ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ស្រុក​ប្រគល់​អាវុធ​កែ​ច្នៃ​ជា​ច្រើន​ដើម​ជូន​សមត្ថកិច្ច

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ដែល​រក្សា​ទុក​កាំភ្លើង​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន​១០​ដើម​ត្រូវ​បាន​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ូលិស​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ។ យោង​តាម​របាយការណ៍​របស់​ប៉ូលិស​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ភាគច្រើន​សុទ្ធ​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចែត…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ដែល​រក្សា​ទុក​កាំភ្លើង​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន​១០​ដើម​ត្រូវ​បាន​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ូលិស​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ។

យោង​តាម​របាយការណ៍​របស់​ប៉ូលិស​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ភាគច្រើន​សុទ្ធ​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចែត ឃុំ​សើ​ង ស្រុក​បរ​កែវ បាន​យក​អាវុធ​កែ​ច្នៃ​ចំនួន​១០​ដើម​ដែល​ពួក​គាត់​បាន​រក្សា​ទុកជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​យក​មក​អាវុធ​ខាងលើ​មក​ប្រគល់​អោយ​សមត្ថកិច្ច​រួម​មាន ១-​ឈ្មោះ​ទីង ផល ២-​ឈ្មោះរ​ម៉ាស់ ពឿ​ង ៣-​ឈ្មោះរ​ម៉ាស់ ពឿ​ន ៤-​ឈ្មោះ​សេវ ប៉ន់ ៥-​ឈ្មោះរ​ម៉ាស់ ថ្វា​ន ៦-​ឈ្មោះ​ខា សែ ៧-​ឈ្មោះ​ទីង អិត ៨-​ឈ្មោះ​សេវ ពិញ ៩-​ឈ្មោះ​សេវ យុន និង​១០-​ឈ្នោះ​រ​ម៉ា​ម ណា​ម​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រូ​សារ​រស់នៅ​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ បាន​ប្រគល់​អាវុធ​កែ​ច្នៃ​ចំនួន​១៤​ដើម ។

ដោយឡែក​ស្រុក​អូរ​ជុំ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ​នៅ​ភូមិ​ស្វាយ ឃុំ​ប៉យ ស្រុក​អូរ​ជុំ បាន​ប្រគល់​អាវុធ​កែ​ច្នៃ​បាញ់​ខ្យល់​ចំនួន​១៤​ដើម​អោយទៅ​អធិការ​ស្រុក​អូរ​ជុំ​រក្សា​ទុក ។

សមត្ថកិច្ច​ប្រមូល​អាវុធ​កែ​ច្នៃ​ទាំង​៣​លើក ក្នុង​ឆ្នាំ​២០១៨ នៅ​ស្រុក​ចំនួន​២ គឺ​សមត្ថកិច្ច​ប្រមូល​បាន​សរុប​ចំនួន​៣៨​ដើម​។

ការ​ប្រមូល​អាវុធ​កែ​ច្នៃ​ខាងលើ​នេះ​យោង​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព សមត្ថកិច្ច​មាន​តួនាទី​ដើរ​ឃោសនា​អោយ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​គ្រប់​ប្រភេទ ហើយ​ត្រូវ​តែ​យក​មក​ប្រគល់​ជូន​អោយ​សមត្ថកិច្ច​មូលដ្ឋាន ចៀស
វាង​ការ​លាក់​ទុក​អាវុធ​កែ​ច្នៃ​ដោយ​ខុសច្បាប់​នាំ​អោយ​មានទោស​ជាប់​ពន្ធនាគារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ