ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ សម រ​ង្ស៊ី​លួច​ផ្ញើ​សារ​ទៅ​សម្តេច​តេ​ជោ សុំ​ចរចា​ផ្នែក​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា លោក សម រ​ង្ស៊ី បាន​លួច​ផ្ញើ​សារ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា លោក សម រ​ង្ស៊ី បាន​លួច​ផ្ញើ​សារ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​ចរចា​ផ្នែក​នយោបាយ ។

ការ​លើក​ឡើង​របស់​គណបក្ស​នាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្សកាន់អំណាច​កំពុង​ភ័យ​ស្លន់ស្លោរ និង ទាល់ច្រក​នយោបាយ ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី គឺជា​ឧបាយកល​នយោបាយ​ភូត​កុហក​របស់​ទណ្ឌិត សម រ​ង្ស៊ី នៅ​លើគោក ។

លោក​បន្ត​ថា ក្រោយ​ពេល​ដែល​រដ្ឋ​សភាជាតិ​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ជាប់​បម្រាម​នយោបាយ​បាន​ធ្វើ​នយោបាយ​ឡើង​វិញ​ទណ្ឌិត សម រ​ង្ស៊ី មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ខ្លាច​បាត់បង់​តួនាទី​ការងា​របស់​ខ្លួន និង​ខ្លាច ស្ថិត​នៅ​ឯ កោ​តែ​ម្នាក់ឯង​ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រើ​ឧបាយកល​ប្រកាស​ថា មិន​ចរចា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​ដោយ​ទុក​ឲ្យ​សម្តេច​ចរចា​ជាមួយ​អន្តរជាតិ​ចុះ ។ លោក​បញ្ជាក់​«​ការ​ប្រកាស​នេះ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​ដើម្បី​បំភាន់​ភ្នែក​អ្នកគាំទ្រ​ខ្លួន​ផង និង​ជនបរទេស​ផង​ឲ្យ​គេ​យល់​ថា សម រ​ង្ស៊ី នៅ​តែ​មាន​តួនាទី​ជា​តំណាង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់ ហើយ​ខ្លួន​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ជំនួស​មុខ​១១៨​នាក់​នេះ​បាន ។

ប៉ុន្តែ​នៅ​ពីក្រោយ​ឆាក​ទណ្ឌិត សម រ​ង្ស៊ី បាន​លួច​វាយ​តាម​Twitter របស់​ខ្លួន​មក​ទាក់ទង​ជាមួយ សម្តេច​តេ​ជោ​ហ៊ុន សែន សុំ​ចរចា​ជាមួយ​សម្តេច​ក្នុង​នាម​១១៨​នាក់​» ។ លោក​បន្ថែម​ថា នេះ​ជា​ឧបាយកល​នយោបាយ​ភូត​កុហក​របស់ សម រ​ង្ស៊ី ដែល​បង្ហាញ​ច្បាស់​នៅ​លើ​គោ​កលិប​បាត់​តែ​ក្បាល តែ​គូថ​នៅ​លើគោក​ដែល​អ្នក​ណា​ក៏​ដឹង​ដែរ ។ សម រ​ង្ស៊ី ប្រកាស​ចំហ​រថា មិន​ចរចា​ជាមួយ​សម្តេច​ហ៊ុន សែន ធ្វើ​បែប​នេះ​គ្រាន់បើ​តែ​ទណ្ឌិត​រូប​នេះ​លួច​ទាក់ទង​ជា​សម្ងាត់​មក​សម្តេច ដើម្បី​ខ្លាច​បាត់​តួនាទី​ជា​តំណាង​ឲ្យ​១១៨​នាក់ ។ ប៉ុន្តែ​ទោះ​ទណ្ឌិត សម រ​ង្ស៊ី ប្រើ​ល្បិច​យ៉ាងណា​ក៏​មិន​អាច​បិទ​បាំង​ឧបាយកល​លើគោក​របស់​ខ្លួន​បាន​ដែរ ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ក៏​បាន​លើក​ឡើង​ថា ឧបាយកល​នេះ​បាន​បែកធ្លាយ​ជា​សាធារណៈ​រួច​ហើយ ហើយ​សម្តេច​តេ​ជោ​ក៏​បាន​ប្រកាស​រួច​ហើយ​ដែរ​ថា ច្បាប់​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មិនមែន​សំដៅ​បម្រើ​ឲ្យ​តែ​ក្រុម​ណា ឬ​បុគ្គល​ណាមួយ​នោះ​ទេ គឺ មាន​អានុភាព​អនុវត្ត​សម្រាប់​គ្រប់​អ្នកនយោបាយ និង​គ្រប់​គណបក្ស​នយោបាយ ។ ហេតុនេះ សម រ​ង្ស៊ី មិន​មានមុខ​ស្អី​ត្រូវ​មក​កាង​អ្នកនយោបាយ​ដទៃ​បាន​ឡើយ ។

យ៉ាងណា​ក្តី​ទោះបីជា​លោក សុខ ឥ​សាន លើក​ឡើង​ថា​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នឹង​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង​យ៉ាងណា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លោក កឹ​ម សុខា នឹង​ត្រូវ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។ គួរ​រ​ឮ​កថា សម្តេច​តេ​ជោ ហ៊ុន​សែន ធ្លាប់​បាន​លើក​ឡើង​ថា វិសោធនកម្ម​ច្បាប់​គណបក្ស​ន យោ​បាយ​មិនមែន​សំដៅ​ទៅ​លើក​បក្សនយោបាយ​ណាមួយ ឬ​ក្រុម​ណាមួយ​នោះ​ទេ ។ ក៏​ប៉ុន្តែ ធ្វើ​នេះ គឺ​សំដៅ​ទៅ​គណបក្ស​នយោបាយ​ទាំងអស់​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​បន្ត​ថា ទាក់ទង និង​អ្នក​ជាប់​ពន្ធនាគារ​ឬ គុក គឺ​ច្បាប់​បាន​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស​នៅ​ពេល​ណា​ក៏​បាន ។ ប៉ុន្តែ​ច្បាប់​ស្តី​ពី​គ ណ​បក្សនយោបាយ​ដែល​បក្សនយោបាយ​នោះ​ត្រូវ​រំលាយ ហើយ​មេ​របស់​គេ​ត្រូវ​បាន​ហាម ឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ​មិន​មាន​ច្រក​ណាមួយ​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​សុំ​លើក​លែ ង​ទោស​ទេ ហើយ​ជា​ផ្លូវច្បាប់​សាលក្រម​តុលាការ​កំពូល​បាន​បិទផ្លូវ​តវ៉ា​ដូច្នេះ​គ្មាន​ផ្លូវ​ចេញ​នោះ ទេ ។

បើ​ចង់​ឲ្យ​តុលាការ​កាត់ក្តី​ឡើង​វិញ គឺ​ផ្ទុយ​នឹង​សាលក្រម​តុលាការ​កំពូល​បិទផ្លូវ​តវ៉ា​តែ​ម្តង ។ សម្តេច​តេ​ជោ គូសបញ្ជាក់​ថា « អី​ញ្ចឹ​ង​អត់​អាច​សើរ​រើ​រឿង​ក្តី​បាន​ទេ​! អី​ញ្ចឹ​ង​ជម្រើស​តែ​នៅ​សល់​បន្ទាប់​ពី​ការ​សិក្សា​គ្នា​រួច​មក គឺ​នៅ​មាន​ជម្រើស​ពាក់ព័ន្ធ​តែ​មួយ​នឹង​បើក​ច្រក​ឲ្យ​នាយក​មន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការ​ស្នើ​សុំ​ដក​បម្រាម​ធ្វើ​នយោបាយ​ឲ្យ​អ្នកនយោបាយ​ឡើង​វិញ » ។ ចំណែក​លោក​សម រ​ង្ស៊ី វិញ​បាន​លើក​ឡើង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ស្ទើ​៩៩%​មិន​ទទួលយក​ការ​ផ្តល់​សិទ្ធិ​ធ្វើ​ន​យោ​បោ​បាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ