជា ចិញ្ចឹមសត្វ​នេះ ក្នុង​គោលបំណង​សំខាន់​ណែនាំ​ដល់​កសិករ​ទាំងអស់​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ចិញ្ចឹមសត្វ​ប្រកបដោយ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ផ្សារ​ភ្ជាប់​ពួក​គាត់​ទៅ​កាន់​ទីផ្សារ​កាន់តែ​ប្រសើរ​ឡើង ។

ម្យ៉ាងវិញទៀត ដើម្បី​ឲ្យ​បណ្តុំ​កសិករ​ទាំងនោះ​ឈាន​ទៅ​រក​ការ​ចុះ​កិច្ចសន្យា​ផលិត​លក់​ជូន​អាជីវករ​តាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា និង​បាន​កំណត់​នូវ​តម្លៃ​ច្បាស់លាស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ពេល អនុវត្ត​ដាំ​ដុះ​ដំណាំ និង​ចិញ្ចឹមសត្វ​មន្ទីរ​ជំនាញ និង​គម្រោង​អាស​ប៉ាយ​នឹង​ផ្តល់​ទុន​ដល់​កសិករ​ទាំង​អស់នោះ​ដូច​ជា បច្ចេកទេស​កសិកម្ម សម្ភារៈ​គាំទ្រ​ផលិតកម្ម​កសិកម្ម​ផ្សេង​ៗ​តាម​តម្រូវការ​របស់​កសិករ ។

លោក​ថា ការ​ចងក្រង​កសិករ​ជា​បណ្តុំ​ក្នុង​ការ​ផលិត​បន្លែ​ចិញ្ចឹមសត្វ​នេះ​ពិតជា​បាន​ធ្វើ​ឲ្យ​កសិករ​ទាំងអស់​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព​របស់​ពួក​គាត់ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០១៨​នេះ​បង្ហាញ​ថា ការ​អនុវត្ត​គម្រោង​អាស​ប៉ាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្កើត​បណ្តុំ​កសិករ​ផលិតកម្ម​ដំណាំ​បន្លែ​ចំនួន​៦​បណ្តុំ មាន​១៥៨​គ្រួសារ បង្កើត​បណ្តុំ​កសិករ​ចិញ្ចឹម​មាន់ ចំនួន​៦​បណ្តុំ មាន​១៧៥​គ្រួសារ រៀបចំ​គ្រួសារ​ចិញ្ចឹម​ត្រី​ចំនួន​៦​ស្រុក មាន​៩៩​គ្រួសារ និង​បាន​គាំទ្រ កសិករ​ឆ្នាំ​ទី​២ លើ​ផលិតកម្ម​ដំណាំ​បន្លែ​បាន​ចំនួន​៧០​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ