ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នៅចំណុចដីព្រៃមួយកន្លែង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​សហការ​ជាមួយ​កំលាំង​ប្រជា​ការពារ សង្កាត់ ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​សហការ​ជាមួយ​កំលាំង​ប្រជា​ការពារ សង្កាត់ ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ព្រៃ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាន់ ប៊ូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ ស្នាក់​នៅ​ក្នុង​ឃ្លាំង​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​ប្រជា​ការពារ​សង្កាត់​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់​ផ្ទាល់ រួម​នឹង​ប្រជា​ការពារ ជាង​១០​នាក់ បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​កើតហេតុ​ខាងលើ បន្ទាប់​មក​ឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​២​នាក់ ។

នៅ​ពេល​នោះ​កំលាំង​ប្រជា​ការពារ​សង្កាត់​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍ បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ដែល​ឃាត់​ជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ជក់ ហើយ​ក្នុង​មួយ​កញ្ចប់​តំលៃ​២០០០០​រៀល ។ ជនសង្ស័យ​ដដែល​បាន​បន្ត​ទៀត​ថា បក្ខពួក​ដែល​រត់គេច​ខ្លួន​នោះគឺ​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន និង​រស់នៅ​ក្នុងភូមិ​ខាងលើ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ