ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា វិមាន​ឈ្នះ​ឈ្នះ​នឹង​អុជ​កាំ​ជ្រូ​ចបែប​3D​អបអរ​ពិធី​សម្ពោធ​ខាង​មុខ​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​បង្ហាញ​ដោយ​សុទិដ្ឋិនិយម​ថា មហាជន​ជាង​៣​ម៉ឺន​នាក់ រួម​ជាមួយ​ការ​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន សរុប​ជាង​៨០០​ស្តង់ ព្រមទាំង​អុជ​កាំ​ជ្រូ​ច​សរុប​ជាង​២​ម៉ោង ដើម្បី​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរសាទរ​ខូ​ប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​បង្ហាញ​ដោយ​សុទិដ្ឋិនិយម​ថា មហាជន​ជាង​៣​ម៉ឺន​នាក់ រួម​ជាមួយ​ការ​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន សរុប​ជាង​៨០០​ស្តង់ ព្រមទាំង​អុជ​កាំ​ជ្រូ​ច​សរុប​ជាង​២​ម៉ោង ដើម្បី​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរសាទរ​ខូ​ប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ព្រមទាំង​ភ្ជាប់​ជាមួយ​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ដែល​គ្រោង​ធ្វើ​៣​យប់​៣​ថ្ងៃ​នៅ​ចុងខែ​ធ្នូ​នេះ ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​មានការ​រៀបចំ​ក្បួន​ជា​ផែន​ឈរ​របស់​យោធា​ចំនួន​៥៤​ផែន មាន​កម្លាំង​កងទ័ព​ចំនួន​៦.៩៨២​នាក់ ផែន​មន្ត្រីរាជការ និស្សិត កាយ​ឬ​ទ្ធិ យុវជន​កាកបាទក្រហម និង​មហាជន​ជាង​៥០០​នាក់ ដែល​ផែន​ទ័ព​ត្រូវ​ឈរ​ទាំងអស់ រីឯ​មហាជន គឺ​អង្គុយ​កៅអី ។

សម្រាប់​ពិធី​សម្ពោធ​រយៈពេល​៣​ថ្ងៃ​នោះ​មាន​អុជ​កាំ​ជ្រូ​ចបែប​ថ្មី​៣D រយៈពេល​៣​ថ្ងៃ​សរុប​ចំនួន​២​ម៉ោង និង​១៥​នាទី គឺ​នៅ​ថ្ងៃ​ទី​២៩ បាញ់​នៅ​វេលា​ម៉ោង​១៩​មាន​រយៈពេល​៤៥​នាទី នៅ​ថ្ងៃ​ទី​៣០ បាញ់​នៅ​វេលា​ម៉ោង​១៩ មាន​រយៈពេល​៣០​នាទី និង​ថ្ងៃ​ទី​៣១ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ផង​នោះ ត្រូវ​អុជ​កាំ​ជ្រូ​ច នៅ​វេលា​ម៉ោង​១២​យប់ មាន​រយៈពេល​១​ម៉ោង​តែ​ម្តង ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា វិមាន​ឈ្នះ​ឈ្នះ​ជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វីរភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ទាំងមូល ។ សំណង់​វិមាន​ឈ្នះ​ឈ្នះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បញ្ជាក់​នូវ​អត្ថន័យ​ដ៏​មាន​សារៈសំខាន់​ចំនួន​៣​ដោយ​ទី​១- កំពូល​វិមាន​ដែល​ជ្រុង​៣​តំណាង​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ ទី​២- គឺ​តួ​វិមាន​មាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ ឌី​ហ្វី​ត (DIFID) ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​ទី​៣- តួ​វិមាន​មាន​ជ្រុង​៧​តំណាង​កត្តា​នាំ​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ​ទទួល​បាន​ជោគជ័យ ។ សំណង់​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​មាន​កម្ពស់​ប្រមាណ​៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ និង​លំហរ​ផ្ទៃក្រឡា​នៅ​បាត​ខាងក្រោម​នៃ​តួ​វិមាន​៧​ពាន់​ម៉ែត្រការ៉េ នៅ​លើ​ផ្ទៃដី​ទំហំ​៨​ហិ​កតា ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បរិវេណ​នៃ​វិមាន​អនុស្សាវរីយ៍​នេះ​មាន​ចែក​ចេញ​ជា​៣​តំបន់ គឺ​តំបន់​ទី​១- តួ​វិមាន​ឈ្នះ​ឈ្នះ តំបន់​ទី​២- គឺ​តំបន់​សាមគ្គី​ផល ដែល​ដាំ​ដើមឈើ មាន​តាំង​រថ​គ្រោះ រថពាសដែក និង​យន្តហោះ​ធ្វើសឹក​សង្គ្រាម​ចាស់​ៗ និង​តំបន់​ទី​៣- ជា​តំបន់​សុខដុម​រមណីយ​កម្ម ។

សូម​បញ្ជាក់​ថា វិមាន​ឈ្នះ​ឈ្នះ គ្រោង​បើក​សម្ពោធ​ជា​ផ្លូវការ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម ពិព័រណ៍​ទេសចរណ៍ ម្ហូបអាហារ ក្បួន​ជិះ​កង់​កម្សាន្ត ការ​ប្រដាល់​គុន​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់​ពិភពលោក អុកចត្រង្គ ប្រណាំងរ​ទះ​គោ ក្របី រ​ទះ​សេះ ការ​ប្រគំ​តន្ត្រី ការ​សម្តែង​របាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ