ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឯកជន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​ដើម្បី​អភិវឌ្ឍន៍​ការ​អប់រំ​លើ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​កំរិត​សាកលវិទ្យាល័យ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា និង​សកល​វិទ្យាល័យ​មាន​ជ័យ​បាន​សហ​ការណ៍​គ្នា​ក្នុង​ការ​​អភិវឌ្ឍន៍​ជំនាញ​ជួស​ជុល​គ្រឿងចក្រ​កសិកម្ម​ក្រោម​គំរោង​ដែល​មានឈ្មោះ​ថា មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC)…

រាជធានី​ភ្នំពេញ​ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា និង​សកល​វិទ្យាល័យ​មាន​ជ័យ​បាន​សហ​ការណ៍​គ្នា​ក្នុង​ការ​​អភិវឌ្ឍន៍​ជំនាញ​ជួស​ជុល​គ្រឿងចក្រ​កសិកម្ម​ក្រោម​គំរោង​ដែល​មានឈ្មោះ​ថា មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC) ក្នុង​គោលបំណង​អោយ​និស្សិត​អាច​អភិវឌ្ឍន៍​ជំនាញ​របស់​ពួក​គេ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការ​អនុវត្តន៍​ដើម្បី​ផ្តល់​ចំណេះដឹង​ និង​ជំនាញ​ក្នុង​ការ​ថែទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម​។​

លោក ឆា​លើ​ម​ឆ័​យ គិ​តិ​ប័ណ្ណ​ថន នាយក​គ្រប់គ្រង​ក្រុមហ៊ុន គូ​បូ​តា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «គូ​បូ​តា​បាន​​ចុះហត្ថលេខា​ទៅ​លើ​អនុសារ​ណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​សកល​វិទ្យាល័យ​មាន​ជ័យ​ដើម្បី​អភិ​វឌ្ឍន៍​ការ​អប់រំ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​អោយ​មាន​ប្រសិទ្ធភាព​ដែល​ស្ថិត​ក្រោម​គំរោង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC)​។ សិក្ខាកាម​ទាំងអស់​ និង​ទទួល​បានការ​បណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី​និង​ការ​អនុវត្តន៍​ផ្ទាល់​នូវ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា​។

ស្រប​តាម​ស្តង់ដារ​គូ​បូ​តា​ជាមួយ​និង​គ្រឿងយន្ត​កសិកម្ម​ជាក់ស្តែង និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​គូ​បូ​តា​​បាន​ឧបត្ថម្ភ​ដល់​ពួក​គេ​។ សិស្សានុសិស្ស​ក៏​អាច​អនុវត្តន៍​ដោយ​ផ្ទាល់​ជាមួយ​សម្ភារ​បច្ចេកទេស​ដែល​ក្រុម​ហ៊ុន​បាន​ប្រគល់​ជូន​ដើម្បី​បង្កើន​បទ​ពិសោធ​ន៏​ជាក់​សែ្ត​ង​ដែល​អាច​យក​ទៅ​ប្រកបការងារ​បាន​។ សម្ភារ​ទាំង​អស់នេះ​ និង​ក្លាយជា​ប្រយោជន៍​ក្នុង​ការ​កសាង​ធនធានមនុស្ស​ប្រកប​ទៅ​ដោយ​គុណភាព​ផ្នែក​កសិ​កម្ម​​សំរាប់​ប្រទេស​ជាតិ​តទៅ​អនាគត​។​

លោក អ៊ុំ រាត្រី សាកល​វិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា «​សកល​វិទ្យាល័យ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្រៀន​មុខ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​។ ជា​ការ​រីករាយ​យ៉ាង​ខ្លាំង​​ដែល​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​បាន​ទទួលស្គាល់​សារសំខាន់​នៃ​ការ​អភិវឌ្ឍន៍​ការ​អប់រំ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​កំរិត​សាកលវិទ្យាល័យ​ដែល​ធ្វើ​អោយ​និស្សិត​បាន​សិក្សា​និង​អនុវត្តន៍​ជំនាញ​នៃ​ការ​ថែ​ទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម​របស់​ពួក​គេ​។ ហើយ​នេះ​គឺ​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​និង​ពង្រឹង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​

គំរោង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC) គឺជា​ការ​រួម​សហការ​គ្នា​នៃ ក្រុមហ៊ុន​ស្យ៉ា​ម​គូ​បូ​តា និង វិទ្យាស្ថាន​បច្ចេក​វិទ្យា​បាត់ដំបង​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​គឺ​មជ្ឈមណ្ឌល​វិជ្ជា​ជី​វៈ​ដំបូង​ដែល​បាន​បង្រៀន​ជំនាញ​គ្រឿង​ចក្រ​កសិកម្ម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​ប្រកប ដោយ​គុណភាព​និង​ក៏​ដូច​ជា​លើកកម្ពស់​ស្តង់ដារ​នៃ​ការ​អប់រំ​ក្នុង​វិស័យ​​គ្រឿងចក្រ​កសិកម្ម​អោយ​ស្រប​តាម​ស្តង់ដារ​សាកល​។

សំរាប់​គោល​ការ​ណ៏​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស្យ៉ា​ម​គូ​បូ​តា គឺ​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ប​ចេ្ច​ក​វិទ្យា​គ្រឿងចក្រ​កសិកម្ម​ដើម្បី​បំពេញតំរូវការ​ប្រជា​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​មាន​គោល​ការ​ណ៏​ក្នុង​ការ​ចូល​រួំ​ចំណែក​ក្នុង​ការ​ជួយ​ដល់​សង្គម ទាំង​ការ​អប់រំ យុវជន និង​សង្គម​ជា​បន្តបន្ទាប់​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ