ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះ​ប្រមាណ​​៦០០​ខ្នងអគ្គិភ័យ​លេប​ត្របាក់​ខ្ទេចក្នុង​សង្កាត់​ក្រីក្រ​

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ផ្ទះ​ប្រមាណ​ជា​៦០០​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​១៧​មក​១៨​ធ្នូ ដោយសារ​អគ្គិភ័យ​យ៉ាង​ធំ​មួយ ក្នុង​សង្កាត់​ក្រីក្រ​នៃ​ទីក្រុង​MANAUS រដ្ឋ​អា​ម៉ា​ហ្សូ​នី​ប្រទេស​ប្រេ​ស៊ី​ល​។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​សម្រាប់​ពេល​នេះ​។ អនុរដ្ឋមន្ត្រី​ការពារ​ស៊ី​វិល​នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​នី​លោក​HERMOGENES RABETO…

ប្រទេស​ប្រេ​ស៊ីល ៖ អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ផ្ទះ​ប្រមាណ​ជា​៦០០​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​១៧​មក​១៨​ធ្នូ ដោយសារ​អគ្គិភ័យ​យ៉ាង​ធំ​មួយ ក្នុង​សង្កាត់​ក្រីក្រ​នៃ​ទីក្រុង​MANAUS រដ្ឋ​អា​ម៉ា​ហ្សូ​នី​ប្រទេស​ប្រេ​ស៊ី​ល​។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​សម្រាប់​ពេល​នេះ​។

អនុរដ្ឋមន្ត្រី​ការពារ​ស៊ី​វិល​នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​នី​លោក​HERMOGENES RABETO អះអាង​ថា នោះ​អាច​ជា​អគ្គិភ័យ​ក្នុង​ក្រុង​ដែល​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ទីក្រុង​MANAUS​។

អគ្គិភ័យ​នេះ​ដែល​ចាប់ផ្ដើម​នា​វេលា​ល្ងាច អាច​ត្រួតត្រា​បាន រហូត​ពាក់កណ្ដាល​យប់ ហើយ​អ្នក​ពន្លត់ភ្លើង​ដល់​ទៅ​ជាង​១០០​នាក់​ត្រូវ​បាន​ប្រមូល​។ មនុស្ស​៤​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​ផ្សែង ប៉ុន្តែ​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ ពុំ​បាន​រៀបរាប់​ពី​អ្នក​រង​របួសធ្ងន់​ណា​ម្នាក់​ឡើយ​។

អគ្គិភ័យ​កើត​មាន​ក្នុង​សង្កាត់​ក្រីក្រ EDUCANDOS ជិត​ភាគ​កណ្ដាល​ក្រុង​MANAUS​។ នោះ​ជា​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ ហើយ​ផ្ទះ​ទាំងឡាយ​នៅ​ទីនោះ​ច្រើន​សង់​ពី​ឈើ​ខ្ពស់​ផុត​ពី​ដី ដែល​ក្លាយ​យ៉ាង​ឆាប់​ទៅ​ជា​ផេះ​ផង់​។

បណ្ដា​លទ្ធផល​ដំបូង​នៃ​ការ​សើ​ុ​ប​អង្កេត​គូសបញ្ជាក់​ថា ភ្លើង​ឆាបឆេះ​ពី​ដំបូង​ចេញពី​ឡ​ចង្ក្រាន​ខ្ទះ​មួយ​។ វា​បាន​ឆេះ​រាលដាល​យ៉ាង​លឿន មក​ពី​មាន​ខ្យល់​បោកបក់់​ខ្លាំង​។ មនុស្ស​ច្រើន​រយ​នាក់​បាន​រត់​ចេញពីផ្ទះ​ទាំង​ជ្រូ​ល​ច្របល់ ហើយ​ប៉ុនប៉ង​ប្រមូល​យក​អ្វី​ដែល​អាចយ​កបាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ