ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិធ្វើស៊ីមិត្តភក្តិ! មិនទាន់ឆ្លងដែនផង ប្រើល្បិចបោកអស់២គ្រឿង​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​ហើយ​យក​មក​លាក់​ទុក​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ហើយ​ជនសង្ស័យ​ថែម​ទាំង​ខ្ចី​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​ជិះ​គេចខ្លួន​បាត់​ទៀតផង ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ…

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​ហើយ​យក​មក​លាក់​ទុក​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ហើយ​ជនសង្ស័យ​ថែម​ទាំង​ខ្ចី​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​ជិះ​គេចខ្លួន​បាត់​ទៀតផង ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ជន​រង​គ្រោះ​ឈ្មោះ វៀត ជី​ថា​ញ់​ ភេទប្រុស រស់នៅ​ភូមិ​តា​វៀន ឃុំ​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ម្ចាស់​រថយន្ត​ម៉ាក​កាម​រី បា​ឡែ​ន ផលិត​ឆ្នាំ​២០០២ ពណ៌​ទឹកមាស ពាក់​ស្លា​លេខ សៀមរាប ២B-៣១១០​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ ប៉ាក់ តា​ឡាន់ ភេទ​ប្រុស រស់នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះជា​មិត្តភក្តិ​នឹង​គ្នា មុន​កើតហេតុ អ្នក​ទាំង​ពីរ​នាក់​​បាន​យក​លិខិតឆ្លងដែន​ឱ្យ​សមត្ថកិច្ច​ពិនិត្យ​ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​គេចវេស​មក​លួច​បើកបរ​រថយន្ត​របស់​ជន​រង​គ្រោះ​ដែល​មាន​កូនសោ​ជាប់​នៅ​ក្នុង​រថយន្ត​នោះ​ស្រាប់ ចេញ​ទៅ​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ជនសង្ស័យ​លួច​បើករថយន្ត​ចេញ​មក​ហើយ ជនសង្ស័យ​ក៏​បើករថយន្ត​​ខាងលើ​នោះ​មក​លាក់​ទុក​នៅ​ចំណុច​ផ្ទះ​ឈ្មោះ អន ធី ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ធំ ស្រុក​អូ​រយ៉ា​ដាវ រួច​ក៏​បន្ត​ខ្ចី​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​ជិះ​គេចខ្លួន​បាត់​ស្រមោល មុន​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

បច្ចុប្បន្ន​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ម្ចាស់​វិញ​ផង​ដែរ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ