ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៨ ស្លា.ប់​១៩៣២​នាក់ របួសធ្ងន់​ស្រាល​៣១៦៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ឆ្នាំ​គិត​ពី​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ កើតឡើង​៣៤៣០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៩៣២​នាក់​(​ប្រុស​១៦២៥​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ឆ្នាំ​គិត​ពី​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ កើតឡើង​៣៤៣០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៩៣២​នាក់​(​ប្រុស​១៦២៥​នាក់​) របួសធ្ងន់​៣១៦៨​នាក់​(​ប្រុស​២៤២៦​នាក់​) របួសស្រាល​១៩៩១​នាក់​(​ប្រុស​១៣៦០​នាក់​) ។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​មួយ​ឆ្នាំ​គិត​ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ដល់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៣៤៣០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៩៣២​នាក់​(​ប្រុស​១៦២៥​នាក់​) របួសធ្ងន់​៣១៦៨​នាក់​(​ប្រុស​២៤២៦​នាក់​) របួសស្រាល​១៩៩១​នាក់​(​ប្រុស​១៣៦០​នាក់​) ។

យានយន្ត​​រង​ការ​ខូចខាត : ម៉ូតូ​៣៥៣០​គ្រឿង​(​ធុន​ស្រាល​១៥១២​គ្រឿង​, ធុន​ធ្ងន់​៧៩៨​គ្រឿង​) យានយន្ត​​ផ្សេង​ៗ២៥៥​គ្រឿង​, ថ្មើរជើង​៣១៤​នាក់​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​២៤៨៧​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្មើស​ល្បឿន​១៣៣៣​លើក​ស្មើ​និង​៣៩%, មិន​គោរព​ភ្លើង​សញ្ញា​២៥​លើក​ស្មើ​និង​១%, មិន​គោរព​សិទ្ធិ​អាទិភាព​៥០៩​លើក​ស្មើ​និង​១៥%, មិន​ប្រកាន់​ស្តាំ​៣៦៧​លើក​ស្មើ​និង​១១%, ប្រជែង​គ្រោះថ្នាក់​៣៦៨​លើក​ស្មើ​និង​១១%, បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន​៤៤០​លើក​ស្មើ​និង​១៣%, ស្រវឹង​១៨៩​លើក​ស្មើ​និង​៦%, សុខភាព​ងងុយដេក​៣២​លើក​ស្មើ​និង​១%, ប្រើ​ភ្លើង​ហ្វា​ខុស​៩​លើក​ស្មើ​និង​០%, ផ្សេង​ៗ៧២​លើក​ស្មើ​២%, កត្តា​ផ្លូវ​១០​លើក​ស្មើ​០%, កត្តា​យានយន្ត​៧៤​លើក​ស្មើ​និង​២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ