ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ Man City ប្រាប់​ពី​អ្វី​ដែល Pep មិន​គួរ​ធ្វើ​ដើម្បី​ឈ្នះ Schalke នៅ Champions League

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា នាយក​ផ្នែក​កីឡាករ​របស់ Manchester City លោក Txiki…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា នាយក​ផ្នែក​កីឡាករ​របស់ Manchester City លោក Txiki Begiristian បាន​ចេញ​មុខ​តំណាង​ឲ្យ Manchester City នៅ Nyon ហើយ​និយាយ​ពី​អ្វី​ដែល គ្រូបង្វឹក​លោក Pep Guardiola មិន​គួរ​ធ្វើ ដើម្បី​ឲ្យ​ឈ្នះ Schalke ក្នុង​ការ​ប្រកួត Champions League ។

ខាង​ក្លិប​មេឃ​ខៀវ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្លិប​អា​ល្លឺ​ម៉​ង់ Schalke នៅ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង ការ​ប្រកួត​ជើង​ទី​ពីរ នៅ​ក្នុង​កីឡដ្ឋាន Etihad នៅ​ក្នុង​ខែកុម្ភៈ និង​មីនា ។

លោក Begiristain បាន​ប្រាប់​ពី​អ្វី​ដែល​ខាង​មេឃ​ខៀវ​របស់​លោក​មិន​គួរ​ធ្វើ ដើម្បី​ឲ្យ​ក្រុម​អា​ល្លឺ​ម៉​ង់​។ លោក​បាន​និយាយ​ថា ៖«​ក្លិប​អា​ល្លឺ​ម៉​ង់​គឺ​ពិតជា​ខ្លាំង​ណាស់ ទាំង​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ ។ ពួក​យើង​ត្រូវ​តែ​ខ្លាំង​ខាង​ខ្សែបម្រើ ប្រសិនបើ​យើង​មិន​រក្សា​បាល់​ឲ្យ​ជាប់​នឹង​ជើងទេ ពួក​គេ​នឹង​ឈ្នះ​» ។

លោក​បាន​បន្ត​ថា ៖«​ដូចនេះ​យើង​ត្រូវ​រក្សា​បាល់ គ្រប់គ្រង​ការ​ប្រកួត និង ចង្វាក់​លេង ។ ពួក​យើង​មិន​ត្រូវ​ប្រហែស​ពេល​បញ្ជូន​បាល់​នោះ​ទេ ព្រោះ​ពួក​គេ​ពូកែ​ប្រយុទ្ធ និង​ការពារ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ