ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​អត្តសញ្ញាណ​អ្នក​ស្លា.ប់​និង​របួស ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​ឡ​ស​ម្ងួ​ត​ស្រូវ​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មានកម្មករ​ដែល​បម្រើ​ការងារ​ក្នុង​ទីតាំង​ឡ​ស​ម្ងួ​ត​ស្រូវ​ដែល​ផ្ទុះ​ស្លាប់​ចំនួន​២​នាក់ និង​របួសធ្ងន់​ចំនួន​៤នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ការ​រង​គ្រោះ​នេះ ដោយ​សារ​តែ​ហេតុការណ៍​ផ្ទុះបាន​កើតឡើង​ក្នុង​ពេល​បំពេញការងារ កាលពី​វេលា​ម៉ោង​៣​…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មានកម្មករ​ដែល​បម្រើ​ការងារ​ក្នុង​ទីតាំង​ឡ​ស​ម្ងួ​ត​ស្រូវ​ដែល​ផ្ទុះ​ស្លាប់​ចំនួន​២​នាក់ និង​របួសធ្ងន់​ចំនួន​៤នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ការ​រង​គ្រោះ​នេះ ដោយ​សារ​តែ​ហេតុការណ៍​ផ្ទុះបាន​កើតឡើង​ក្នុង​ពេល​បំពេញការងារ កាលពី​វេលា​ម៉ោង​៣​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ នៅ​ចំណុច​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​រ៉ា​យ ដែល​មានទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​ត្រពាំង​​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​ផ្ទុះ​ឡ​
ស​ម្ងួ​ត​ស្រូវ​នេះ ​បណ្តាល​ឱ្យ​​ស្លាប់កម្មករ​២​នាក់ និង​រង​របួស​ចំនួន​៤​នាក់ ។

លោកស្នងការ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​នោះ គឺ​ក្រុម​កម្មករ​មក​បំពេញការងារ​ដូច​សព្វមួយដង ស្រាប់តែ​ផ្ទុះ​ឡ​បណ្តាល​ឲ្យ​កម្មករ​ស្លាប់​ និង​របួស​យ៉ាង​អាណោចអាធ័ម ហើយ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ បាន​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ក្នុង​ក្រុម​ហ៊ុន​ខាងលើ​ថា តើ​ការ​ផ្ទុះ​នេះ ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ?

ចំពោះ​កម្មករ​ដែល​ស្លាប់​ ម្នាក់​ឈ្មោះ អេ​ងច​ន្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រោលខៀវ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ យឿ យ៉ា​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

ចំណែក​អ្នក​រង​របួសធ្ងន់​មាន ៖ ១-​ឈ្មោះ ងួ​ន ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិធម្ម​ស្រះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។ ២-​ឈ្មោះ ឌី រ៉ា​ច់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ទន្លាប់ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ។ ៣-​ឈ្មោះ ស៊ុន សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង៤-​ឈ្មោះ សូ ខៀវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​ក្រោយ​នេះ​ រស់នៅ​ក្នុងភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ។

អ្នក​រង​របួសធ្ងន់​ទាំង​៤​នាក់ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ព្យាបាល​អស់ហើយ តាម​ប្រភព​ព័ត៌មាន​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ស្ទូច​ចំណុះ​៧​តោន​១​គ្រឿង​ ក៏​ត្រូវ​ឆេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ