ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​​ឡើង​ប៉ើង​គោ ហើយ​បាក់ជើង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ដឹក​ជនជាតិ​ចិន​ម្នាក់​តៃកុង​បើក​លឿន​មិន​បាន​ប្រយ័ត្ន មិន​បាន​មើលឃើញ​គោ​ឆ្លងផ្លូវ រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មេគោ​បាក់ជើង​ទាំង​ពីរ ។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ដឹក​ជនជាតិ​ចិន​ម្នាក់​តៃកុង​បើក​លឿន​មិន​បាន​ប្រយ័ត្ន មិន​បាន​មើលឃើញ​គោ​ឆ្លងផ្លូវ រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មេគោ​បាក់ជើង​ទាំង​ពីរ ។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ដែល​ស្ថិត​នៅ​សង្កាត់ កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU- 3484 បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ជនជាតិ​ចិន​ម្នាក់ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​បើកបរ​ពី​ព្រ​លាន​យន្តហោះ​ដឹក​អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ខេត្ត​កំពង់សោម​ក្នុង​តម្លៃ​៥០​ដុល្លារ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​គោ​ដែល​ដើរ​តាម​ចិញ្ចើម​ផ្លូវ​ចំនួន​មួយ​ហ្វូង​បាន​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ធ្វើ​ឲ្យ​គាត់​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​មេគោ​ខាងលើ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​គោ​ទៅ​ម្ខាង រីឯ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ម្ខាង​ផ្សេង​គ្នា ។

ចំណែក​មេគោ​ខាងលើ​បាន​បាក់ជើង​ខាងក្រោយ​ទាំង​ពីរ​ដួល​នៅ​កណ្តាល​ផ្ល​វ ហើយ​រថយន្ត​របស់​គាត់​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពេល​កើតហេតុ​ជនជាតិ​ចិន​ខាងលើ​ត្រូវ​បាន​ម្ចាស់​រថយន្ត ហៅ​រថយន្ត​ផ្សេង​ផ្ទេរ ភ្លាម​ៗ​ផង​ដែរ ហើយ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​ដោះស្រាយ​បញ្ហា​ខូចខាត​រថយន្ត​របស់​គាត់ បន្ទាប់​មក​សមត្ថកិច្ច​ហៅ រ៉ឺ​ម៉ក​មក​ដឹក​យក​ទៅ​សង្កាត់ ប៉ុន្តែ​ជន​រង​គ្រោះ​នឹង​សមត្ថកិច្ច​លើក​គោ​មិន​រួច ដោយ​ទុក​នៅ​កន្លែង​កើតហេតុ​វិញ ដើម្បី​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ