ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​និយាយ​ផ្សេង មន្ត្រី​និយាយ​ផ្សឹ​ង​…​រឿង​រណ្តៅ​ខ្សាច់​ស្រុក​ត្រាំកក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ រណ្តៅ​ខ្យា​ច់​ជា​ច្រើ​កន្លែង​នៅ​ស្រុក​ត្រាំកក់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទី​រ​រ៉ែ​ថាមពល និង​​អាជ្ញាធរ​ស្រុក​​ ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ជីក​កាយ​លក់​យ៉ាងអនា​ធិ​ប​តេ​យ្យ និង​​បង្ក​​ក្តៅ​ក្រ​ហាយ​​ដល់​ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ក្បែរ​ដំបន់​នោះ​រាល់ថ្ងៃ​ ព្រោះតែ​ក្រុម​មាន​​រថយន្ត​ដឹក​គគ្រឹក​គគ្រេង និងឮ​សំលេង​រំខាន​​ដល់​ការ​ដេក​ពួន​​របស់ពួកគាត់ ។…

ខេត្ត​តាកែវ ៖ រណ្តៅ​ខ្យា​ច់​ជា​ច្រើ​កន្លែង​នៅ​ស្រុក​ត្រាំកក់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទី​រ​រ៉ែ​ថាមពល និង​​អាជ្ញាធរ​ស្រុក​​ ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ជីក​កាយ​លក់​យ៉ាងអនា​ធិ​ប​តេ​យ្យ និង​​បង្ក​​ក្តៅ​ក្រ​ហាយ​​ដល់​ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ក្បែរ​ដំបន់​នោះ​រាល់ថ្ងៃ​ ព្រោះតែ​ក្រុម​មាន​​រថយន្ត​ដឹក​គគ្រឹក​គគ្រេង និងឮ​សំលេង​រំខាន​​ដល់​ការ​ដេក​ពួន​​របស់ពួកគាត់ ។

ជាក់ស្តែង ​រណ្តៅ​ខ្សាច់​២​ទីតាំង ស្ថិត​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន​ផ្សេង​ទៀត ​នៅ​ក្នុង​ទឹកដី​ស្រុក​ត្រាំកក់ ត្រូវ​បាន​ក្រុម​ឈ្មួញ​បូម​​យក​ខ្សាច់​ដែល​មាន​ទំ​ហំ​ធំ​ និង​ជម្រៅ​ជ្រៅ​ៗ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ប្រជាពលរដ្ឋ​នៅ​ក្បែ​ៗ​នោះ​ មាន​ទីតាំង​ទី​មួយ ស្ថិត​នៅ​ភូមិ​ពាម ឃុំ​ត្រ​ពាំ​ក្រ​ញួ​ង ស្រុក​ត្រាំកក់ ដែល​ទីតាំង​នេះ ​ឈ្មួញ​បាន​ឃុប​ឃិត​គ្នា​លួច​បូម​ខ្សាច់​​ជិត​មួយ​ឆ្នាំ​មក​ហើយ​។

​ទីតាំង​ទី​២ ​ស្ថិត​នៅ​ភូមិ​ពោធិ​ដុះ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ទីតាំង​នេះ​ឈ្មួញ​បាន​ឃុបឃិត​គ្នា​បូម​ខ្សាច់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ ជុំវិញ​រណ្តៅ​ខ្សាច់​ទាំង​២​ទីតាំង​ខាងលើ​នេះ​  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ៗ​នោះ​បាន​ប្រាប់​ថា បាន​ធ្វើ​សកម្មភាព​ដោយរ​លួ​ន​គ្មាន​ការ​ចុះ​ត្រួតពិនិត្យ​ពី​មន្ត្រី​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ​នោះ​ទេ​ ​ពេល​កន្លង​មក ដែល​សកម្មភាព​នេះ​ហាក់បីដូចជា​ក្រុម​ឈ្មួញ​ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​អាជ្ញាធរ​ស្រុក​ និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តតាកែវ​អស់​ទៅ​ហើយ​មើលទៅ​ ។

ទាក់​ទឹ​ន​ទៅ​នឹង​កា​រដ្ឋា​ន​បូម​ខ្សាច់​ខុសច្បាប់​ខាងលើ​នេះ​ លោក​ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​​​​ដឹង​តាម​ទូរ​សព្ទ័​ថា​ «ចំពោះ​ការដ្ឋាន​បូម​ខ្សាច់​នេះ​ គេ​មានច្បាប់​ត្រឹមត្រូវ​ហើយ​ ចំពោះ​អាជ្ញា​ប័​ណ្ណដែល​ចេញ​ឱ្យ​នេះ​ខាង​ខេត្ត​ជា​អ្នក​ចេញ​ ចំពោះ​អាជ្ញាប័ណ្ណ​វិញ​មិនមែន​ចាំបាច់​​តែ​ក្រសួង​ចេញ​​ឱ្យ​​ទេ​ ។  លោក​​បន្ត​ទៀត​ថា​ អ្នកបូមខ្សាច់​​ បើខុសច្បាប់​ លោកនឹងចុះចាប់ហើយ ដោយ​គ្មាន​ការដ្ឋាន​ណា​មួយ​អាង​រូបលោកឡើយ ។

ករណី​ខាងលើ កោះសន្តិភាពនៅមិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ច្បាស់ណាមួយនៅឡើយ គិតនៅព្រឹកថ្ងៃទី១៩ ធ្នូ នេះ ។

អត្ថបទសរសេរ ដោយ