ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​ត្រាំ​សុខចិត្ត​រំលាយខ្លួន​ចោល​វិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មូ​ល​និ​ធិ​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​បាន​យល់ព្រម​រំលាយខ្លួន ដែល​នោះ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​បណ្ដា​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញូ​វ​យ៉​ក ដែល​បាន​ប្ដឹង​ទៅ​តុលាការ​កាលពី​ខែមិថុនា ដោយ​ចោទ​ប្រកាន់​ប្រធានាធិបតី​ថា ប្រើប្រាស់​មូលនិធិ​នោះ​សម្រាប់់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ការ​ចំណាយ​ផ្ទាល់ខ្លួន ច្រើន​ជាង​បម្រើ​ដល់​ការងារ​សប្បុរសធម៌​។ មូ​ុ​ល​និ​ធិ​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​តាម​កិច្ចព្រមព្រៀង​នេះ​ខ្លួន​សុខចិត្ត​រំលាយ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ…

សហរដ្ឋអាមេរិក ៖ មូ​ល​និ​ធិ​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​បាន​យល់ព្រម​រំលាយខ្លួន ដែល​នោះ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​បណ្ដា​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញូ​វ​យ៉​ក ដែល​បាន​ប្ដឹង​ទៅ​តុលាការ​កាលពី​ខែមិថុនា ដោយ​ចោទ​ប្រកាន់​ប្រធានាធិបតី​ថា ប្រើប្រាស់​មូលនិធិ​នោះ​សម្រាប់់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ការ​ចំណាយ​ផ្ទាល់ខ្លួន ច្រើន​ជាង​បម្រើ​ដល់​ការងារ​សប្បុរសធម៌​។

មូ​ុ​ល​និ​ធិ​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​តាម​កិច្ចព្រមព្រៀង​នេះ​ខ្លួន​សុខចិត្ត​រំលាយ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ដូច​ការ​ទាមទារ​របស់​តុលាការ​រដ្ឋ​ញូ​វ​យ៉​ក ដែល​បែប​នោះ​នឹង​អាច​ត្រួតពិនិត្យ​បណ្ដា​ភាគហ៊ុន​ដែល​នៅ​សល់​។

រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញូ​វ​យ៉​ក លោកស្រី​BARBARA UNDERWOOD គូសបញ្ជាក់​ថា​ទោះបី​យ៉ាងណា​សកម្មភាព​របស់​តុលាការ ប្រឆាំង​មូលនិធិ​នេះ ដែល​ជាប់ចោទ​ថា​ដំណើរការ​របៀប​ខុសច្បាប់ នៅ​ពុំ​ទាន់​ចប់​នៅឡើយ​ទេ​។ យើង​នឹង​បន្តសកម្មភាព​របស់​យើង ដើម្បី​ឲ្យ​ប្រាកដ​ថា​មូលនិធិ​ត្រាំ​និង​បណ្ដា​រដ្ឋបាល​របស់​ខ្លួន​ពិតជា​រំលោភ​បំពាន​ច្បាប់​យ៉ាង​ច្បាស់​និង​ផ្ទួន​ៗ​។

តុលាការ​បាន​ទាមទារ​ពី់​មូលនិធិ​នោះ​នូវ​ទឹ​​ក​ប្រាក់​២,៨​លាន​ដុល្លារ​ដែល​ចំណាយ​មិន​ត្រូវ​ខ្ទង់ ព្រមទាំង​ប្រាក់​ពិន័យ​នានា​។​តុលាការ​ក៏​ទាមទារ​ដែរ​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ​និង​កូន​៣​នាក់​នៃ​ភរិយា​ទី​មួយ​របស់​លោក គឺ​លោក DONALD JUNIOR ់លោក ERIC និង​លោកស្រី IVANKA ដែល​ស្ថិត​ក្នុង​មូលនិធិ​នោះ ត្រូវ​ដកខ្លួន​ថយ​ចេញពី​ថ្នាក់ដឹកនាំ​នៃ​រាល់​អង្គការ​សប្បុរសធម៌​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ