ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សង្កាត់​ផ្សារឆ្នាំង​ព្រួយបារម្ភ​លើ​មុខរបរ​ឆ្អើរត្រី​លក់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ប្រកប​មុខរបរ​ឆ្អើរត្រី​លក់​បាន​ត្អូញត្អែ​ថា ត្រី​ឆ្នាំ​នេះ​មិន​សំបូ​រហើយ​ឡើងថ្លៃ​ទៀត​ជាមួយ​គ្នា​នោះ​តម្លៃ​អុស​សម្រាប់​ឆ្អើរត្រី​ក៏​ឡើងថ្លៃ​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ​ពីមុខ​របរ​របស់​គាត់​ខ្លាច​មានការ​ខាតបង់​នៅ​ពេល​ឈ្មួញ​មិន​ជួយ​ឡើងថ្លៃ​ដូច​វត្ថុធាតុដើម មាន​ត្រី និង​អុស…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ប្រកប​មុខរបរ​ឆ្អើរត្រី​លក់​បាន​ត្អូញត្អែ​ថា ត្រី​ឆ្នាំ​នេះ​មិន​សំបូ​រហើយ​ឡើងថ្លៃ​ទៀត​ជាមួយ​គ្នា​នោះ​តម្លៃ​អុស​សម្រាប់​ឆ្អើរត្រី​ក៏​ឡើងថ្លៃ​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ​ពីមុខ​របរ​របស់​គាត់​ខ្លាច​មានការ​ខាតបង់​នៅ​ពេល​ឈ្មួញ​មិន​ជួយ​ឡើងថ្លៃ​ដូច​វត្ថុធាតុដើម មាន​ត្រី និង​អុស ដែល​គាត់​ទិញ​មក​សម្រាប់​ឆ្អើរ ។ .

បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​ច្រើន ត្រី​ទាំងនោះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កាល​ឆ្នាំ​កន្លង​ទៅ​ត្រី​រៀល ត្រី​លេញ​ធំ​ៗ ជាប់​មង​ក្រឡា​៣​ហ៊ុន ក្នុង​មួយ​គីឡូក្រាម​ត្រឹមតែ​៣០០០​រៀល ឬ​ក៏​៣៥០០​រៀល​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ប្រភេទ​ត្រី​ដូច​គ្នា​នេះ​ដែរ មាន​តម្លៃ​ដល់​ទៅ​៤៥០០ រៀល ឬ​ពេល​ខ្លះ​អាច​ឡើង​ដល់​៥ ០០០ រៀល ឯណោះ ។ ចំណែក​ត្រី​តូច​ៗ​វិញ ក្នុង​១​គីឡូក្រាម​ថ្លៃ​២៥០០​រៀល ។

ដោយឡែក​ត្រី​បន្ទោះ​ភ្លុក និង​ត្រី​ស្លឹក​ឫស្សី ដែល​ជា​ប្រភេទ​ត្រី​តូច​ៗ​មាន​តម្លៃ​៤០០០​រៀល​ដែរ ក្នុង ១ គីឡូក្រាម ។ ប្រជាពលរដ្ឋ​អ្នក​ឆ្អើរត្រី បានអោយ​ដឹង​ទៀត​ថា ឆ្នាំ​មុន​ៗ មិន​ថ្លៃ​ដល់​ម្ល៉ឹង​ទេ ព្រោះ​ត្រី​សម្បូរ​តែ​ឆ្នាំ​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ស្ទើ​រាល់ថ្ងៃ ម្លោះ​ហើយ​ត្រី​មិន​ចុះ​នោះ​ទេ ។ ក្រៅពី​ត្រី​ឡើងថ្លៃ តម្លៃ​អុស​ដែល​ពួក​គាត់​ទិញ​មក​សម្រាប់​ឆ្អើរត្រី​ក៏​ឡើងថ្លៃ​ដែរ ក្នុង​១​ម៉ែត្រគូប​ថ្លៃ​ដល់​ទៅ​១៨០០០​រៀល ខុស​ឆ្នាំ​មុន​ៗ ថ្លៃ​ត្រឹមតែ​១២០០០​រៀល​ប៉ុណ្ណោះ ហើយ​បើ​ពួក​គាត់​មិន​ទិញ គឺ​គ្មាន​អុស​សម្រាប់​ឆ្អើរត្រី​ម្លោះ ហើយ​ត្រូវ​តែ​ទិញ ។ ដោយឡែក​សម្រាប់​ថ្លៃ​ឈ្នួល​ដោតត្រី​ជា​ចង្កាក់​វិញ គឺ​១០​ចង្កាក់​ថ្លៃ​៥០០​រៀល​មិន​ឡើងថ្លៃ​នោះ​ទេ ។

ប្រជាពលរដ្ឋ​មានមុខ​របរ​ខាងលើ​បាន​បន្ត​ថា ឆ្នាំ​នេះ​បើ​ម៉ូ​ញ​មក​ទិញ​គេ​យល់​ថា ត្រី​ឡើងថ្លៃ​អុស​ក៏​ឡើងថ្លៃ ម៉ូយ​ជួយ​អោយ​តម្លៃ​ឡើងថ្លៃ​ទៅ​តាម​ហ្នឹង មិនជា​បញ្ហា​នោះ​ទេ តែបើ​ម៉ូយ​អោយ​តម្លៃ​ដូច​ឆ្នាំ​មុន ពេល​ដែល​ត្រី​ថោក​ពួក​គាត់​ពិតជា​ខាត​ជា​ពុំខាន ។ តែ​យ៉ាងនេះ​ក្តី​ពួក​គាត់​បញ្ជាក់​ថា មុខរបរ​ដូច​ពួក​គាត់​ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​មាន​តែ​ឆ្អើរត្រី​ដែល​ជា​មុខរបរ​ប្រចាំ​ត្រកូល ហើយ​ពេល​នេះ​មាន​តែ​ប្រថុយប្រថាន ។ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​អស់សង្ឃឹម​នោះ​ទេ ព្រោះ​នៅ​មាន​រដូវ​ខ្នើត​ខែ​ក្រោយ​ៗ ២​ខែ​ទៀត​ដែរ​ថា មិន​ត្រូវ​ត្រី​នឹង​សំបូរ ហើយនឹង​ថោក​ជាង​នេះ ។

ជុំវិញ​បញ្ហា​ឆ្នាំ​នេះ​មិន​សំបួរ​ត្រី​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ​យើង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ​ថា ត្រី​ពិតជា​មិន​សំបូរ​មែន​នៅ​ពាក់កណ្តាល​ខ្នើត​ខែ មិគសិរ​នេះ ព្រោះតែ​មាន​ភ្លៀង​ធ្លាក់ ។ ប៉ុន្តែ​ចាប់ពី​ក្រោយ​មេឃ​មាន​ភ្លៀង​ក៏​ស្ងាត់​ទៅ​វិញ​មក​ដល់​ថ្ងៃនេះ ហើយ​សង្ឃឹមថា ត្រី​នឹង​សំបូរ​ឡើង​វិញ​នៅ​ខ្នើត​ខែ​ក្រោយ​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ