ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​CNRP ទម្លាយ​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ពី​ការ​បែកបាក់​របស់​ថ្នាក់ដឹកនាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាយ​ផ្ទៃក្នុង​របស់​គណបក្សប្រឆាំង​មួយ​នេះ​ថ្នាក់ដឹកនាំ​ចាប់តាំងពី​ថ្នាក់​លើក​រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម មិន​ដែល​ត្រូវ​គ្នា​នោះ​ដែរ គឺ​បែងចែក​បក្ខពួក ។ យោង​តាម​លោក គង់ គាំ អតីត​ឧត្តម​ប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សា​ព័ត៌មាន​ក្នុងស្រុក​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាយ​ផ្ទៃក្នុង​របស់​គណបក្សប្រឆាំង​មួយ​នេះ​ថ្នាក់ដឹកនាំ​ចាប់តាំងពី​ថ្នាក់​លើក​រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម មិន​ដែល​ត្រូវ​គ្នា​នោះ​ដែរ គឺ​បែងចែក​បក្ខពួក ។

យោង​តាម​លោក គង់ គាំ អតីត​ឧត្តម​ប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សា​ព័ត៌មាន​ក្នុងស្រុក​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ បាន លើក​ឡើង​ថា លោក គឹ​ម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​មិន​ដែល​ទទួលស្គាល់​ការ លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ថា​សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ។ លោ ក​បញ្ជាក់​ថា «​កឹ​ម សុខា និង​សម រ​ង្ស៊ី លែង​ទៅ​ជា​អ្នក​ទទួលខុសត្រូវ​ជាមួយ​គ្នា​ហើយ​» ។

លោក​បាន​បន្ត​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​គាំទ្រ​វេទិការ​សន្និសីទ​ថ្ងៃ​ទី​០២ ធ្នូ នៅ​សហរដ្ឋអាមេរិក​របស់​លោក សម រ​ង្ស៊ី​នោះ​ទេ ជាង​នេះ​មិន​គាំទ្រ​តួនាទី​របស់​លោក សម រ​ង្ស៊ី ទេ ព្រោះថា អ្វី​ដែល​ធ្វើ​នោះ គឺជា​ក្រុម​របស់​លោក សម រ​ង្ស៊ី តែ​ប៉ុណ្ណោះ ។ រឿង​ជ្រើសរើស​ប្រធាន​ស្តីទី​គណបក្ស​នេះ​ទៀត​សោត​ក៏​មាន​ជ​ម្រូ​ង​ចម្រាស់​រវាង​អ្នកគាំទ្រ​លោក កឹ​ម សុខា និ ង​លោក សម រ​ង្ស៊ី ប៉ុន្តែ​លោក សម រ​ង្ស៊ី បាន​ទុក​ពេល​មួយ​រយៈ​ឲ្យ​អនុប្រធាន​បក្ស គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក អ៊េ​ង ឆៃ​អ៊ា​ង​សម្រេច ដោយ​ចេញ​សេចក្តី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវ ការ​តែ​ម្តង ។

អតីត​ឧត្តម​ក្រុមប្រឹក្សា​អតីត​បក្ស​ប្រឆាំង​ក៏​ទម្លាយ​ថា ការ​ប្រកាស​ទទួល​ជា​ប្រធាន​ស្តីទី​នៅ​សហរដ្ឋអាមេរិក​នោះ​លោក សម រ​ង្ស៊ី បាន​ខិតខំ​ដែល​កៀរគ ដើម្បី​ឲ្យ​គេ​គាំទ្រ​ប៉ុន្តែ​អត់​មាន​អ្នកគាំទ្រ​នោះ​ទេ ។ ដើម្បី​កុំ​ឲ្យ​លោក សម រ​ង្ស៊ី ឯក​កោរ​អនុប្រធាន​គណបក្ស​ទាំង​លោកស្រី មូរ សុខ​ហួរ និង​លោក អ៊េ​ង ឆៃ​អ៊ា​ង ដែល​ជា​អនុប្រធាន និង​អ្នកគាំទ្រ​បាន​ផ្ញើ​តាម​អេ​ឡិច​ត្រូ​និ​ច​ទៅ​កាន់​លោក សម រ​ង្ស៊ី ដោយ​បាន​ប្រកាស​លោក​ជា​ប្រធាន​ស្តីទី​តែ​ម្តង ។

យ៉ាងណា​ក្តី​សម្រាប់​តួនាទី​ប្រធាន​ស្តីទី​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក​គង់ គាំ ថា​មិន​ត្រូវ​បាន​អន្តរជាតិ​គាំទ្រ​នោះ​ទេ ហើយ​ចាប់តាំងពី​ដើម​មក​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី មិ ន​បាន​ឯកភាព​គ្នា​នោះ​ទេ រួម​ទាំង​អ្នក​ថ្នាក់​ក្រោម​ក៏​ដោយ​ក៏​មិនសូវ​ស៊ីចង្វាក់​គ្នា​នោះ​ដែរ ។ លោក​គូសបញ្ជាក់​ថា​«​ខ្ញុំ​ជា​សាក្សី​ផ្ទាល់ ហើយ​ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ។ គឺ​អ្នក​ទាំង​ពីរ បើ​មិន​ប្រើ​គោល​ការ​កូ​សង់​ស៊ី​ស​នោះ គឺ​មិន​ត្រូវ​គ្នា​ទេ ដូច្នេះ​ចំណុច​នេះ​មិន​អាច និយាយ​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា​ជា​មនុស្ស​តែ​មួយ​ទេ​» ។

លោក​គង់ គាំ ក៏​បាន​អះអាង​ថា លោក សម រ​ង្ស៊ី បាន​ព្យាយាម​ណាស់​ក្នុង​ការ​ចង់​ធ្វើ​ជា​អ្នក ដឹកនាំ​គណបក្ស​ឡើង​វិញ ឬ​ក៏​ជា​អ្នកចូលរួម​ដំណើរ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ​អ្វី ដែល​ជាក់ស្តែង​នោះ គឺ​មិន​អាច​ធ្វើ​បាន​ទេ​ព្រោះថា​គាត់​បាន​លាលែង​ពី​ប្រធាន និង​សមា​ជិ ក​បក្ស​រួច​ហើយ ។ គាត់​បាន​ស្រ​វ៉េ​ស្រ​វ៉ា​មក​ធ្វើ​ដឹកនាំ​វិញ​តែ​គាត់​ពេល​នេះ​កំពុង​តែ​បោកប្រាស់​តែ ប៉ុណ្ណោះ ។ ទោះបីជា​ក្រុម​លោក​សម រ​ង្ស៊ី គាំទ្រ​លោក​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស ហើយ​អះអាង​ថា លោក​កឹ​ម សុខា កំពុង​ជាប់​ឃុំ​មិន​អាច​ធ្វើ​សកម្មភាព​យ៉ាងណា​ក្តី​លោក គង់ គាំ ក៏​លើក​ឡើង​ថា ទាំង​លោក សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា មិន​ទុកចិត្ត​គ្នា​នោះ​ទេ ។

លោក​សម រ​ង្ស៊ី ធ្វើ​ឡើង​មិនមែន​ចេតនា​គាំទ្រ គឺ​មាន​ចេតនា​ថា​ចោល កឹ​ម សុខា គិត​អារ​ត្មា​ខ្លួន ។ លោក​គង់ គាំ ថា លោក​នឹង​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ព្រោះថា លោក​មើលឃើញ​គណ បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រស់នៅ​វិញ​បាន​ទេ ។ ជាង​នេះ​មិនឃើញ​មាន​គណបក្ស​នយោបាយ ណាមួយ​អាច​បន្ត ឬ​ជ្រើសរើស​ថ្មី​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចង់​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ។ ការ​ងាយ​ចេញពី​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​លោក គង់ គាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​នឹង​ស្រម័យ​រវើរវាយ​អី​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​អី​ទេ ព្រោះថា ខ្ញុំ​បាន​មើលឃើញ និង​ស្គាល់​ថ្នាក់ដឹកនាំ​គណបក្ស​ឆ​ន្ទះ​ខ្មែរ​ដែល​ជា​កូនប្រុស​ខ្ញុំ​ថា យើង​គ្មាន​៥​ឆ្នាំ​ច្រើន​ដង​ទៀត​ដូច្នេះ​ត្រូវ​មើលទៅ​អ្នកនយោបាយ​វ័យក្មេង ដើម្បី​ឲ្យ​គេ​ទស្សនៈ​ថ្មី​ៗ​ក្នុង​ការ​កសាង​ប្រទេស​» ។

លោក គង់ គាំ បន្ថែម​ថា ការ​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​មិន​ធ្វើ​នយោបាយ​ណា​ប្រ​ឆំ​ង ជ្រុលនិយម​នោះ​ទេ គឺ​ត្រូវធ្វើ​នយោបាយ​ណា​ប្រកួតប្រជែង​គ្នា​កសាង​គ្នា​ដោយ​នយោបាយ មិន​ដូច​បក្ស​សង្គ្រោះ​ជាតិ ។ លោក​សង្កត់ធ្ងន់​ថា​«​ច្បាស់​ហើយ​បក្ស​ឆន្ទៈ​ខ្មែរ​មិន​ស្រប​ជាមួយ​រាជរដ្ឋាភិបាល​ទេ ប៉ុន្តែ​មិន​ប្រឆាំង​ជ្រុលនិយម តែ​យើង​ប្រឆាំង​បែប​ស្ថា​ប័​នា​បែប​ពិភាក្សា បែប នីតិវិធី​នៅ​តាម​សភា​ជាដើម​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ