ក្រោយដឹងថា Isco កំពុងអន់ចិត្តនឹង Real Madrid ក្លិបមេឃខៀវ Man City ធ្វើរឿងមួយភ្លាម
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្លិប Manchester City បានទៅនិយាយគ្នាជាមួយនឹងអ្នកតំណាង Isco នៅ Real…
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្លិប Manchester City បានទៅនិយាយគ្នាជាមួយនឹងអ្នកតំណាង Isco នៅ Real…
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្លិប Manchester City បានទៅនិយាយគ្នាជាមួយនឹងអ្នកតំណាង Isco នៅ Real Madrid ក្នុងគោលបំណងចូលយកមកលេងនៅក្លិបរបស់ខ្លួន ។
កីឡាករវ័យ២៦ឆ្នាំ បានអន់ចិត្តជាមួយនឹងក្លិបរបស់ខ្លួនបច្ចុប្បន្នដោយសារតែរូបគេត្រូវបានដាក់ឱ្យលេងតិចជាងមុន ក្រោយពីលោក Santiago Solari ឡើងកាន់កាប់តំណែងជាគ្រូបង្វឹកមក ។ គេបានលេងតែម្តងប៉ុណ្ណោះជាជម្រើសដំបូងសម្រាប់ក្លិប Madrid ក្នុងរដូវកាលនេះ ហើយបានលេង៥ដងក្នុងនាមជាកីឡាករបម្រុង ។
ការរាយការណ៍ពីអេស្ប៉ាញបានឲ្យដឹងថា ទំនាក់ទំនងរវាង Isco និង Solari គឺប្រេះស្រាំដូចកែវធ្លាក់បែកអ៊ីចឹង ។ ទាន់គេកំពុងអន់ចិត្តគ្នា Manchester City និង លោក Pep បានទៅទាក់ទងអ្នកតំណាងរបស់ Isco ដើម្បីនិយាយថ្លៃគ្នា ។
សម្រាប់ Isco គឺនៅជាប់កុងត្រាជាមួយនឹង Real Madrid រហូតដល់ឆ្នាំ២០២២ទើបដាច់ ដូចនេះហើយថ្លៃបង់ផ្តាច់កុងត្រាគឺមានតម្លៃ៦២៩លានផោន ។ បើតាមវេបសាយព័ត៌មាន AS បានឲ្យដឹងថា Madrid អាចនឹងទារ City ៩០លានផោនបន្ថែមទៀមុននឹងប្រគល់ Isco ៕
ចែករំលែកព័តមាននេះ