ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ស្ត្រី​ជើង​ខ្លាំង ​កំពូល​ឆបោក​បាន​ប្រាក់​៦៥០០០​ដុល្លារ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​អ្នក​កំពូល​បោក​លុយ​តាម​ទូរស័ព្ទ​ឈ្មោះ ប៉ោ សម្បត្តិ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ដោយ​បាន​ឆបោក​លុយ​បាន​រហូត​ដល់​ទៅ​៦៥០០០​ដុល្លារពី​អាជីវករ​លក់​គ្រឿងទេស​ម្នាក់​នៅ​ឃុំ​ព្រែក​ដំបូក…

ខេត្តកំពង់ចាម ៖ ស្ត្រី​អ្នក​កំពូល​បោក​លុយ​តាម​ទូរស័ព្ទ​ឈ្មោះ ប៉ោ សម្បត្តិ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ដោយ​បាន​ឆបោក​លុយ​បាន​រហូត​ដល់​ទៅ​៦៥០០០​ដុល្លារពី​អាជីវករ​លក់​គ្រឿងទេស​ម្នាក់​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ជាមួយ​គ្នា ពេល​នេះ​ត្រូវ​បាន​អស់​លក្ខ​ណ៏​ដោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​រួម​នឹង​ប្តី​ក្នុង​ពេល​ដែល​បាន​ចេញ​ទៅ​ដក​លុយ​ផ្ទះ​វី​ង ។

លោក​វរ​សេនី​យ៏​ឯក សុខ យ៉េន អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ថា​បុរស​រង​គ្រោះ​ឈ្មោះ ជី ហ៊ា​ង អាយុ​៥២​ឆ្នាំ រស់នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ងៃ​ទី​១៨ ធ្នូ ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏​តាម​ចាប់​ស្ត្រី​ឆបោក​ខាងលើ ។ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​រូប​លោក​បាន​សុំ​គោល​ការ​ណ៏​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ។

អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​បន្ត​ថា លោក​ឧត្តម​សេនី​យ៏​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាលខេត្ត​បាន​ដឹកនាំ​សហការី​ដោយ​បាន​សហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ស្រប​ពេល​ដែល​បុរស​រង​គ្រោះ​ឈ្មោះ ហ៊ា​ង បាន​ដាក់​លុយ​ចំនួន​៣៣០០​ដុល្លារ​វេរ​ទៅ​ស្ត្រី​ខាងលើ​នោះ ស្រប​ពេល​ដែល​បាន​ជិះ​ម៉ូតូ​មក​ជាមួយនឹង​ប្តី​ឈ្មោះ សឿ សុធី អាយុ​៤១ឆ្នាំ មក​ដក​លុយ​នៅ​កន្លែង​វី​ង​មួយ​កន្លែង​នៅ​ស្វាយ​សាច់​ភ្នំ​ត្រូវ​បាន​ចាប់ខ្លួន​តែ​ម្តង​ដោយ​ដកហូត​បានម៉ូតូ​០១​គ្រឿង​ជា​មធ្យោបាយ ។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ សម្បត្តិ បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ ០៨៩ ២៣៩ ៥៥៧ បាន​ចុច​មក​ចូល​បុរស​ឈ្មោះ ហ៊ា​ង ដោយ​ចៃដន្យ​ដូច​ជា​មាន​និស្ស័យ​ក៏​បាន​ស្គាល់គ្នា​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយមក​ទៀត​ខាង​ស្រី​បាន​ខ​លម​ក​នឹង​បាន​អួត​ថា រូបគេ​មាន​ដី​មួយ​កន្លែង​ទំហំ​៥០​ម៉ែត្រ​គុណ​៣០០​ម៉ែត្រ​នៅ​ក្រវាញ ក្នុង​ខេត្តពោធិ៍សាត់ បើ​លក់​វិញ​បាន​២​លាន​ដុល្លារ​ក្នុង​ពេល​ជួប​តាម​ទូរ​ស័ព្ទ​ខាង​ស្រី​បាន​ត្អូញត្អែរ​ពី​នេះ​ពី​នោះ​ត្រូវ​បាន​ខាង​ប្រុស​បាន​វេរ​លុយ​ឲ្យ​បន្តបន្ទាប់​ព្រោះ​សង្ឃឹម​ថា បាន​ដី​សូ​ម្បី​តែ​មុខ​ក៏​មិន​ដែល​បាន​ជួប​គ្នា​ដែរ ។

រហូត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ខាង​ស្រី​បាន​ឲ្យ​វេ​លុយ​ចំនួន​៣៣០០​ដុល្លារ​​ថា​យក​ទៅ​សម្រាប់​ឲ្យ​កំនល់គ្រូ​ដែល​បាន​មក​រូបគេ​(​ប៉ោ សម្បត្តិ​) ជា​ពី​ត្រូវ​អំពើ​គេ ។ ខាង​រង​គ្រោះ​មានការ​សង្ស័យ​ក៏​បាន​រត់​មក​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏ ។

លោក​វរ​សេនី​យ៏​ឯក សុខ យ៉េន អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បញ្ជាក់​ថា ខាង​រង​គ្រោះ​បាន​សួរ​រកប្លង់​ដី​តែ​ខាង​ស្រី​ជើង​ឆបោក​បាន​ឆ្លើយ​ពង្វាង​ដូច​មិន​ចង់​ឲ្យ​ថា នៅ​ខេត្តកំពង់ធំ ហើយ​គ្រាន់តែ​លុយ​របស់​អ្នក​រង​គ្រោះ​ដែល​បាន​ផ្ញើ​តាម​វី​ង​សរុប​ចំនួន​៦៥០០០​ដុល្លារ ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​សហការ​ជាមួយនឹង​អ្នក​រង​គ្រោះ​ស្រប​ពេល​ដែល​ខាង​ប្រុស​បាន​វេ​លុយ​ឲ្យ​ទៅ​ស្ត្រី​ឆបោក​នោះ​ស្រប​ពេល​ដែល​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ដក​លុយ​វី​ង​នៅ​ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ក៏​ត្រូវ​បាន​ចាប់ខ្លួន​តែ​ម្តង ។

ជាមួយ​នោះ​ភាគី​ខាង​រង​គ្រោះ​បាន​រក​មេធាវី​ម្នាក់​ឲ្យ​ជួយ​ការពារ​ក្តី​រឿង​នេះ​ដើម្បី​ទាមទារ​លុយ​ដែល​បាន​បាត់បង់​មក​វិញ​ហើយ​ខាង​ស្ត្រី​ឆបោក​ក៏​មិន​បាន​ចាំ​ថា លុយ​ទាំងអស់​មាន​ចំនួន​ប៉ុន្មាន និង​បាន​ភ្លេច​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧​បាត់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ