តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ជើងខ្លាំងរបស់ Barcelona កីឡាករ Lionel Messi ត្រូវបានគេចាត់ទុកថាគ្មានគូប្រជែងប្រកៀកប្រកិត ដោយសារតែអ្វីដែលគេទទួលបានជោគជ័យក្នុងអាជីពបាល់ទាត់ ។
Barcelona ទើបតែយកឈ្នះលើ Levante ៥គ្រាប់ទល់នឹង០ ដែល Messi បានចូលរួមក្នុងការស៊ុតគ្រាប់បញ្ចូលទីបាន៣គ្រាប់ក្នុងចំណោមទាំង៥គ្រាប់ ។ គ្មានកីឡាករណាម្នាក់នៅ LaLiga Santander ឬ នៅលើលោក មានភាពប្រកិតគ្នាជាមួយនឹង Messi ឡើយ ហើយចំនួនគ្រាប់បាល់បញ្ចូលទីរបស់គេនៅក្នុងរដូវកាលនេះគឺពិតជាលេចធ្លោយ៉ាងខ្លាំង ។
នៅក្នុងលីគ គេបានឡើងលេង១៤ដង ដែលម្តងគឺជាកីឡាករបម្រុង និងស៊ុតបញ្ចូលទីបាន១៤គ្រាប់ និងនៅក្របខ័ណ្ឌ Champions League បាន៦គ្រាប់ ។ គ្រាប់បាល់បីគ្រាប់ដែល Messi ស៊ុតចូលនៅក្នុងការប្រកួតជាមួយនឹង Levante បានធ្វើឲ្យគ្រាប់បាល់របស់ Messi នៅឆ្នាំ២០១៨ កើនដល់៥០គ្រាប់ ដែល៤៦គ្រាប់ពេលលេងឲ្យ Barcelona និង ៤គ្រាប់ទៀតពេលលេងឲ្យអាហ្សង់ទីន ។ នេះគឺជាលើកទី៨ហើយ ដែល Messi បានចូលកំណត់ត្រានៅរយៈពេល៩ឆ្នាំមកនេះ ។
ក្នុងទ្វីបអឺរ៉ុប គ្មាននរណាម្នាក់ឡើងក្បែរ Messi នោះទេ នៅពេលនិយាយពីការស៊ុតបាល់បញ្ចូលទីនៅពេលនេះ ដែលរួមមាន Nicolas Pepe មកពី Lille, Genoa’s Krzysztof Piatek, Emiliano Sala មកពី Nantes និង Kylian Mbappe មកពី Paris Saint-Germain ៕
ចែករំលែកព័តមាននេះ