ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! គ្រាន់តែ​ក្រឡេក​ភ្នែក​មក​ដល់​ឡាន​បាត់​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី យប់ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ 264 C…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី យប់ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ 264 C ក្នុងភូមិ​ទ្រៀល ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង ដោយ​ម៉ូតូ​បុក​រថយន្ត​បើកបរ​ថយក្រោយ​ចេញពី​ឃ្លាំង​មក​លើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កូ​រេ C 100 ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1B- 8923 (​បើកបរ​ផ្លូវត្រង់​ពី​លិចទៅ​កើត​) ដោយ​ឈ្មោះ អន សុ​វិ​ច្ឆ​កា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ព្រៃវែង ឃុំ​ទ្រៀល ស្រុក​បារាយណ៍​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) បន្ទាប់​ពី​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 5689 ខណៈ​អ្នកបើកបរ​រថយន្ត​បើក​ថយក្រោយ​ចេញពី​ឃ្លាំង​មក​លើ​ទ្រូងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ដោយ​ឈ្មោះ ស្រ៊ុ​ន គឹ​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ (​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​) ។

លោក​អធិការរង​បន្ត​រថា មូលហេតុ​ជាបឋម​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​បើកបរ​ថយក្រោយ ខ្ជីខ្ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន បើ​យោង​តាម​ការ​សាកសួរ​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ពេល​ដែល​រថយន្ត​ថយក្រោយ​នោះ​បាន​ឲ្យ​ព្រូ​ចុះ​មើលផ្លូវ ដោយ​ចុច​ភ្លើង​ពិល​ជា​សញ្ញា​ប្រាប់​ដល់​ជន​រង​គ្រោះ​ដែរ តែ​ដោយសារ​តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​លឿន​មិន​បង្អង់​ល្បឿន​សោះ​គ្រាន់តែ​ក្រឡេក​ភ្នែក​មក​ដល់​ឡាន​បាត់​ទៅ​ហើយ ហើយ​ក៏​បុក​ពេញទំហឹង​តែ​ម្តង​។

ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​ក៏​បាន​ទៅ​សម្របសម្រួល​ជាមួយ​ខាង​ជន​រង​គ្រោះ​ដែរ តែ​ខាង​ជន​រង​គ្រោះ​ប្រាប់​ថា រង់ចាំ​ធ្វើ​បុណ្យសព​រួចរាល់​សិន ។ ចំណែក​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ