ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូ​ខ្វះការប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​​បុរសម្នាក់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ទៅ​បុក​អ្នក​ថ្មើរជើង​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​អ្នក​ថ្មើរជើង​រង​របួសស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​១…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ទៅ​បុក​អ្នក​ថ្មើរជើង​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​អ្នក​ថ្មើរជើង​រង​របួសស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូ​នុ​មុំ ខេត្តរតនគិរី​។

ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ម៉ា​ករី​វ៉ូ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ញ៉ែ​ម រស្មី​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី បាន​រង​របួសធ្ងន់ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ចំណែក​អ្នក​ថ្មើ​ជើង ឈ្មោះ​គឺ​ម ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសស្រាល​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​ពីរ​តាម​នីតិវិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ