ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ ៖​ ចិន​ត្រូវ​តែ​ទម្លាក់​គោលដៅ​ GDP​ សម្រាប់​ឆ្នាំ​ក្រោយ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកជំនាញ​បាន​អះអាង​ថា​ប្រទេស​ចិន​ត្រូវ​តែ​ទម្លាក់​គោលដៅ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​នៅ​ឆ្នាំ​ក្រោយ ។ លោក Zhang Jun សេដ្ឋវិទូ​មួយ​រូប​នៅ​ក្រុមហ៊ុន Morgan…

ទីក្រុង​ប៉េ​កាំ​ង ៖ សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកជំនាញ​បាន​អះអាង​ថា​ប្រទេស​ចិន​ត្រូវ​តែ​ទម្លាក់​គោលដៅ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​នៅ​ឆ្នាំ​ក្រោយ ។

លោក Zhang Jun សេដ្ឋវិទូ​មួយ​រូប​នៅ​ក្រុមហ៊ុន Morgan Stanley Huaxin Securities បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​ផលិតផល​ក្នុងស្រុក​សរុប (GDP) នឹង​អន់​ថយ​ពី​៦,៦%​នៅ​ឆ្នាំ​នេះ​មក​ស្មើ ៦,៣%​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​វិញ ខណៈ​ដែល​ប្រទេស​ចិន​នឹង​ដាក់​គោលដៅ​លូតលាស់​ប្រចាំឆ្នាំ​រវាង​ពី ៦%​ទៅ​៦,៥% ។

ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិការ CPC Central Committee បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​បន្ត​រក្សា​ការ​លូតលាស់​ក្នុង​កម្រិត​សមរម្យ ។

លោក Yang Chang អ្នកវិភាគ​មក​ពី Zhongtai Securities បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​កម្រិត​សមរម្យ​ក្នុង​ការ​គ្រប់គ្រង​ការ​លូតលាស់​សេដ្ឋកិច្ច នឹង​ជំរុញ​ដល់​ការ​ធ្វើ​កំណែទម្រង់ និង​ជៀសវាង​ការ​ឡើង​ចុះ​នៃ​សេដ្ឋកិច្ច​។

ចំណែក សេដ្ឋវិទូ Su Jian នៅ​សាកលវិទ្យាល័យ Peking University បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩ អត្រា​លូ​យ​លាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ស្មើ​ប្រមាណ​៥,៥% ហើយ​ការ​លូតលាស់​សេដ្ឋកិច្ច នឹង​លូតលាស់​បាន ៦,២%ដែរ​។

លោក Su បាន​ឲ្យ​ដឹង​ទៀត​ថា ឥទ្ធិពល​បង្ក​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អា​មេ​រិ​ក នឹង​អាច​មើលឃើញ​នៅ​ឆ្នាំ​ក្រោយ​។ គោលនយោបាយ​កាត់​បន្ថយពន្ធ នឹង​ជំរុញ​ដល់​ការ​ចំណាយ​ក្នុងស្រុក ប៉ុន្តែ​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ទប់ស្កាត់​មិន​ឲ្យ​ការ​ចំណាយ​លូតលាស់ ។

នៅ​ឆ្នាំ​ក្រោយ ការ​វិនិយោគ​នឹង​មិន​ចូលរួម​ចំណែក​ក្នុង​GDP​បាន​ច្រើន​ទេ​ចាប់ពី​ឆ្នាំ​២០១៨​ទៅ ព្រោះតែ​ការ​អន់​ថយ​នៃ​កំណើន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ។ ចំណែក ការ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម នឹង​រក្សា​ការ​លូតលាស់​ខ្ពស់​ខណៈ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​តែ​មាន​លំនឹង​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ