ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ពិតជា​អាច​ទាញ​យុ​វវ័យ​ចេញពី​អំពើអាក្រក់​ដែល​សង្គម​ស្អប់ខ្ពើម​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណាង​ធ្លាប់តែ​ដើរ​លេង​ជាមួយ​ក្រុម​ក្មេង ដែល​ប្រព្រឹត្ត​អំពើ​មិនល្អ​នៅ​ក្នុង​សង្គម ។ ប៉ុន្តែ​នៅ​ពេល​ដែល​យុវជន​រូប​នេះ​ចាប់ផ្តើម​មាន​ចំណូលចិត្ត​លេង​កីឡាបាល់ទាត់​គេ​ក៏​បាន​ដកខ្លួន​ចេញ​សកម្មភាព​នានា​ដែល​សង្គម​មិន​ផ្តល់​តម្លៃ ។ ឡុ​ក សំណាង អាយុ​១៩​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សំណាង​ធ្លាប់តែ​ដើរ​លេង​ជាមួយ​ក្រុម​ក្មេង ដែល​ប្រព្រឹត្ត​អំពើ​មិនល្អ​នៅ​ក្នុង​សង្គម ។ ប៉ុន្តែ​នៅ​ពេល​ដែល​យុវជន​រូប​នេះ​ចាប់ផ្តើម​មាន​ចំណូលចិត្ត​លេង​កីឡាបាល់ទាត់​គេ​ក៏​បាន​ដកខ្លួន​ចេញ​សកម្មភាព​នានា​ដែល​សង្គម​មិន​ផ្តល់​តម្លៃ ។

ឡុ​ក សំណាង អាយុ​១៩​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បាន​និយាយ​ថា កាលពី​ពេល​កន្លង​ទៅ​រូបគេ​ជា​ក្មេង​ដែល​ចូល​ចិត្ត​គេច​សាលារៀន និង​យក​ពេលវេលា​ផ្ទាល់ខ្លួន​ទៅ​លេង​នូវ​ហ្គេ​ម​អ៊ី​ន​ធឺ​នេ​ត រួម​ទាំង​ធ្លាប់​ដើរ​ចូល​ក្នុង​ក្រុម​ខិលខូច ដែល​សង្គម​ស្អប់ខ្ពើម​ផង​ដែរ ដែល​កាល​គ្រានោះ​មនុស្ស​ម្នា​ទូទៅ​ពិសេស​មិត្តភក្តិ​ល្អ​ៗ​ត្រឹម​ត្រូវជា​ច្រើន​តែង​រើសអើង និង​មិន​ចូល​ចិត្ត​រាប់អាន​ទំនាក់ទំនង​ជាមួយ​រូបគេ​ឡើយ ។

ក្រោយមក​ដោយសារ​តែ​ឃើញ​វិស័យ​កីឡាបាល់ទាត់​ហាក់​មានការ​ស្ទុះ​ឡើង ពិសេស​នោះ​គឺ​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់ និង​គាំទ្រ​យ៉ាង​ខ្លាំង​ផង​នោះ​ធ្វើ​អោយ​រូបគេ​បង្វែរ​អារម្មណ៍​មក​លេង​កីឡា​បាត់​ទាត់​នេះ​តែ​ម្តង គឺ​នៅ​ពាក់កណ្តាល ឆ្នាំ​២០១៧​កន្លង​ទៅ ។ យុវជន​រូប​នេះ បញ្ជាក់​ថា ខ្លួន​ចង់​ក្លាយជា​កីឡាករ​បាត់​ទាត់​ដ៏​ឆ្នើម​មួយ​រូប​ដូច​ទៅ​ហ្នឹង​កីឡាករ​បាត់​ទាត់​ល្បី​ៗ​មួយ​ចំនួន​របស់​កម្ពុជា​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ក្នុងស្រុក និង​ក្រៅប្រទេស​ផង​ដែរ ដូច​ជា​លោក​កែវ សុ​ផេង ឬ​លោក​ចាន់ វឌ្ឍនាកា ជាដើម ។

ចំណែក​យុវជន ហាក់ ពៅ មាន​វ័យ​២០​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ក៏​ធ្លាប់​មាន​ប្រវត្តិ​ដូច​ឡុ​ក សំណាង​ដែរ ។ យុវជន​រូប​នេះ​បាន​និយាយ​ស្រ​ដៀង​គ្នា​ដែរ​ថា កន្លង​មក​ខ្ញុំ​អត់​ចូល​ចិត្ត​វិស័យ​កីឡា​នោះ​ទេ​មិន​ថា ជា​កីឡាបាល់ទាត់ ឬ​បាល់ទះ​ឡើយ ពោល គឺ​មិន​ចូល​ចិត្ត​លេង​កីឡា​តែ​ម្តង ។ លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មកនេះ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ហាក់​មាន​សន្ទុះ​ស្ទុះ​ឡើងជា​លំដាប់ ពិសេស​នោះ​មានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​ស្រទាប់​មិត្ត​ៗ​យុវវ័យ​ទូទៅ​ទើប​ខ្ញុំ​ចាប់ផ្តើម​មាន​ចំណង់ចិត្ត​ចង់​លេង​កីឡាបាល់ទាត់​ដោយសារ​ខ្ញុំ​ចង់​ក្លាយជា​បុគ្គល​ម្នាក់​មាន​មនុស្ស​ម្នា​គាំទ្រ​ខ្លួន​យ៉ាងច្រើន​ដូច​ទៅ​ហ្នឹង​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​នាក់​របស់​កម្ពុជា​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មានឈ្មោះ​បោះ​សម្លេង​ជា​ខ្លាំង​ផង​នោះ ។

យុវជន​រូប​នេះ​បញ្ចា​ក់ថា បើ​ទោះបីជា​ថ្ងៃ​អនាគត​ខ្លួន​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ឆ្នើម​ក៏​ដោយ​ក៏​រូបគេ​សប្បាយចិត្ត​ជាមួយ​វិស័យ​កីឡា​មួយ​នេះ​ដែរ​ព្រោះ​វា​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​សុខភាព​រា​ង្គ​កាយ​របស់​រូបគេ​ជា​ជាង​ការ​យក​ពេលវេលា​ទៅ​សេពគប់​មិត្តភក្តិ​មិនល្អ ឬ​ប្រព្រឹត្តិ​នូវ​អំពើ​អប្បាយមុខ​ផ្សេង​ៗ ដែល​សង្គម​ជាតិ​ស្អប់ខ្ពើម​ផង​ដែរ ។

ហាក់ ពៅ និយាយ​ថា «​កីឡា​ធ្វើ​អោយ​ខ្ញុំ​ផ្លាស់​ប្តូរ​ច្រើន ។ វា​ធ្វើ​អោយ​ខ្ញុំ​សប្បាយចិត្ត​មាន​មិត្តភក្តិ​ច្រើន​មាន​សុខភាព​ល្អ និង​ភ្លេច​អស់ពី​សកម្មភាព​ខិល​ខូ​» ។ អ្នកជំនាញ​និយាយ​ថា ជា​ការ​ពិត​ណាស់ កីឡា​មាន​សារសំខាន់​សម្រាប់​ភាពរឹងមាំ​នៃ​រាង​កាយសុខ​ភាព និង​ប្រាជ្ញា​របស់​មនុស្ស ។ មិនតែប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​យុវជន និង​យុវតី​មិន​អោយ​ធ្លាក់ខ្លួន​នៅ​ក្នុង​ការ​សប្បាយ ភ្លើតភ្លើន​ដូច​ជា ការ​លេង​គ្រឿងញៀន ឬ​ក៏​ប្រព្រឹត្ត​អំពើ​មិនល្អ​ណាមួយ​ក្នុង​សង្គម ។ ដូច្នេះ​សាលារៀន​នានា​គួរ​គប្បី​ពង្រឹង​សកម្មភាព​កីឡា​អោយ​បាន​ខ្លាំងក្លា ដើម្បី​អនាគត​របស់​យុវជន និង​យុវតី​កម្ពុជា ។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​មកនេះ វិស័យ​កីឡា​ពិសេស​កីឡាបាល់ទាត់​នៅ​កម្ពុជា​ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត ដោយ​តែង​រៀបចំ​នូវ​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​រវាង​កម្ពុជា​ជាមួយ​កម្ពុជា និង​ការ​ប្រកួត​រវាង​កម្ពុជា​ជា​ប្រទេស​ដទៃ​ជិតខាង​ផង​ដែរ​ដោយ​កន្លង​ទៅ​គេ​តែង​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​ទស្សនា​យ៉ាង​កុះករ​មិន​ដាច់ រាល់ពេល​មានការ​ប្រកួត​ចាប់ផ្តើម​ម្តង​ៗ ។
លើស​ពី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​រៀបចំ​ជា​ការ​ផ្តល់​នូវ​ពានរង្វាន់​រួម​ជាមួយ​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ជា​ច្រើន​សម្រាប់​ក្រុម​កីឡាករ​ដែល​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត ដើម្បី​ជា​ការ​លើកទឹកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ