ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់អង្គុយលើកង់ ម្នាក់ទៀត​ឈរជិតគ្នា​ឃើញគួរ​ឱ្យសង្ស័យឃាត់ឆែកបែកធ្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ស្មុគស្មាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់ កាលពី​វេលា​ម៉ោង​១០​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ស្មុគស្មាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់ កាលពី​វេលា​ម៉ោង​១០​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ភា ភូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​លក់​លៀស​ហាល ស្នាក់​នៅផ្ទះ​ជួល​ភូមិ ថ្មគោល​១ សង្កាត់​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ឈាង សម្ភព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​មាន​គ្នា​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​អង្គុយ​លើ​កង់​ ដោយ​មានការ​សង្ស័យ​បានឃាត់​​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ភា ភូ ដែល​កំពុង​អង្គុយ​លើ​កង់ ហើយ​បន្ទាប់​មក​បា​នរក​ឃើញ​ថ្នាំ​ញៀន​មួយ​ថង់ ក្នុង​នោះ​មាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​តូច ឃើញ​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ឈរ​ជិត​គ្នា បាន​ឃាត់ខ្លួន​ទាំង​២​នាក់​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​ទៅ​សាកសួរ​បន្ត​។

ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនោះ​ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ធ្លាប់​ជក់​ថ្នាំ​ញៀន​ដែរ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ