ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​រាប់​លាន​ខ្នង​ស្ងាត់ជ្រងំ… គ្មាន​អ្នក​រស់នៅ

5 ឆ្នាំ មុន

ពលរដ្ឋ​វ័យ​ចំណាស់​អាយុ​មធ្យម​ពី​៦៥​ឆ្នាំ​ឡើង មាន​ច្រើន​ជាង​៧​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន ។ អត្រា​តួលេខ​នេះ​កំពុង​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ដែល​ត្រូវ​បោះបង់​ចោល មានការ​កើនឡើង ។ ជា​ពិសេស​នៅ​ទី​ជនបទ​មាន​កាន់តែ​ច្រើន គឺ​ជាង​៨,២​លាន​ខ្នង ។ មានការ​រំពឹង​ថា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ…

ពលរដ្ឋ​វ័យ​ចំណាស់​អាយុ​មធ្យម​ពី​៦៥​ឆ្នាំ​ឡើង មាន​ច្រើន​ជាង​៧​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន ។ អត្រា​តួលេខ​នេះ​កំពុង​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ដែល​ត្រូវ​បោះបង់​ចោល មានការ​កើនឡើង ។ ជា​ពិសេស​នៅ​ទី​ជនបទ​មាន​កាន់តែ​ច្រើន គឺ​ជាង​៨,២​លាន​ខ្នង ។ មានការ​រំពឹង​ថា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ តួលេខ​នេះ​នឹង​កើន​ដល់​២០​លាន​ខ្នង ។

ផ្ទះ​ដែល​បោះបង់​ចោល ភាសា​ជប៉ុន​ហៅ​ថា​«​អា​គី​យ៉ា​» (Akiya) ឬ​ផ្ទះ​ទុក​ចោល​គ្មាន​មនុស្ស​រស់នៅ ភាគ​ច្រើន​មនុស្ស​ចាស់​ស្លាប់ និង​គ្មាន​អ្នក​ស្នង​ត្រកូល ឬ​គ្មាន​កូនចៅ​បាន​បោះបង់​ចោលផ្ទះ​នៅ​ទី​ជនបទ ។

និន្នាការ​នៃ​ការ​ដោះស្រាយ​បញ្ហា​របស់​អាជ្ញាធរ​ត្រូវ​ប្រកាស​លក់​ក្នុង​តម្លៃ​ថោក ឬ​ក៏​ជួល​រយៈពេល​វែង ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​នៅ​តាម​តំបន់​ជា​ច្រើន​ទៀត​ក៏​បាន​ប្រកាស​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នក​ដែល​ចង់បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ