ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! នាង​ក្រមុំ​ម្នាក់​កំពុង​ចាំ​លត​ឆា​ស្រាប់តែ​…​ខ្ទេច​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​ក្រុមហ៊ុន​មួយ​បាន​បើក​ចុះ​ចំណត​ភ្នំ​ស្វាយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូនារីម្នាក់​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​បង្ករ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ខាងលិច​វត្ត​សះ​មះ​ហៅ​វត្ត​ភ្នំ​ស្វាយ…

ខេត្តរតនគិរី ៖ រថយន្ត​ក្រុមហ៊ុន​មួយ​បាន​បើក​ចុះ​ចំណត​ភ្នំ​ស្វាយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូនារីម្នាក់​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​បង្ករ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ខាងលិច​វត្ត​សះ​មះ​ហៅ​វត្ត​ភ្នំ​ស្វាយ ទល់មុខ (​ពន្ធនាគារ​ភ្នំ​ស្វាយ​) ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ម៉ាក់​ស៊ីទែន​សាំង ពណ៌​ក្រហម​លាយ​លឿង ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-២១៣៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បោះពួយ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ក្មេង​ស្រី​កំពុង​ឈរ​ចាំ​ទិញ​លត​ឆា​នៅ​ចិញ្ចើម​ផ្លូវ ក្នុង​ទិស​ដៅ​ស្របគ្នា យ៉ាង​ពេញទំហឹង ហើយ​កិន​ពីលើ​មនុស្ស និង​ម៉ូតូ​បណ្តាល​អោយ​ខ្ទេច​ក្បាល​ពេញ​ផ្លូវ ។

ប្រភព​បន្ត​ថា យុវតី​ជា​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធម៌​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ម៉េ​ង ម៉ា​ន ហៅ​ស្រី​នាង អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត ខេត្តកំពង់ចាម ។ ជា​ក្មេង​កំព្រា ឪពុក​ម្តាយ​ស្លាប់​ចោល​តាំងពី​តូច បច្ចុប្បន្ន​មក​រស់នៅ​ជាមួយ​ឪពុកមា រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ហ៊ុន​សែន​ភូមិ​ថ្មី ក្នុង​ខេត្តរតនគិរី​នេះ ។

ហើយ​ម៉ូតូ​ដែល​នាង​ជិះ​មក​ឈប់​ទិញ​លត​ឆា​នោះ​ម៉ាក HODA ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​រតនគិរី ១A- ៤៩១៧ ។ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ឈរ​ចាំ​យក​លត​ឆា ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​បង្ក​ខាងលើ​បើក​មក​បុក​ចំទាំង​កម្រោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ម្ចាស់​រថយន្ត​បាន​បើកទ្វា​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កន្សែង និង​តាម​ការ​ឆ្លងកាត់​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​កើតហេតុ​បាន​បញ្ចា​ក់ថា ភាគី​រថយន្ត​ក្រុមហ៊ុន​នោះ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​អធ្យាស្រ័យ​និង​បាន​រំលោភ​យក​ផ្លូវ​អ​ទិ​ភាព​ទាំងស្រុង និង​មាន​ល្បឿន​យ៉ាង​លឿន ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​យក​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ដ្ធា​ន​នគរបាល​ខេត្តរតនគិរី​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ចរាចរណ៍​ជើង​គោក ។ ចំណែក​សព​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ