ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ធ្លាប់​ច្រើន​ដង​ណាស់​ហើយ ហេតុ​អី​នៅ​តែ​មិន​រាង​សោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​លួច​ធ្វើ​សកម្មភាព​ដដែល​ៗ​ជា​ច្រើន​លើក ដែល​លើក​នេះ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ នេះ​បាន​លួច​គ្រឿងបន្លាស់​រថយន្ត នៅ​ចំណុច​កន្លែង​ធ្វើ​រថយន្ត ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​លួច​ធ្វើ​សកម្មភាព​ដដែល​ៗ​ជា​ច្រើន​លើក ដែល​លើក​នេះ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ នេះ​បាន​លួច​គ្រឿងបន្លាស់​រថយន្ត នៅ​ចំណុច​កន្លែង​ធ្វើ​រថយន្ត ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ដោយ​ជនសង្ស័យ​ខាងលើ​មានឈ្មោះ អាត ហ៊ីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​គ្រឿងបន្លាស់​រថយន្ត​របស់​ជន​រង​គ្រោះ ឈ្មោះ លី គឹ​ម​ឃុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​ជាង​ជួសជុល​រថយន្ត បណ្តាល​អោយ​បាត់បង់​គ្រឿងបន្លាស់​ដូច​ខាងក្រោម ១-​ដែក​ចន្ទាស់រថយន្ត​ចំនួន​១៤​បន្ទះ ២- ដែក​ប្រឡុង​រថយន្ត​ចំនួន​០២​ធុង​ស្ពិ​ច​ត្រូ ៣- ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០១​គ្រឿង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ខាងលើ​បាន​យក​ទៅ​លក់​នៅ​កន្លែង​ទិញ​អេ​ត​ចាយ ពេល​ត្រឡប់​ទៅ​វិញ ត្រូវ​ជន​រង​គ្រោះ​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង ហើយ​ចម្លើយ​សារភាព​ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​០២​ដង ពី​បទ​លួច និង​ធ្លាប់​ចូល​មណ្ឌល​កែប្រែ គ្រឿងញៀន​ចំនួន​០៦​លើក ក្រោយ​ពី​ចេញពី​ពន្ធនាគារ ជនសង្ស័យ​នេះ​បាន​ធ្វើ​សកម្មភាព លួច​ជា​ច្រើន​លើក​បន្ត​ទៀត​ដោយ​មិន​រាងចាល​ឡើយ ។

ករណី​ខាងលើ​នេះ​សម្ថ​កិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ