ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA SUV មាន 7 កៅអី​មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​ខែធ្នូ ឆ្នាំ​2018 នេះ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ…

រាជធានី​ភ្នំពេញ​ ៖ នា​ខែធ្នូ ឆ្នាំ​2018 នេះ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី (“TCMC”) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​មានកម្ម​សិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន តាន់​ចុង​ ​ម៉ូ​ធ័​រ ហូល​ឌី​ង ប៊ី​អេ​ច​ធី (​ម៉ា​ឡេ​ស៊ី​) និង​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ និង​ទាំងស្រុង​នូវ​រថយន្ត Nissan ធ្វើការ​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA នៅ​រាជធានី​ភ្នំពេញ​។ ជា​ប្រភេទ​រថយន្ត SUV មាន​តួ​រថយន្ត​ថ្មី​ទាំងស្រុង គួប​ផ្សំ​ជាមួយនឹង​សមត្ថភាព​ខ្ពស់ ផាសុកភាព និង​​​បច្ចេកវិទ្យា​ទំនើប​។​

លោក Dato’ Than Tai Hing, អគ្គនាយក ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ប្រចាំ​ប្រទេស​ឡាវ និង​កម្ពុជា​បាន​ថ្លែង​​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ថា «​ការ​រចនា​រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA នេះ គឺ​បាន​គិតគូ​លើ​តម្រូវការ​បើកបរ​របស់​អតិថិជន​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។ ដោយសារ​តែ​នា​ពេល​បច្ចុប្បន្ន អតិថិជន​រំពឹង​ទុក​កាន់តែ​ខ្ពស់​ខ្លាំង​ឡើង​ពី​រថយន្ត​របស់​យើង ទើប​ក្រុមហ៊ុន Nissan ត្រូវ​បង្កើត​រថយន្ត​មួយ​ដែល​អាច​ជា​ផ្នែក​​ចាំបាច់​សម្រាប់​ជីវិត​រស់នៅ​របស់​អតិថិជន​»​។​

លោក Dato’ Than បាន​បន្ថែម​ទៀត​ថា «ការ​រចនា​របស់​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA ដែល​បាន​នាំ​ចូល​សុទ្ធសាធ​ពី​ប្រទេស​ថៃ គឺ​មាន​សមត្ថភាព​ខ្ពស់ អាច​បើកបរ​បាន​គ្រប់​កាលៈទេសៈ និង​គួរ​ជាទី​ទុកចិត្ត​សម្រាប់​ការ​បើកបរ​រៀងរាល់ថ្ងៃ ហើយ​អតិថិជន​ក៏​អាច​ផ្លាស់​ប្ដូរ​ពី​ការ​បើកបរ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ធម្មតា​ទៅ​ជា​ការ​បើកបរ​សម្រាប់​ជីវិត​ដំណើរ​កម្សាន្ត​បាន​ទៀត​ផង​។ តាម​រយៈ​លក្ខណៈ​ពិសេស​នេះ យើង​ជឿ​ជាក់​ថា ​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA នេះ នឹង​ក្លាយជា​ម៉ូត​រថយន្ត​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​នេះ ដោយសារ​តែ​សមត្ថភាព​អាច​បើកបរ​ទៅ​កាន់​គ្រប់​ទីកន្លែង​ទាំងអស់​ប្រកប ដោយ​ភាព​ងាយស្រួល​»។​

តាម​រយៈ​ការ​បន្ថែម​ម៉ូ​ដែល​ថ្មី​ៗ​ជា​បន្តបន្ទាប់​ក្រៅពី​រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA នេះ ក្រុម​ហ៊ុន Nissan បាន​បំពេញ​តាម​តម្រូវការ​ដែល​កំពុង​កើនឡើង​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពោល​​គឺ​រថយន្ត SUV ដែល​មាន​កៅអីអង្គុយ 7 ហើយ​ចំណែក​ទីផ្សារ​របស់ SUV នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​រថយន្ត​លក់ដាច់​បំផុត​ទាំង​បី​ប្រភេទ និង​មាន​កំណើន​អ្នកបើកបរ​ខ្ពស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA ដែល​មាន​តួ​ជា​ប្រភេទ​រថយន្ត SUV គឺ​បាន​អភិវឌ្ឍ​ដោយ​បំពេញ​​ន្ថែ​ម​ពីលើ​លក្ខណៈ​ពិសេស​របស់​រថយន្ត Nissan SUV ដែល​បាន​រចនា​កាលពី​ជាង 60 ឆ្នាំ​មុន ដែល​រួម​មាន​ម៉ូ​ដែល​លេចធ្លោ​ជា​ច្រើន ដូច​ជា រថយន្ត Nissan Patrol រថយន្ត Nissan Safari, រថយន្ត ​Nissan Terrrano និង រថយន្ត Nissan Xterra​។​

រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA ដែល​បាន​ផលិត​ឡើង​នៅ​ក្នុង​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន Nissan ប្រចាំ​ប្រទេស​ថៃ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​អាស៊ី​អាគ្នេយ៍ បាន​រួម​ច្របាច់​បញ្ចូល​គ្នា​នូវ​សមត្ថភាព​ដំណើរ​ការ​របស់​ម៉ាស៊ីន​កម្រិត​ខ្ពស់​បំផុត ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ដែល​ធ្វើ​ឱ្យ​ការ​បើកបរ​មាន​ភាព​ងាយ​ស្រួល និង​ប្រកបដោយ​ផាសុកភាព ដែល​អតិថិជន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ឆ្ងាយ​បាន​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​បំផុត​។​

​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA មាន​បំពាក់​ភ្លើង​ដឺ​មី (DRL) មាន​រាង​កោង​ពិសេស​ដែល​មិន​គ្រាន់​តែ​ជា​ការ​រចនា​បែប​ស៊ី​វី​ល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ជូន​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​លើ​រថយន្ត​នេះ ដែល​ធ្វើ​ឱ្យ​រថយន្ត​ងាយ​នឹង​មើលឃើញ​ដោយ​អ្នកបើកបរ​ផ្សេង​ទៀត​នៅ​ពេល​បើកបរ ពេល​ថ្ងៃ ឬ​ក្រោម​អាកាស​ធាតុ​មាន​ចុះ​អ័ព្ទ និង​មាន​បំពាក់​ចង្កៀង​មុខ LED សម្រាប់​ការ​បើកបរ​នា​ពេល​យប់​ផង​ដែរ​។​

​ដោយ​មាន​បំពាក់​សាក់​ស៊ី​គ្រោង​តួ​ច្រើន​ជាន់​ដោយ​ស្រោប​ប្រអប់ និង​មាន​ប្រវែង​ពេញលេញ រថយន្ត​ម៉ូ​ដែល​​នេះ​ អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ដោយ​រក្សា​លំនឹង​បាន​យ៉ាង​ល្អ​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​ប្រព័ន្ធ​បូម​ក្រោយ​មាន​របុំ​រ៉ឺ​ស័​រ​ប្រាំ​តង់ និង​ភ្លៅ​កង់​ក្រោយ​យ៉ាង​រឹង​មាំ​ផង​ដែរ ដែល​ជួយ​ធានា​ថា​ភាពរឹងមាំ និង​ភាព​ធន់​របស់​រថយន្ត​នេះ នឹង​មិន​ប៉ះពាល់​ដល់​ផាសុកភាព និង​ភាព​ងាយស្រួល​របស់​លោក​អ្នក​ឡើយ។

មុខងារ​អូស​ទាញ​កង់​ទាំង 4 ដោយ​ប្រព័ន្ធ​ប្ដូរ​លេខ​ពិសេស អាច​ឱ្យ​អ្នកបើកបរ​ធ្វើការ​ជ្រើសរើស​មុខងារ​មុខ​ងារ​បើកបរ 2WD ដែល​ជួយ​សន្សំ​សំចៃ​ប្រេង​ខ្ពស់​បំផុត​នៅ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ហា​យ​វ៉េ និង 4H ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក​ខ្លាំង​តាម​តម្រូវការ​ជាក់ស្ដែង​។ ហើយ​នៅ​ពេល​ស្ថាន​ភាព​ផ្លូវ​កាន់តែ​លំបាក​ខ្លាំង​ជាង​នេះ អ្នកបើកបរ​អាច​ប្ដូរ​ទៅ 4LO ដើម្បី​ឱ្យ​ប្រព័ន្ធ​ដ៏​មាន​សមត្ថភាព​នេះ​ជូន​លោក​អ្នក​ទៅ​កាន់​គោលដៅ​របស់​លោក​អ្នក​។ ដូច្នេះ​ហើយ​ទើប ពាក្យស្លោក​របស់ Terra គឺ «​ទៅ​កាន់​គ្រប់​​ទីកន្លែង​ទាំងអស់​»។​

​ស៊ីឡាំង 4 ជា​ជួរ 2.5L DOCH VGS ធូ​បូ​មាន​ប្រព័ន្ធ​ត្រជាក់​លេខ​អូ​តូ 7 តង់​ដែល​មាន​ចង្កឹះ​លេខ​ដៃ (+/-) របស់​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA អាច​ឱ្យ​លោក​អ្នកបើកបរ​បាន​លឿន និង​ធានា​នូវ​ភាព​រលូន និង​ថាមពល​ខ្លាំង ជាមួយនឹង​កម្លាំង​សេស 190 និង​កម្លាំង​បង្វិល​អតិបរមា 450 ទៀត​ផង​។ ទោះបីជា រថយន្ត​នេះ​មាន​ម៉ាស៊ីន​ធំ​ក្ដី ក៏​វា​ជួយ​សន្សំ​សំចៃ​ប្រេង​បាន​យ៉ាង​ល្អ​ប្រសើ​ផង​ដែរ​។​

​កូនសោ​វៃឆ្លាត (i-Key) ដែល​មាន​ប៊ូ​តុង​ចុច​បញ្ឆេះ​រថយន្ត​ដ៏​ល្បីល្បាញ​របស់ Nissan ជួយ​កាត់​បន្ថយ​ភាព​​ស្មុគស្មាញ​របស់​អ្នកបើកបរ​ក្នុង​ការ​បើក​សោ​ចូល​ក្នុង​រថយន្ត បញ្ឆេះ​រថយន្ត និង​បើកបរ​រថយន្ត​។ តាប​ឡូ​​ជំនួយ​ដល់​ការ​បើកបរ​ទំនើប (ADAD) អាច​ផ្ដល់​ព័ត៌មាន​អំពី​ប្រវែង​ផ្លូវ​លំបាក ល្បឿន​ម៉ាស៊ីន សីតុណ្ហ​ភាព​​ខាងក្រៅ កុង​ទ័​រ​សាំង ។​ល​។ ដល់​អ្នកបើកបរ ហើយ​អ្នកបើកបរ​ក៏​អាច​បញ្ជា​ប្រព័ន្ធ​សំឡេង សឺ​រ៉េ​ប្រព័ន្ធ​បញ្ជា​បើកបរ ព្រមទាំង​ការ​ហៅ​ទូរ​សព្ទ​តាម Bluetooth ផង​ដែរ​។​

​អ្នក​រួម​ដំណើរ ក៏​អាច​មាន​អាម្ម​ណ៍​រីករាយ​ជាមួយនឹង​សីតុណ្ហភាព​ប្រកបដោយ​ផាសុកភាព និង​តាប​ឡូ​ឌី​ជី​ថ​ល​បែប​ទំនើប​របស់​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ​ទាំង​ពីរ​ផ្នែក​នៅ​ខាង​មុខ រីឯ​ស្លាប​ខ្យល់​ខាង​ក្រោយ និង​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​កៅអីអង្គុយ​ខាងក្រោយ ក៏​ផ្ដល់​ផាសុកភាព​ដល់​អ្នក​រួម​ដំណើរ​ផង​ដែរ​។ ប្រព័ន្ធ​កម្សាន្ត​ខាងក្រោយ​ទំហំ 10.1 អីុ​ញ កញ្ចក់​កាត់​បន្ថយ​សំឡេង​រំខាន និង​កន្លែង​ដាក់​ដប​ទឹក​ចំនួន 14 អាច​ឱ្យធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​រីករាយ​មិន​អាច​បំភ្លេច​បាន​។​

​រថយន្ត SUV ប្រាំពីរ​កៅអី​ដែល​មាន​ម៉ូត​រចនា​ដូច​នៅ​ក្នុង​រោងកុន ស្រោប​ដោយ​ស្បែក​ល្អ អាច​បត់​បាន​ងាយ​ស្រួល​អង្គុយ និង​មាន​ទីធ្លា​ធំ​ងាយស្រួល​អង្គុយ ដោយ​គួរ​ផ្សំ​ជាមួយនឹង កៅអី​ជួរ​ទី 2 អាច​រុញ​ទៅ​ជំ​ហៀ​ង​​បាន 60:40 និង កៅអី​ជួ​ទី 2 បត់​បាន 50:50 ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​សម្រាប់​ទាំង​ផ្លូវ​ក្នុង​ទីក្រុង និង​ផ្លូវ​លំបាក​បែប​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​។ ទោះបីជា​យ៉ាង​ណា​​ក៏ យើង​មិន​អាច​បំភ្លេច​បាន​ដែរ​នូវ​កៅអីអង្គុយ​ខាង​មុខ​គ្មាន​ទំនាញ ដែល​មាន​​មុខងារ​សឺ​រ៉េ​ប្រាំបី​យ៉ាង និង​មុខងារ​សឺ​រ៉េ​ចង្កេះ​ពីរ​យ៉ាង សម្រាប់​អ្នកបើកបរ ព្រមទាំង​មានការ​សឹ​រ៉េ​បួន​យ៉ាង​សម្រាប់​អ្នកដំណើរ​នៅ​ខាង​មុខ​ផង​ដែរ​។

“​ប៊ូ​តុង​បញ្ជា​កៅអីអង្គុយ​ដែល​អាច​កាច់​បត់ និង​កាច់​ទម្លាក់​ដោយ​គ្រាន់​ចុច​ប៊ូ​តុង​” អាច​បត់​កៅអី​ជួរ​ទី​ពីរ ដើម្បី​ឱ្យ​អ្នក​​អង្គុយ​កៅអី​ជួរ​ទី​បី​ងាយស្រួល​ចេញចូល ដែល​បំពេញបន្ថែម​ដល់​ទ្វារ​ក្រោយ​ដែល​អាច​បើក​បាន​យ៉ាង​ធំ​ទូលាយ​។ អ្នក​អាច​មើលឃើញ​ច្បាស់​ថា រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA មាន​កន្លែង​សម្រាប់​អ្នកបើកបរ​ល្អ​ប្រសើរ មានគុណ​ភាព និង​ទំនើប​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​ក្រុមហ៊ុន TERRA ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផ្ដល់​សុវត្ថិភាព និង​ទំនុកចិត្ត​ដល់​អ្នកបើកបរ​ផង​​ដែរ​។ បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​នេះ មានឈ្មោះ​ថា ប្រព័ន្ធ​ប​ម្លា​ស់​ទី​ឆ្លាត​វៃ​របស់ Nissan ក្នុង​នោះ​រួម​មាន ការ​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​ធ្វើ​ចលនា​ទាត់ (​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​ខាងក្រោយ​រថយន្ត ហើយ​យក​ជើង​ទាត់​កាង​ឃ្លុប​ក្រោយ​របស់​រថយន្ត​) ប្រព័ន្ធ​ព្រមាន​ពេល​ប្ដូរ​គន្លង (LDW) ជួយ​បង្កើន​សុវត្ថិភាព​តាម​រយៈ​ការ​ប្រាកដ​ថា អ្នក​អាច​ប្ដូរ​គន្លង​នៅ​ពេល​ដែល​អ្នកមាន​បំណង​ចង់​ប្ដូរ​ប​ណ្ណោះ​។

ប្រសិនបើ​ប្រព័ន្ធ​នេះ​រក​ឃើញ​ថា​អ្នក​ប្ដូរ​គន្លង នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​សញ្ញា​ព្រមាន​។ ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាត​វៃ (i-AVM) របស់ Nissan ប្រើប្រាស់​កាមេរ៉ា​ចំនួន​បួន​ដោយ​ដំឡើង​ជុំវិញ​រថយន្ត TERRA ដើម្បី​អាច​ចាប់​រូបភាព​បាន 360 ដឺ​ក្រេ ជុំវិញ​រថយន្ត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចត​…. ឬ​ចត​នៅ​កន្លែង​ចង្អៀត ជា​ពិសេស​នៅ​ពេល​ដែល​អ្នកបើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក ចំណែក​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD) ក៏​ប្រើប្រាស់​កាមេរ៉ា​ទាំង​បួន​នេះ​ដើម្បី​ចាប់​រក​វត្ថុ​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត​នៅ​កន្លែង​ចត ឬ​នៅ​ពេល​ចូល​ចត​យឺត​ៗ​។ បន្ទាប់​មក​ប្រព័ន្ធ​នេះ នឹង​លោត​សញ្ញា​ប្រាប់​អ្នកបើកបរ​ដោយ​រូបភាព សំឡេង និង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​។​

​បច្ចេកវិទ្យា​រក្សា​សុវត្ថិភាព​របស់​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA មាន​បន្ថែម​ប្រព័ន្ធ​បញ្ជា​មួយ​ចំនួន​ដូច​ជា​៖

១- ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HSA) ជួយ​ការពារ​រថយន្ត​ពី​ការ​រអិល​ថយក្រោយ​ពីរ​-​បី​វិនាទី ដែល​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នក​ប្ដូរ​ជើង​ពី​ឈ្នាន់​ហ្វ្រាំង​មក​ហ្គ៊ែ​រវិ​ញ​។​

២- ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត (HDC) ជួយ​គ្រប់គ្រង​ល្បឿន​ពេល​ចុះ​ចំណោត តាម​រយៈ​ការ​សឺ​រ៉េ​ល្បឿន និង​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​។​

៣- ប្រព័ន្ធ​ហ្វ្រាំង​គ្រប់គ្រង​ការ​រអិល​ទប់​ដោយ​កង់​ទាំង 4 (ABLS) ដឹង​អំពី​ការ​វិល​កង់ ហើយ​ចាប់​ហ្វ្រាំង​លើ​កង់​ដែល​រអិល ព្រមទាំង​បញ្ជូន​កំលាំង​ថាមពល​ទៅ​កង់​ផ្សេង​ទៀត​ដើម្បី​ជួយ​ហ្វ្រាំង​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​លំបាក​។​

៤- ប៉ុង​ក្រោយ​ប្រទាក់​ជាប់​ដោយ​អេ​ឡិច​ត្រូ​និក (ELRD) នឹង​ដំណើរការ​នៅ​ពេល​ចុច​លើ​ប៊ូ​តុង ដែល​ផ្ដល់​ចំណុច​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក ដោយ​ផ្ដល់​ថាមពល​ទៅ​កង់​ក្រោយ​ទាំង​ពីរ​ស្មើគ្នា ដើម្បី​ពង្រឹង​ការ​ចាប់​ហ្វ្រាំង និង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​។​

៥- ពោង​សុវត្ថិភាព SRS ចំនួន 6 (​អ្នកបើកបរ និង​អ្នកដំណើរ​ខាង​មុខ វាំងនន​រុញ​ទៅ​ចំហៀង​ជាប់​កៅអី​ខាង​មុខ​ទាំង​ពីរ និង​ជាប់​នឹង​ដំបូល​ការពារ​សម្រាប់​ជួរ​ទី​ពីរ និង​ទី​បី​)​។​

​រថយន្ត​នេះ ក៏​មាន​បំពាក់​សិន​ស័​រ​មើល​ក្រោយ​បួន​ទិស​សម្រាប់​ការ​ចត កាមេរ៉ា​មើល​ក្រោយ ប្រព័ន្ធ​ការពារ​ចោរលួច សោ​ការពារ​ចោរលួច​ដែល​មាន​សំឡេង​រោទ៍ VSS និង​ភ្លើង​មុខ​ផង​ដែរ​។​

​លក្ខណៈ​ពិសេស​អំពី​ស្ដង់ដារ​សុវត្ថិភាព​រួម​មាន​ដូច​ជា ប្រព័ន្ធ​ហ្វ្រាំង ABS (ABS) ហ្វ្រាំង​បែងចែក​កម្លាំង​អេ​ឡិ​ក​ត្រូ​និ​ច (EBD) ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង (BA) ការ​គ្រប់គ្រង​រថយន្ដ​បែប​ឌី​ណា​មិ​ក (VDC) សោ​សុវត្ថិ​ភាព​ការពារ​កូន​ក្មេង និង​តួ​រថយន្ត​ដ៏​រឹង​មាំ (​រួម​បញ្ចូល​ទាំង​កន្លែង​ដែល​ងាយ​នឹង​រង​ការ​ប៉ះទង្គិច ដែល​បាន​រចនា​ឡើងជា​មួយ​កាប៊ី​ន​រឹង​មាំ​ខ្លាំង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ផ្ដល់​ការ​ការពារ​សម្រាប់​លោក​អ្នក និង​អ្នក​រួម​ដំណើរ​ជាមួយ​លោក​អ្នកផង​ដែរ​)​។ TERRA គឺជា​រថយន្ត​ល្អ​ជាងគេ​ដោយសារ​តែ​ជើង​ក្រោម​របស់​វា​មាន​កម្ពស់ 225 mm ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូចខាត​ដោយសារ​ផ្លូវ​គ្រោះ ផ្លូវ​មិនល្អ និង​ការ​បើកបរ​ក្នុង​តំបន់​លិច​ទឹក​ផង​ដែរ​។​

​អតិថិជន និង​សាធារណជន​ដែល​មាន​ចំណាប់អារម្មណ៍ សូម​អញ្ជើញ​មក​ទស្សនា​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA ប្រភេទ Earth Brown, Lunar Metallic Gray, Flare Metallic Gold, Fiery Red, Galaxy Black, Dark Blue, Brilliant Silver and Aspen Pearl White ដែល​មាននៅ​គ្រប់​អាគារ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន Nissan ទាំងអស់​។​

អតិថិជន​កក់​រថយន្ត​ថ្មី​ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ចំនួន 64,900 ដុល្លារ​អា​មេ​រិ​ក​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ