ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​ដ្ឋា​ន​ទេសចរណ៍​មួយ​នេះ​កំពុង​តែ​ចាប់ផ្តើម​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មិន​ទាន់​មានការ​អភិវឌ្ឍន៍​រៀបចំ​អោយ​បាន​ត្រឹមត្រូវ​គួប​ផ្សំ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សក្កា​នុ​ពល​វិស័យ​ទេសចរណ៍​ផង​នោះ​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស មិន​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​ប៉ុន្មាន​នោះ​ទេ​ធ្វើ​អោយរ​មណី​ដ្ឋា​ន​ទេសចរណ៍​ដែល​មាន​ទឹកធ្លាក់​ដ៏​ត្រជាក់ និង​ស្រស់បំព្រង​មួយ​នេះ ក្លាយ​ជាទី​ស្ងាត់ជ្រងុំ បើ​មាន​អ្នក​ទៅ​លេង​កម្សាន្ត…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មិន​ទាន់​មានការ​អភិវឌ្ឍន៍​រៀបចំ​អោយ​បាន​ត្រឹមត្រូវ​គួប​ផ្សំ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សក្កា​នុ​ពល​វិស័យ​ទេសចរណ៍​ផង​នោះ​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស មិន​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​ប៉ុន្មាន​នោះ​ទេ​ធ្វើ​អោយរ​មណី​ដ្ឋា​ន​ទេសចរណ៍​ដែល​មាន​ទឹកធ្លាក់​ដ៏​ត្រជាក់ និង​ស្រស់បំព្រង​មួយ​នេះ ក្លាយ​ជាទី​ស្ងាត់ជ្រងុំ បើ​មាន​អ្នក​ទៅ​លេង​កម្សាន្ត តែ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃអាទិត្យ​តែ​ប៉ុណ្ណោះ ។

លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិ​ដ្ឋា​ន​ជា​តំបន់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និង​កំពុង​គ្រប់គ្រង​ផ្ទាល់​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​តំបន់​នេះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដូច​គ្រាប់​ពេ​ជ​មិន​ទាន់​កែ​ឆ្នៃ ។ កន្លង​ទៅ​តំបន់​ទេសចរណ៍​មួយ​នេះ​ក្រសួងបរិស្ថាន​បាន​ប្រកាស​អោយ​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល​ក្នុងភូមិ​ចំការ​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស រៀបចំ​ជា​តំបន់​ទេសចរណ៍​ប្រើប្រាស់​អាស្រ័យ​ផល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដើម្បី​លើក​ស្ទួយ​ជីវភាព​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន ។

ជាមួយ​គ្នា​នេះ​ខាង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ធ្លាប់​អប់រំ​ណែនាំ​ដល់​សហគមន៍​ទេសចរណ៍ ថ្ម​ក្រាល​អោយ​រៀបចំ​ខ្ចុ​ស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​រៀបចំ​បន្ទប់ទឹក​កន្លែង​ចំណតរថយន្ត​ម៉ូតូ ដាក់​គ្រែ​ក្រោម​ម្លប់ឈើ និង​មាន​ធុង​សម្រាប់​ដាក់​សម្រាម​ផង​ដែរ ដើម្បី​អោយ​តំបន់​នោះ​ក្លាយ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត ។ ហើយ​ចំណូល​បាន​មក​ពី​ការ​រៀបចំ​ខាងលើ​គឺ​សម្រាប់​ទុក​ទ្រទ្រង់​សហគមន៍​ខ្លួនឯង​អោយ​បាន​រឹង​មាំ​ដោយ​ខាង​មន្ទីរ​គ្រាន់តែ​ជា​អ្នក​ណែនាំ​ដល់​សហគមន៍​តែ​ប៉ុណ្ណោះ​មិន​ប៉ះពាល់​ថវិកា​របស់​សហគមន៍​នោះ​ឡើយ ។

យ៉ាងនេះ​ក្តី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា មិន​អត់​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​ពេក​នោះ​ទេ គឺ​មាន​ខ្លះ​ដែរ​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ពិសេស​ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ​មាន​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំ​បិ​ណ្យ​ជាដើម ។
សូម​បញ្ជាក់​ថា តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល មាន​ចម្ងាយ​ប្រមាណ​៥៤​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពី​ភ្នំ​ចាក់​ទឹម ភ្នំ​ឱ​រាល់ ។ កន្លង​មក​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល​ទើបតែ​បាន​រៀបចំ​អោយ​មាន​កន្លែង​មុជទឹក និង​ខ្ចុ​ស​អង្គុយ​លេង​កម្សាន្ត នៅ​តិចតួច​នៅឡើយ ក្រៅពី​នោះ​ឃើញ​មាន​បន្ទប់ទឹក និង​បង្គន់​អនាម័យ​មួយ​ខ្នង​មាន​២​បន្ទប់​ផង​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​លំបាក​នោះ​ផ្លូវ​ចូល​ទៅ​ដល់ទី​រមណី​ដ្ឋា​ន​មួយ​នេះ​នៅ​សល់​តែ​ប្រមាណ​ជាង​១០​គី​ឡួ​ម៉ែត្រ​ប៉ុណ្ណោះ គឺ​ជួប​ការ​លំបាក​ព្រោះ​ជា​ផ្លូវ​កំពុង​រង​ការ​ខូចខាត​ព្រោះ​មាន​ក្រឡុក​ដូច​សំបុកមាន់ ដែល​ទាមទារ​អោយ​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល​ស្វះ​ស្វែងរក​ជំនួយ ឬ​ដៃគូ​នានា​មក​អភិវឌ្ឍន៍​ផ្លូវ​ទៅ​កាន់​តំបន់​ខាងលើ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេ​ចរណ៍​ចូល​ទៅ​កាន​តំបន់​ទឹកធ្លាក់​ដ៏​ស្រស់​ត្រកាល​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ