ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​ចង្កូត​ស្តាំ​ពាក់​ផ្លា​ក​លេខ ន​.​ប ផ្តាំ​ប្រាប់​ថា​គ្មាន​វប្បធម៌​អន្តរាគមន៍​ដោះ​លែង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​បាន​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​ពាក់​ស្លាក់​លេខ ន​.​ប ថា​គ្មាន​ទេ​វប្បធម៌​អន្តរាគមន៍​ដោះ​លែង​ឡើយ ព្រោះ​រថយន្ត​គេចពន្ធ​ខុសច្បាប់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​បាន​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​ពាក់​ស្លាក់​លេខ ន​.​ប ថា​គ្មាន​ទេ​វប្បធម៌​អន្តរាគមន៍​ដោះ​លែង​ឡើយ ព្រោះ​រថយន្ត​គេចពន្ធ​ខុសច្បាប់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។

លោក ហ៊ុយ សុ​ជាតិ ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដើម្បី​ទប់ស្កាត់​រថយន្ត​ចង្កូត​ស្តាំ​ល្មើសច្បាប់​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ហើយ​មន្ត្រី​គយ និង​រដ្ឋាករ​ដែល​ដឹកនាំ​ដោយ​លោក សាំង ណ​ន អនុប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង សេរី​ទំនើប​ដែល​ពាក់​ស្លាក់​លេខ ន​.​ប 2.6088 នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ប៉ុស្តិ៍​ដើម​ចាន់​គី​រី ស្ថិត​ភូមិ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ឆែ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​ស៊េរី​ទំនើប​ដែល​ពាក់​ស្លាក់​(​ន​.​ប​)​ដែល​ជា​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ហើយ​ពាក់​ស្លាក់​លេខ​ក្លែងបន្លំ ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ល្មើសច្បាប់​ត្រូវ​បានអោយ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ ។

លោក​បាន​បញ្ជាក់​ថា បញ្ហា​បទល្មើស​ឈ្មួញ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ល្មើសច្បាប់​ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​ហើយ​គ្មាន​ទេ​វប្បធម៌​អន្តរាគមន៍​ដោះ​លែង​ដែល​ធ្វើ​ប៉ះពាល់​ដល់​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ