ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​រថយន្ត​អគ្គិសនី​ជោគជ័យ ទោះ​ថ្ងៃក្រោយ​Tesla ​ដួល​ក៏​ដោយ

5 ឆ្នាំ មុន

ចាប់តាំងពី​ក្រុមហ៊ុន Tesla បាន​បង្កើត​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៣​មក វា​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ឲ្យ​ប្រើប្រាស់​ថាមពល​អគ្គិសនី​វិញ ។ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​Tesla តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្នែក​សំខាន់​មួយ​នៃ​បដិវត្តន៍​អគ្គិសនី ក្រុមហ៊ុន​នេះ​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ ដែល​មាន​ធនធាន​ច្រើន​ដូច​ជា ក្រុមហ៊ុន​ផលិត​រថយន្ត​​អា​ល្លឺ​ម៉​ង់…

ចាប់តាំងពី​ក្រុមហ៊ុន Tesla បាន​បង្កើត​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៣​មក វា​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ឲ្យ​ប្រើប្រាស់​ថាមពល​អគ្គិសនី​វិញ ។ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​Tesla តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្នែក​សំខាន់​មួយ​នៃ​បដិវត្តន៍​អគ្គិសនី ក្រុមហ៊ុន​នេះ​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ ដែល​មាន​ធនធាន​ច្រើន​ដូច​ជា ក្រុមហ៊ុន​ផលិត​រថយន្ត​​អា​ល្លឺ​ម៉​ង់ Volkswagen, Mercedes-Benz និង Audi ជាដើម ។ ទោះបីជា​មាន​អ្វី​កើតឡើង​ក៏​ដោយ Elon Musk ចង់ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរតួ និង​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​រថយន្ត ទោះជា​ក្រុមហ៊ុន​Tesla ថ្ងៃ​ណាមួយ ជួបនឹង​ការ​ក្ស័យធន​ក៏​ដោយ ។

លោក Musk បាន​ប្រាប់​ទូរទស្សន៍ CNN ថា ៖« បើ​មាន​នរណា​ម្នាក់​មក​ផលិត​រថយន្ដ​អគ្គិសនី​ល្អ​ជាង​រថយន្ដ Tesla ហើយ​វា​ល្អ​ប្រសើរ​ជាង​យើង ដែល​យើង​មិន​អាច​លក់​រថយន្ត​របស់​យើង ហើយ​យើង​ក្ស័យធន ខ្ញុំ​នៅ​តែ​គិត​ថា​វា​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក ។ យើង​កំពុង​ព្យាយាម​ជួយ​បរិស្ថាន ដែល​យើង​គិត​ថា វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត ដែល​មនុស្សជាតិ​ប្រឈម​មុខ »​។

ក្រុមហ៊ុន​Tesla កំពុង​ខិត​ជិត​ទៅ​រក​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ឈាន​ដល់ទី​ផ្សារ​ដ៏​ធំ​មួយ បើ​ទោះបីជា​ក្រុមហ៊ុន​នេះ​កំពុង​រង់ចាំ​ការ​ចេញ​លក់​រថយន្ត Model 3 ដែល​មាន​តម្លៃ ៣៥.០០០​ដុល្លារ​ក៏​ដោយ ។ រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន Tesla បាន​លក់​រថយន្ត​ជិត ៥​សែន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក ដែល​មាន​ប្រហែល ២០%​នៃ​រថយន្ត​អគ្គិសនី​ទាំងស្រុង​នៅ​លើ​ផ្លូវ ។

ការ​គំរាមកំហែង​ធំ​បំផុត​របស់​ក្រុមហ៊ុន Tesla គឺ​ក្រុមហ៊ុន Volkswagen Group ដែល​មាន​គម្រោង​បើក​ការ​វាយប្រហារ​ដោយ​ការ​ចេញ​លក់​រថយន្ត​អគ្គិសនី នៅ​ក្រោម​ម៉ាក Volkswagen, Audi និង​Porsche ។ ការ​ពង្រីក​ផលិតកម្ម​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ចំពោះ​ក្រុមហ៊ុន​Tesla ដែល​ជា​លទ្ធផល Model 3 ទទួល​រង​នូវ​ការ​ផលិត​យឺត និង​ការ​ពន្យារពេល​ការ​ដឹក​ជញ្ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ