ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ឆាបឆេះ​សន្ធោសន្ធៅ​ខ្ទេច​គ្មាន​សល់​តែ​មនុស្ស​រត់​ចេញ​ទាន់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​រថយន្ត​២​គ្រឿង​យ៉ាង​សន្ធោរ​នៅ​សន្ធៅ​នៅ​លើ​ដងផ្លូវ និង​បាន​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​នោះ​រង​ការ​ខូចខាត​ក្លាយទៅជា​ដែក​អេ​ត​ចាយ​ប្រើប្រាស់​លែង​កើត ដែល​ការ​ឆាបឆេះ​ខាងលើ​នោះ​បណ្ដាល​មក​ពី​រថយន្ត​១​គ្រឿង​បើក​បត់​ត្រឡប់​ក្រោយ​ឆ្លងផ្លូវ​មិន​មើលមុខមើលក្រោយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​១​គ្រឿង​ទៀត​បើកផ្លូវ​ត្រង់​វាក់​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់​ក៏​បុក​ពេញទំហឹង​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ…

ខេត្តកណ្ដាល ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​រថយន្ត​២​គ្រឿង​យ៉ាង​សន្ធោរ​នៅ​សន្ធៅ​នៅ​លើ​ដងផ្លូវ និង​បាន​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​នោះ​រង​ការ​ខូចខាត​ក្លាយទៅជា​ដែក​អេ​ត​ចាយ​ប្រើប្រាស់​លែង​កើត ដែល​ការ​ឆាបឆេះ​ខាងលើ​នោះ​បណ្ដាល​មក​ពី​រថយន្ត​១​គ្រឿង​បើក​បត់​ត្រឡប់​ក្រោយ​ឆ្លងផ្លូវ​មិន​មើលមុខមើលក្រោយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​១​គ្រឿង​ទៀត​បើកផ្លូវ​ត្រង់​វាក់​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់​ក៏​បុក​ពេញទំហឹង​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ២៩-៣០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បើក​បុក​គ្នា​រហូត​ដល់​ឆាបឆេះ​នោះ​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-6350 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ក្នុងភូមិ​កោះ​ទ្រមូង ឃុំ​បឹង​ង សាលា​ខាងជើង ស្រុក​កំពង់ត្រាច​ខេត្តកំពត ។ ដោយឡែក​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A -3923 ជា​ប្រភេទ​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉ូ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន SP ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ ចំណែក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​បាន​ឈប់​អែប​នៅ​ខាងស្ដាំ​ដៃ​បែរមុខ​ទៅ​ទិស​ខាងកើត ហើយ​មិនដឹង​ថា ឈប់​តាំងពី​ពេល​ណា​នោះ​ឡើយ ។

លុះ​នៅ​ពេល​ដែល​រថយន្ត​ឡិច​ស៊ី​ស RX-300 បើក​ទៅ​ដល់​ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​នោះ បាន​បើក​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​បំណង​ត្រឡប់​ក្រោយ​ទៅ​ទិស​ខាងលិច​វិញ​ដោយ​មិន​មើលមុខមើលក្រោយ​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស RX-300 ដែល​កំពុង​បើក​តាម​ផ្លូវត្រង់ និង​កំពុង​លឿន​ស្រាប់​ផង​វាក់​ជាន់​ហ្វ្រាំង​ក៏​មិន​ជាប់ និង​គេច​ចេញ​ក៏​មិន​ទាន់​ក៏​បាន​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​សណ្ដោង​ខាងលើ​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ ប៉ុន្តែ​ខណៈនោះ​ជា​សំណាងល្អ​អ្នកបើកបរ​បាន​ចេញពី​រថយន្ត​រួច​ហើយ​អ្នក​បើករថយន្ត​សណ្ដោង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ភ្លាម​ៗ​នោះ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​បាន​ចេញ​អន្តរាគមន៍​ដោយ​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ។

ប៉ុន្តែ​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត​ក្លាយទៅជា​ដែក​អេ​ត​ចាយ​ទៅ​ហើយ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​មិន​បាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ ហើយ​អ្នក​បើករថយន្ត​សណ្ដោង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​លោក​អធិការ​បាន​បញ្ជា​កម្លាំង​ស្ទូច​យក​ខ្មោច​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ