ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola និយាយ​អ្វីខ្លះ​ក្រោយ Mourinho ត្រូវ​បិសាច​ក្រហម Manu ដេញ​ចេញពី​តំណែង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Man City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Man City លោក Pep Guardiola បាន​និយាយ​តាម​ត្រង់​ថា ពិតជា​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ការ​ចាកចេញ​របស់​លោក Jose Mourinho ពី​ក្លិប Manchester United កាលពី​ថ្ងៃ​អង្គារ ។

អនាគត​របស់​លោក Mourinho ជាមួយនឹង​ក្លិប​អង់គ្លេស​បិសាច​ក្រហម Manchester United កាលពី​ព្រឹក​ថ្ងៃ​អង្គារ ។ ពេល​សម្ភាសន៍​ជាមួយនឹង​លោក Pep បាន​ឲ្យ​ដឹង​ថា លោក​សង្ឃឹមថា Mourinho នឹង​អាច​ចូល​កាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក Guardiola ប្រាប់ Sky Sports ថា​៖«​នៅ​ពេល​រឿង​នេះ​កើតឡើង ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ដូច​គ្នា​។ ពេល​ស្ថាន​កាល​មិនល្អ ពួក​យើង​មិន​នៅ​ម្នាក់ឯង​ទេ​។ ខ្ញុំ​ជិតដិត​ជាមួយនឹង​ពួក​គេ​ទាំងអស់​គ្នា​។ នៅ​ពេល​លទ្ធផល​លេង​របស់​ក្រុម​មិន​បាន​ល្អ គេ​នឹង​ដេញ​អ្នក​ចោល​ហើយ​» ។

អ្នកគ្រប់គ្រង​ក្លិប Man City រូប​នេះ​បាន​បន្ត​ថា ៖«​ពិត​ណាស់ គាត់​មិន​ត្រូវការ​ខ្ញុំ​ទេ ដោយសារ​តែ​គាត់​មានចិត្ត​ធ្ងន់​។ ខ្ញុំ​គ្រាន់តែ​ជូនពរ​គាត់​ឲ្យ​ជួប​តែ​សំណាងល្អ ហើយ​សង្ឃឹមថា នឹង​អាច​ត្រឡប់​មក​កាន់​តំណែង​វិញ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខាង​វេ​ប​សាយ​ផ្លូវការ​របស់ Man Utd បាន​បង្ហោះ​សារ​ថា ការ​ចាកចេញ​របស់​លោក Jose Mourinho គឺ​មក​ពី​បញ្ហា​បន្ទាន់ ហើយ​ក៏​បាន​ជូនពរ​ដល់​លោក​ឲ្យ​មានសំណាង​ល្អ​ផង​ដែរ​។ ចំពោះ​អ្នក​មក​កាន់​ថ្មី គឺ​នឹង​ត្រូវ​រើស​នៅ​ពេល​ចប់​រដូវ​កាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ