ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សម្រាប់ស្ថានភាពអាកាសធាតុក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ធ្នូ នេះ គឺកំពុងមានអ័ព្ទចុះយ៉ាងខ្លាំង ដែលធ្វើឱ្យពិបាកក្នុងការធ្វើចរា
ចរណ៍ដងផ្លូវនានា ។
សេចក្តីរាយការណ៍បន្តថា នៅបណ្តាផ្លូវនានា គឺសឹងតែមើលគ្នាលែងឃើញ ដោយសារតែអ័ព្ទខ្លាំង គួរឱ្យកត់សម្គាល់ ។ យ៉ាងណា សូមបងប្អូនដែលជាអ្នកបើកបរទាំងអស់ គឺត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាន
ខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយ ដែលអាចកើតមានឡើង ។
គួរបញ្ជាក់ថា សីតុណ្ហភាព គឺធ្លាក់ចុះមកត្រឹម១៩ ទៅ២០អង្សាសេនៅថ្ងៃទី២០ ធ្នូ នេះ ។
ចែករំលែកព័តមាននេះ