ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​រន្ធត់​ដិតដាម​តាម​ខ្លួន​ ​ទើប​គាត់​កសាង​«​ប្រាសាទ​បុណ្យ​»​រហូតបាន​​​១​២

5 ឆ្នាំ មុន
  • កំពត

ខេតកំពត ៖ បុរស​ម្នាក់ដោយសារ​​មាន​​និស្ស័យ​​បុណ្យ ក៏​ប្រឹងប្រែង​​​កសាង«​ប្រាសាទ​បុណ្យ​»​បាន​ចំនួន​​ ១២ឯណោះ ដែល​​គាត់​​មាន​​ឈ្មោះ​ស្វាយ ឃី​ល អាយុ​៥១​ឆាំ្ន រស់នៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ…

ខេតកំពត ៖ បុរស​ម្នាក់ដោយសារ​​មាន​​និស្ស័យ​​បុណ្យ ក៏​ប្រឹងប្រែង​​​កសាង«​ប្រាសាទ​បុណ្យ​»​បាន​ចំនួន​​
១២ឯណោះ ដែល​​គាត់​​មាន​​ឈ្មោះ​ស្វាយ ឃី​ល អាយុ​៥១​ឆាំ្ន រស់នៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ជួបជាមួយកោះសន្តិភាព បុរស​ខាងលើ​បាន​​​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ កន្លងមក​ថា បានជា​គាត់​ខំ​កសាង​ប្រាសាទ​បុណ្យ​ចំនួន​១២​នេះ គឺ​មកពី​គាត់​​បាន​ភ័យ​​ខ្លាច​នៅ​ក្នុង​​របប​ប្រល័យ​ពូជ​
សាសន៍​ប៉ុ​ល ​ពត ។ កាលនោះ គាត់​នៅ​ជា​កុមារ​មាន​អាយុ​១២​ឆាំ្នត្រូវ​បាន​គេ​វាយ​ធ្វើបាប ហើយ​​អ្នក​ផ្សេង​វិញ ​ត្រូវ​បាន​ប៉ុល ពត ​​វាយ​សម្លាប់​នៅ​ចំពោះ​​មុខ​គាត់​​តែ​ម្តង ។ គាត់តែង​នៅនឹក​​​ឃើញ​ហេតុ​ការណ៍​ដ៏​អាក្រក់​បែប​នេះ គាត់​តែង​មានអារម្មណ៍​ភ័យ​ខ្លាច​ខ្លាំងណាស់ និងតែង​​បន់​ដល់​អ្នក​មានបុណ្យ​ ជួយ​គាត់​ឱ្យ​ផុតទុក្ខផង​ កុំឱ្យ​គេ​សម្លាប់​គាត់ ។

ប្រភពបន្តថា ការ​កសាង​ប្រាសាទ​បុណ្យ​នេះ ហាក់ដូចជា​បណ្ដាំ​មួយ​ដែល​គាត់​បាន​បន់ កាលពី​របប​ខ្មែរ​ក្រហម​។ បុរស​ជំនា​ស់រូប​នេះ​និយាយ​ថា ការ​កសាង​ប្រសាទ​បុណ្យ​ចំនួន​១២​នេះ គឺ​ធ្វើ​តែ​ម្នាក់ឯង​ទេ តែបើ​ចំណាយ​លុយកាក់​នោះ វា​អស់​ច្រើន​មុ​ឺ​ន​ដុល្លារ ។

លោក​ស្វាយ ឃី​ល និយាយ​ថា គាត់​មិន​ចេះ​មន្ត​អគ​មន៍​អ្វី​ទេ ប៉ុន្តែ​ហាក់ដូចជា​មាន​បារមី​អ្វីមួយ​ជួយ​ប្រាប់​រឿងរ៉ាវ​អ្វី​ៗ​ដែល​គាត់​ប្រាថ្នា​ចង់​ជួប ឬ​ចង់​ឃើញ ។ លោក​បន្ត​ថា នៅ​ក្នុង​ប្រាសាទ​បុណ្យ​នីមួយ​ៗ គាត់​បាន​រៀបចំ​អុច​ធូប​ជា​ប្រចាំ​ថ្វាយ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ព្រោះ​នៅ​ក្នុង​មាន​វត្ថុ​ម្យ៉ាង​ដែល​មាន​បារមី​មក​ពី​ភ្នំ​ឆ្ងាយ​ៗ​ក្នុង​នោះ​មាន​ខ្សាច់​បាតជើង​ព្រះ​មាន​ធ្មេញ​ពស់​រន្ទះបាញ់​នៅ​រាម ខេត្ត​ព្រះ​សីហ​នុ​និង​មាន​ថ្ម​ព្រលឹង និង​វត្ថុ​ស័ក្តិ​សិទ្ធ​ជា​ច្រើន​ទៀត ។

តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​​​ដែរ?​

អត្ថបទសរសេរ ដោយ