ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជិត​តាម​ទាន់​កំណត់​ត្រា​របស់ Ronaldo ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ខិត​ជិត​កំណត់​ត្រាតែ​តបាល់​បញ្ចូល​ទី​របស់​គូប្រជែង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ខិត​ជិត​កំណត់​ត្រាតែ​តបាល់​បញ្ចូល​ទី​របស់​គូប្រជែង Cristiano Ronaldo ហើយ​នា​ពេល​នេះ ។

ក្រោយ​ពី​ការ​ប្រកួត​ឈ្នះ Levante ក្នុង​លទ្ធផល 5-0 រួច​មក Messi បាន​ឡើង​កំណត់​ត្រា​បាន​មួយ​កម្រិត​ទៀត ដែល​ក្បែរ​ទៅ​នឹង​អ្វី​ដែល Ronaldo កំពុង​មាន ។ Messi បាន​ប្រើ​ក្បាល​ស៊ុត​ចូល​ទី​បាន​៤៣​គ្រាប់​សរុប​ទាំងអស់​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លិប Barcelona ។

នេះ​គឺ​ធ្វើ​ឲ្យ​ចំនួន​គ្រាប់​បាល់​ស៊ុត​ដោយ​ប្រើ​ក្បាល​របស់ Messi ឡើង​ជិត​ស្មើនឹង​របស់ Ronaldo ។ Ronaldo ស៊ុត​ប្រើ​ក្បាល​បញ្ចូល​ទី​បាន​៥១​គ្រាប់ សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​សរុប​ទាំងអស់ ។ Messi វិញ មាន​គ្រាប់​បាល់​តិច​មែន តែ​ក៏​លេង​ក្នុង​ប្រកួត​តិច​ជាង​១៥២​ប្រកួត ជាង Ronaldo ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ក៏​បាន​សម្រេច​នូវ​ឆ្នាំ​នេះ បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​បាន​៥០​គ្រាប់ ដែល​ជា​កំណត់​ត្រា​លើក​ទី​៨ ក្នុង​អាជីព​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ