ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​១​អង្គ​ឆាន់​ស្រា​,​គ្រឿងញៀ.ន និង​ផ្ទុក​សម្ភារ​ល្មើស​ដ៏​ច្រើន​ក្នុង​អាស្រម​ក្បែរ​ភ្នំ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ភិក្ខុ​មួយ​អង្គ​ដែល​ល្បី​ថា​ចេះ​មន្តអាគម​និង​ចេះ​ព្យាបាល​ជំងឺ​ពូកែ​ស័ក្តិ​សិទ្ធ​ផង បាន​ត្រូវ​កម្លាំង​នគរបាល ​សហការ​ជាមួយមន្ត្រី​ធម្មការ​ស្រុក​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​លាក់​ទុក​អាវុធ​និង​វត្ថុ​តាង​ល្មើសច្បាប់​ជា​ច្រើន​ទៀត កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែធ្នូ នៅ​ក្នុង​អាស្រម​មួយ​កន្លែង​នៅ​ចង្កេះភ្នំ​៨២ ស្ថិត​ក្នុងភូមិ​ចាំ​ចាប…

ខេត្តបាត់ដំបង ៖ ភិក្ខុ​មួយ​អង្គ​ដែល​ល្បី​ថា​ចេះ​មន្តអាគម​និង​ចេះ​ព្យាបាល​ជំងឺ​ពូកែ​ស័ក្តិ​សិទ្ធ​ផង បាន​ត្រូវ​កម្លាំង​នគរបាល ​សហការ​ជាមួយមន្ត្រី​ធម្មការ​ស្រុក​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​លាក់​ទុក​អាវុធ​និង​វត្ថុ​តាង​ល្មើសច្បាប់​ជា​ច្រើន​ទៀត កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែធ្នូ នៅ​ក្នុង​អាស្រម​មួយ​កន្លែង​នៅ​ចង្កេះភ្នំ​៨២ ស្ថិត​ក្នុងភូមិ​ចាំ​ចាប ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភិក្ខុ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ហ៊ុន អង អាយុ​៣៧​ឆ្នាំ បួស​ជា​សង្ឃ​តែ​ពុំ​សូវស្នាក់​នៅ​ក្នុង​វត្ត​អារាម​ណាមួយ​ទេ គឺ​សម្ងំ​ស្នាក់​នៅ​តែ​ក្នុង​អាស្រម​មួយ​អង្គ​ឯង​នៅ​ចង្កេះភ្នំ​ខាងលើ ។បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា ភិក្ខុ​អង្គ​នេះ​ចេះ​មន្តអាគម និង​ចេះ​ព្យាបាល​ជំងឺ​ដល់អ្នក ស្រុក​ទៀតផង ។ ក្រោយ​ពី​លេចឮ​ថា​ភិក្ខុ​អង្គ​នេះ​មាន​លាក់ទុក​អាវុធ​និង​សម្ភារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​បទ
ល្មើស​ផង ទើប​នគរបាល​សុំ​សហការ​ជាមួយ​ព្រះអនុគណ និង​មន្ត្រី​ធម្មការ​ស្រុក​កំ​រៀង ចុះ​ត្រួតពិនិត្យ​ឆែក ឆេរ និង​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន​នៅ​ក្នុង​អាស្រម​នោះ ហើយ​ក៏​បាន​ដកហូត​ភ្លាម​ៗដែរ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​រួម​មាន កាំភ្លើង​ម៉ាក​ប៉េអាកុល​កែ​ច្នៃ​១​ដើម កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម គ្រាប់​កាំភ្លើងខ្លី​ធុន​កា​៥៩​ចំនួន​១​គ្រាប់ គ្រាប​កា​៥៤ ចំនួន​៣​គ្រាប់ គ្រាប់​ប៉េអាកុល​៤​គ្រាប់ គ្រាប់​រូ​ឡូ​៧​គ្រាប់ ខ្នោះដៃ​១​គូ ដាវ​សា​មូ​រ៉ៃ​១ កាំបិត​ចំពុះទុង​១ មួក​នគរបាល​១ និង​វិទ្យុទាក់ទង​១​គ្រឿង ថែម​ទាំង​មាន​ថ្នាំ​ញៀន​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា វត្ថុ​តាង​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​អាស្រម​របស់​ភិក្ខុ​ខាងលើ ហើយ​ក៏​ដកហូត​តែ​ម្ដង ។ លោកស្នងការ​រង​ប្រាប់​ថា ក្រោយ​ពី​រក​ឃើញ​និង​ដកហូត​បាន​នូវ​វត្ថុ​តាង​ល្មើសច្បាប់​ទាំងនេះ ព្រះ​អនុគណ​និង​មន្ត្រី​ធម្មការ​ស្រុក បាន​សម្រេច​ផ្សឹក​ភិក្ខុ​អង្គ​នេះ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ចចាត់ការ​តាម​នីតិវិធី ។ លោកស្នងការ​រង ជេ​ត វណ្ណ​នី បញ្ជាក់​ថា​ជន​នេះ​អាច​ជាប់​សង្ស័យ​ពី​បទ​«​កាន់កាប់​និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​» និង​ត្រូវ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ