ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លាឃ្មុំ​មាន​ច្រើន​នៅ​ក្នុង​ខេត្តបាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក កត បូ​រ៉ា​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា មាន​វត្តមាន​សត្វ​ខ្លាឃ្មុំ​ជា​ច្រើន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។ លោក​បាន​អះអាង​បែប​នេះ ពេល​សមត្ថកិច្ច​បានឃើញ​ដានជើង​នៅ​លើ​ដី…

ខេត្តបាត់ដំបង ៖ លោក កត បូ​រ៉ា​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា មាន​វត្តមាន​សត្វ​ខ្លាឃ្មុំ​ជា​ច្រើន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។ លោក​បាន​អះអាង​បែប​នេះ ពេល​សមត្ថកិច្ច​បានឃើញ​ដានជើង​នៅ​លើ​ដី និង​រោមសត្វ​ខ្លាឃ្មុំ​ធំ​ជាប់​នឹង​ស្នាម​របួស ដែល​វា​ចេញពី​ព្រៃ​មក​ខាំ​សត្វ​គោមួយ​ក្បាល​ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ស៊ុន ភាព ដែល​រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក កត បូ​រ៉ា​ន បាន​បញ្ជាក់​បន្ថែម​ថា នេះ​ពិតជា​មាន​វត្តមាន​នៃ​សត្វ​ខ្លាឃ្មុំ​ពិតប្រាកដ ព្រោះ​ពេល​ពិនិត្យ​ឃើញ​មាន​រោម និង​ស្នាម​ក្រចក​ជាប់​នឹង​របួស​សត្វ​គោ ដោយឡែក​របៀប​វាយប្រហារ​ចំណីអាហារ​របស់​សត្វ​ខ្លាឃ្មុំ​គឺ​វា​ខាំ​បំពង់ក​ក្រោម និង​ខ្ទប់​ចម្រុះ​។

តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន លោក កត បូ​រ៉ា​ន បានឱ្យ​ដឹង​ដែរ​ថា ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ដែល​ស្ថិត​នៅ​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ជា​ជម្រក​រស់នៅ​នៃ​ហ្វូង​សត្វ​ខ្លាឃ្មុំ​ព្រៃ ដែល​សត្វ​ខ្លាឃ្មុំ​ខ្លះ​មាន​ទំងន់​ចាប់ពី​១៤០​គីឡូក្រាម​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​មានការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​បាន​ល្អ​ប្រសើរ​នៅ​តាម​តំបន់ការពារធម្មជាតិ រយៈពេល​១០​កន្លង​មកនេះ ជា​ពិសេស​នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​វត្តមាន​សត្វព្រៃ​មាន​ចំនួន​កើនឡើង​ច្រើន​។ បើ​តាម​រយៈ​ការ​អង្កេត​ចាប់​បាន​ពី​កាមេរ៉ា​នៅ​តំបន់ការពារធម្មជាតិ ថនិកសត្វ​ធំ​ៗ​ជា​ច្រើន​បាន​បង្ហាញខ្លួន ជា​ពិសេស​ចំនួន​សត្វ​ខ្លាឃ្មុំ និង​ខ្លារខិន​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាន​បង្កើត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន​៥១​កន្លែង ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ល្អ​ប្រសើរ លើ​ផ្ទៃដី​ប្រមាណ​៧​លាន​៥​សែន​ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ