កំពូល​មហាសេដ្ឋី​មាន​ជាងគេ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ តែ​មិនមែន Bill Gates


AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ការ​រៀប​ចំណាត់ថ្នាក់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៨​របស់​ទស្សនាវដ្តី ​«Forbes» ឃើញ​ថា​លោក ​Jeff Bezos អ្នក​បង្កើត​វេ​ប​សាយ​ Ecommerce ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​នៅ​លើ​ពិភពលោក មានទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក​ស្ដម្ភ​ក្នុង​ឆ្នាំ​២០១៨ ចំនួន​១៦០.០០០​លាន​ដុល្លារ ។

លោក ​ប៊ី​ល ហ្គេ​ត អ្នក​បង្កើត​ក្រុមហ៊ុន​ Microsoft ធ្លាប់​ស្ថិត​នៅ​តំណែង​ទី​១​រយៈពេល​២៤​ឆ្នាំ​ជាប់​គ្នា បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី​២​មានទ្រព្យ​សម្បត្តិ​សរុប​៩៧.០០០​លាន​ដុល្លារ ។

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក មានទ្រព្យ​សរុប​៣.១០០​លាន​ដុល្លារ​នៅ​លំដាប់​ទី​២៥៩​នៅ​លើ​ពិភពលោក ។

ទស្សនាវដ្តី​Forbes បាន​បង្ហាញ​ទិន្នន័យ​នេះ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា​ ឆ្នាំ២០១៨ ​កន្លង​មក​ដោយ​បញ្ជាក់​ថា បើ​បូក​សរុប​ទ្រព្យ​របស់​មហាសេដ្ឋី​លំដាប់​កំពូល​ទាំង​៤០០​នាក់​នៅ​លើ​ពិភពលោក​គឺ​មានទ្រព្យ​សរុប​២,៩​លាន​លាន​ដុល្លារ កើន​លើស​ពី​ឆ្នាំ​២០១៧​ដែល​មានទ្រព្យ​សរុប​២,៧​លាន​លាន​ដុល្លារ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Forbes ក៏​បាន​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​របស់​លោក ​ថា​ក់​សុី​ន សុី​ន​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ភៀសខ្លួន​នៅ​ក្រៅប្រទេស​ជា​មហាសេដ្ឋី​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១.៣៣៩ នៅ​លើ​ពិភពលោក និង​ទី​១៦​នៅ​ប្រទេស​ថៃ​មានទ្រព្យ​សរុប​១.៨០០​លាន​ដុល្លារ ។

ម្ចាស់​ស្រា​បៀរ​ឆាង ឬ​ស្រា​បៀរ​ដំរី​ស្ថិត​នៅ​លំដាប់​ទី​១ ក្នុង​ប្រទេស​ថៃ និង​ទី​៦៥​នៅ​លើ​លោក​មានទ្រព្យ​សរុប​១៧.៩០០​លាន​ដុល្លារ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ