ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​ថា មុខរបរ​នេះ​មិនល្អ​តែ​ហេតុ​អី​ក៏​នៅ​តែ​ធ្វើ​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហ​ការណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​បាត់ដំបង និង​ស្រុក​ភ្នំព្រឹក នៅ​ខេត្តបាត់ដំបង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ លោក​ឧ​ត្ថ​ម​សេនីយ៍​ទោ អ៊ុ​ច​សុ​ខុន…

ខេត្តបាត់ដំបង ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហ​ការណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​បាត់ដំបង និង​ស្រុក​ភ្នំព្រឹក នៅ​ខេត្តបាត់ដំបង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ លោក​ឧ​ត្ថ​ម​សេនីយ៍​ទោ អ៊ុ​ច​សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ខេត្តបាត់ដំបង ។

ដែល​បាន​ចង្អុល​ណែនាំ​ចុះ​ប្រតិបត្តិការ​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស ដោយ​សហការ​គ្នា​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង ស្ថិត​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ អៀង មូ​នី​សុខ​ហ៊ា​ង (​ហៅ​សេ​ដេ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែក​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​១- ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE​ចំនួន​១១​ថង់​តូច ទម្ងន់​៣១,៥៣​ក្រាម​) ២ -​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន (ketamine)​ចំនួន​០២​កូន​ថង់ ទម្ងន់​១,៣៨​ក្រាម ៣- ទូរស័ព្ទ​ដៃ​០១​គ្រឿង ៤-​ប្រាក់​រៀល​ចំនួន​០១​ម៉ឺន​រៀល ៥- ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​១០​ដុល្លារ ៦-​កូន​ថង់​កិប​តូច​ៗ​មួយ​ចំនួន ។

រីឯ​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ