ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិគាត់លើកគ្នា​មក​បិទ​ផ្លូវជាតិ​…ព្រោះ​​រឿងចោទ​ប្រកាន់​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពេល​អាជ្ញាធរ​ស្រុក​អន្លង់​វែង ដឹកនាំ​កម្លាំង​នគរបាល អាវុធហត្ថ និង​ទាហាន​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​ផ្ទាល់របស់​គណៈ​បញ្ជា​ឯកភាព​ស្រុក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ បាន​ចុះ​ទៅ​រុះរើ​លំនៅ​ឋាន​របស់ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ដោយ​ចោទប្រកាន់ថា «រស់នៅ​លើ​ដី​របស់​រដ្ឋ»…

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពេល​អាជ្ញាធរ​ស្រុក​អន្លង់​វែង ដឹកនាំ​កម្លាំង​នគរបាល អាវុធហត្ថ និង​ទាហាន​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​ផ្ទាល់របស់​គណៈ​បញ្ជា​ឯកភាព​ស្រុក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ បាន​ចុះ​ទៅ​រុះរើ​លំនៅ​ឋាន​របស់ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ដោយ​ចោទប្រកាន់ថា «រស់នៅ​លើ​ដី​របស់​រដ្ឋ» ។

ទោះជា​យ៉ាងណា សកម្មភាព​របស់​សមត្ថកិច្ច​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​តវ៉ា​ភ្លាម​ៗ​ផងដែរ ដោយ​នាំ​គ្នា​យក​គោ​យន្ត​១៥​គ្រឿង​ និង​មានមនុស្ស​ប្រមាណ​១០០​នាក់​បិទផ្លូវ​ជាតិ​លេខ​៦៧B​បណ្តាល​ឱ្យ​កកស្ទះ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​រាប់រយ​គ្រឿង​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង ទើបមាន​កងឯកភាព​សាលាស្រុក​អន្លង់​វែង​មក​ធ្វើ​អន្តរាគ​មន៍​ឲ្យ​មាន​ចរាចរណ៍​ដូច​ធម្មតា​ឡើង​វិញ ។

ហេតុការណ៍​បិទផ្លូវ នេះ​បាន​កើតឡើង​នៅ​ភូមិជប់​តា​គួ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។ពលរដ្ឋ​ដែល​អះអាង​ថា​រង​គ្រោះ​ដោយ​អាជ្ញាធរ​ធ្វើការ​រុះរើ​លំនៅ​ឋាន​និយាយ​ថា ពួក​គាត់​ទាំងអស់​គ្នា​ចំនួន​៣៨​គ្រួសារ មាន​អ្នក​ខ្លះ​ចូល​មក​រស់នៅ​កាលពី​អំឡុង​ឆ្នាំ​២០០៨ រហូត​មក​ដល់ឆ្នាំ​២០១៨​នេះ ស្រាប់តែ​អាជ្ញាធរ​ស្រុក​ដែល​មានលោក ងួ​ន លី​ន រដ្ឋបាល​សាលាស្រុក​អន្លង់វែង​ដឹកនាំ​កងកម្លាំង​ស្រុក​មក​រុះរើ​លំនៅ​ឋាន​របស់​ពួក​គាត់ ។ សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​ពួកគាត់​ក្តៅក្រហាយ​ទើប​នាំ​គ្នា​តវ៉ា​បិទផ្លូវ​ដោយ​យកគោ​យន្ត​កន្ត្រៃ​ចំនួន​១៥​គ្រឿង​រាំង​កាត់​ទទឹង​ផ្លូវ​និង​មាន​មនុស្ស​ប្រមាណ​១០០​នាក់​ចូលរួម ។

ពលរដ្ឋ​ទាំងនេះ​និយាយ​ទៀត​ថា មិនមែន​ពួកគាត់​មិនដឹង​ទេ​ថា ការ​បិទផ្លូវ​តវ៉ា​នេះ​គឺ​ខុសច្បាប់តែ​គ្មាន​ជម្រើស​ឡើយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​ក៏​ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធ​មក​បំបែក និង​គំរាមកំហែង​ឲ្យ​ពួក​គាត់​អ្នក​តវ៉ា​បំបែកហ្វូង​គ្នា​នៅ​ថ្ងៃ​ដដែល ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ អ្នក​យក​ព័ត៌មានបាន​សុំ​ការ​បំភ្លឺ​រាល់​ឯកសារ​ពាក់ព័ន្ធ​ដែល​អាជ្ញាធររុះរើ​លំនៅ​ឋាន​ពី​លោក ងួ​ន លី​ន រដ្ឋបាល​សាលា​ស្រុក​អន្លង់​វែង និង​លោក គង់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត តែ​លោក​ទាំង​២​បាន​ឆ្លើយ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​អា​យ៉ៃ​ឆ្លើយឆ្លង​ទៅ​វិញ ធ្វើ​ឱ្យ​ការ​ព្យាយាម​សុំ​ការ​បំភ្លឺ​មិន​បាន​ទទួល​ជោគជ័យ ។

នា​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ​ដដែល អ្នក​យក​ព័ត៌មាន​បាន​ទូរស័ព្ទ​ជួប​លោក ហោ ជិន​វី​រៈ​យុទ្ធ​អភិបាលស្រុក​អន្លង់​វែង និង​លោក ប៉ែន កុស​ល្យអភិបាលខេត្ត ហើយ​លោក​ទាំង​២​បាន​ឆ្លើយ​តប​វិញ​ថា លោក​ជាប់រវល់​ប្រជុំ​ធ្វើ​ឱ្យ​ការ​ព្យាយាម​ស្វែងរក​ការ​បំភ្លឺ​ពី​សំណាក់​ក្រុម​មន្ត្រី​ក៏​មិន​ទទួល​ជោគជ័យ​ទៀត ។

ទោះបីជា​បែប​ណា អ្នក​យក​ព័ត​មានបាន​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ជួប​លោកកូយ កាន់​យ៉ា ព្រះរាជ​អា​ជ្ញ​អម​សាលាដំបូង​ខេត្តលោក​បាន​ឲ្យ​ដឹង​ថា ការ​រុះរើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នេះ គឺ​យោង​ទៅ​តាម​សំណើ​ក្នុងលិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ របស់លោក ជា ពិសិដ្ឋ នាយក​រដ្ឋបាល​សាលាខេត្ត ស្នើ​សុំ​លោក​ព្រះរាជអាជ្ញា​រង​ម្នាក់​ជួយ​សម្របសម្រួល​នីតិវិធី​ជាមួយ​ក្រុម​អាជ្ញាធរ​ស្រុក​។ លោក​មិន​បានឱ្យ​ដឹង​លម្អិត​ជាង​នេះ​ទេ​ថា តើ​ការ​ចុះ​រើ​លំនៅ​ឋាន​នេះ ស្រប​ទៅ​តាម​ច្បាប់​ឬ​ក៏​បែប​ណា​ឡើយ ។

គួរ​រំឭក​ថា កន្លង​មក​នៅ​តំបន់​ជប់​គគីរ​ក៏​ក្រុម​ក្រុម​អាជ្ញាធរ​គ្រប់​លំដាប់​ថា្ន​ក់ រួម​ទាំង​ក្រុម​មន្ត្រី​តុលាការ​ផង​ចុះ​រុះរើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែរ ដោយ​សំអាង​ថា​ជា​ដី​របស់​រដ្ឋ ។ តាម​ប្រភព​ក្រៅផ្លូវការ​ថា លុះ​ក្រោយ មក​ប្រែជា​នាំ​គ្នា​យក​ដី​នេះ​លក់​យក​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ ។តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា បន្ទាប់ពី​មានការ​តវ៉ា​បិទផ្លូវ​របស់​ពលរដ្ឋ និង​ក្រោយមក​មានការ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បើកផ្លូវ​វិញ​នោះ ក៏​មាន​វត្តមាន​អភិបាលរង​ខេត្ត និង​លោកស្នងការ​រង​នគរបាល​ខេត្ត​ចុះ​មក​ដល់​តំបន់​ដែល​អាជ្ញាធរ​ព្យាយាម​រុះរើ​លំនៅ​ឋាន​អស់ជាង​១០​ខ្នង​មក​ហើយ ដោយ​បាន​សន្យា​ក្នុង​រយៈពេល​កន្លះ​ដើម្បី​ធ្វើការ​ដោះស្រាយ ។

ប៉ុន្តែ​ទោះបី​មានការ​សន្យា​រំលត់​អធិករណ៍​ដែល​ផ្ទុះ​ឡើង​នេះ​ក្តី ក៏​នៅ​តាម​ជើង​សសរផ្ទះ​ពលរដ្ឋ មានការ​បិទ​សេចក្តីជូនដំណឹង​ឱ្យ​ម្ចាស់ផ្ទះ​ត្រូវ​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​មុន​ពេល​អាជ្ញាធរ​អនុវត្ត​វិធានការ​រុះរើ​ជា​ថ្មី ។ ដោយសារ​តែ​ក្រុម​មន្ត្រី​ព្យាយាម​មិន​បកស្រាយ​បំភ្លឺ​ភ្លាម​ៗ​ជុំវិញ​បា​តុភាព​នេះ ទើប​មិន​អាច​ដឹង​បាន​ឡើយ​ថា តើ​អាជ្ញា​ធរមាន​សំអាង​បែប​ណា​ទើប​ឈាន​ដល់​ការ​រុះរើ​នេះ ។អ្នក​តាមដាន​វិវាទ​រឿង​ចាប់ដី​ធ្វើ​ផ្ទះ​នេះ​និយាយ​ថា បើជា​ដី​របស់​រដ្ឋ​ហេតុ​អ្វី​ដេញ​ពលរដ្ឋ​ឱ្យ​ចេញ​ធ្វើ​អ្វី តើ​ឱ្យ​ពួក​គាត់​ទៅ​នៅឯណា ?

អត្ថបទសរសេរ ដោយ