ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ឈ្មោះ​ថា​ប្តីនិងប្រពន្ធ គឺ​​​​ត្រូវតែជួបប​ញ្ហា​​​ហើយ​​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ តែងតែ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ​ សឹង​ក្លាយជា​ទម្លាប់​ទៅ​ហើយ ទីបំផុត​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ ប្រពន្ធ​ទ្រាំ​លែងបាន ​ក៏​សុំ​ចែកផ្លូវ​គ្នា ព្រោះ​រស់នៅ​ជាមួយ​គ្មានតែ​អពមង្គល ស្រាប់​តែ​បុរស​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង…

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ តែងតែ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ​ សឹង​ក្លាយជា​ទម្លាប់​ទៅ​ហើយ ទីបំផុត​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ ប្រពន្ធ​ទ្រាំ​លែងបាន ​ក៏​សុំ​ចែកផ្លូវ​គ្នា ព្រោះ​រស់នៅ​ជាមួយ​គ្មានតែ​អពមង្គល ស្រាប់​តែ​បុរស​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង ​ក៏​ទៅ​ចងក​ធ្វើ​អត្តឃាត នៅ​លើ​ដើមឈើ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​អូរ​ខាង​ក្រោយ​​ផ្ទះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ​កន្លង​ទៅ នៅភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។ ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា បុរស​រូប​នេះឈ្មោះ យូ​ន ដា​រ៉ូ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ុ​ខាងលើ ។

ពួក​គេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ តែងតែ​រកាំរកូស​ឈ្លោះ​ទាស់ទែង​គ្នា​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ ដោយសារ​តែ
​ប្តី​ចូល​ចិត្តផឹកស្រា លុះ​ត្រឡប់​មក​វិញ​និយាយ​ច្រើន ប្រពន្ធមិន​ចូល​ចិត្ត​ក៏​ក្លាយទៅជា​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ។ លើស​ពី​នេះ នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​នេះ បើ​ទោះជា​ប្តី​មិន​បាន​ផឹកស៊ី​ក៏​ពួក​គេ មានរឿង​មិន​ចុះ​សម្រុង​នឹង​គ្នា​ដែរ ដោយ​អ្នក​ជិតខាង​ឮ​សូរ​តែ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ ជួនកាល​ក៏​មានការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ មិនដឹង​ជា​មានរឿង​អ្វី​ឱ្យ​ពិតប្រាកដ ។

លោក​អធិការ​បញ្ជាក់​ថា ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ នៅ​យប់​មុន​ថ្ងៃ​កើតហេតុ​គេ​ឃើញប្តី​​ប្រពន្ធ​មួយគូ​នេះ​ឈ្លោះ​គ្នា​ខ្លាំង​ជាង​សព្វមួយដង ហើយ​ប្រពន្ធ​បាន​ស្រែក​ខ្លាំង​ៗ​សុំ​លែងលះ​ជាមួយ​ប្តី ដោយ​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន ។ ពេល​នោះ​ប្តី​ក៏​ជេរ​បញ្ចោរ​ប្រពន្ធ​វិញ​ដែរ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ស្រាប់តែ​ព្រឹក​ឡើង​គេ​ប្រទះ​ឃើញ​ប្ដី​ចងក​នៅ​លើ​ដើមឈើ​ស្លាប់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ