ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​សម្រស់​យើង​នេះ​កាន់តែ​យូរ​កាន់តែ​យ៉ាប់

5 ឆ្នាំ មុន

អាយុជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិចតួច​ណាស់ និង​មិន​ឋិតថេរ​ទៀងទាត់​សោះឡើយ គឺ​តែង​ប្រែប្រួល​ទៅ​តាម​កាល​វេលា​មិន​អាច​ប្រកែក​បាន​ ។ មនុស្ស​សត្វ​ទាំងអស់​ដែល​កើតមក​ហើយ​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់ធម្មជាតិ​បាន​ឡើយ ។…

អាយុជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិចតួច​ណាស់ និង​មិន​ឋិតថេរ​ទៀងទាត់​សោះឡើយ គឺ​តែង​ប្រែប្រួល​ទៅ​តាម​កាល​វេលា​មិន​អាច​ប្រកែក​បាន​ ។

មនុស្ស​សត្វ​ទាំងអស់​ដែល​កើតមក​ហើយ​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់ធម្មជាតិ​បាន​ឡើយ ។

រីឯ​សេចក្តី​ល្អ​វិញ​ដែល​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​ ។

ពេលវេលា​កាន់តែ​យូរ​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ ។

អុីចឹង​ហើយ​បានជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ទូន្មាន​ជា​រឿយ​ៗ​ឲ្យ​យើង​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល កុំ​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ ។